ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​២​ប្រ​ព​ន្ឋ​១! នៅ​ជុំ​គ្នា​ច្រើន​ឆ្នាំ​ ចុង​ក្រោយ​ប្តី​ចុង​ជាប់គុ.ក​ ប្តី​ដើម​ដេកពេទ្យ ព្រោះរឿង​មួយ​

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​ ៖ ស្ត្រី​មួយ​រូប​​រួមរស់​ជុំគ្នា​ជាមួយ​ប្ដី​២​នាក់​ ​អស់​រយៈពេល​ច្រើន​ឆ្នាំ ​ស្រាប់តែ​ប្តី​ទាំង​​​២នាក់


ខេត្ត​កំពង់ស្ពឺ​ ៖ ស្ត្រី​មួយ​រូប​​រួមរស់​ជុំគ្នា​ជាមួយ​ប្ដី​២​នាក់​ ​អស់​រយៈពេល​ច្រើន​ឆ្នាំ ​ស្រាប់តែ​ប្តី​ទាំង​​​២នាក់នោះ​មានទំនាស់គ្នា រឿង​ដណ្តើមកូនស្រីម្នាក់ ដោយ​​ប្តី​ចុង វា.យ​ប្តី​ដើម​នឹង​ខ្នងកាំបិ.ត ចុងក្រោយ​ប្តី​ចុងត្រូវ​​ជាប់​ពន្ធនាគារ​​ រីឯ​ប្តី​ដើម​​ត្រូវ​រង​របួស​ ​។

នគរបាល​ស្រុក​ឱ​រ៉ា​ល់​បានឱ្យ​ដឹងថា​ ហេតុការណ៍​​​ខាងលើ​​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២២​ នៅ​ចំណុច​ក្នុង​ក្រុមហ៊ុន H L H អាស្រម​គោល​ ស្ថិត​នៅ​ភូមិ​ច្រក​ទៀក ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

ជន​រង​គ្រោះ​ជា​ប្តី​ដើម​មានឈ្មោះ យ៉ាង សា​វន អាយុ​៥៤​ឆ្នាំ ចំណែក​ប្តី​ចុង ជា​ជន​​សង្ស័យ​ឈ្មោះ ព្រិ​ន ផា​ន់​ណា អាយុ​៣៤​ឆ្នាំ ។ អ្នកទាំង​២​នាក់ ស្នាក់​នៅ​កន្លែង​កើតហេតុ​ជាមួយ​គ្នា រីឯ​​ស្ត្រី​​ជា​ប្រពន្ធ​ឈ្មោះ កុ​ល ខិ​ណា អាយុ​៣២​ឆ្នាំ​។

​តាម​ប្រភព​ពី​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​ប្រាប់​ផង​ដែរ​ថា ​រឿងរ៉ាវ​ប្ដី​២​ប្រពន្ធ​១ខាងលើនេះ​ គឺ​​ពួក​គេ​រស់នៅ​ជុំ​គ្នា​ជា​ធម្មតា​ដូច​ប្ដី​មួយ​ប្រពន្ធ​មួយ​ដទៃ​ឯទៀត​អ​ញ្ចឹ​ង​ដែរ​ ​អស់​​រយ​:​ពេល​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ ។ ​ពួក​គេ​​ទាំង៣នាក់នោះ គឺ​មិនមែន​ជា​​អ្នក​កូន​ស្រុក​នោះ​ទេ​។ ការ​រួមរស់ជុំ​​ជាមួយ​គ្នា​​នេះ​គឺ​​មាន​រយៈពេល​ច្រើន​ឆ្នាំ​​កន្លងមក​ហើយ ដោយ​​អ្នក​ទាំង​៣បាន​ស្ម័គ្រ​ចិត្ត​ព្រមព្រៀង​ ដោយ​បុរស​ទាំង​​២​នាក់​​បាន​យល់ព្រម​នឹង​គ្នា​យក​ស្ត្រី​ម្នាក់​ធ្វើ​ជា​ប្រពន្ធ​តែ​មួយ ដោយ​រួម​រស់នៅ​ក្នុង​អាស្រម​គោល ​បម្រើ​យាយជី​ និង​​ព្រះ​សង្ឃ​នៅ​ទីនោះ​។​

​តាម​ប្រភព​ដដែល​បាន​បន្ត​ថា ការ​រួម​រស់នៅ​ជាមួយ​គ្នា​នេះ​ គឺ​ប្ដី​ដើម​មិន​មាន​លទ្ធភាព​ធ្វើ​ឱ្យ​​ស្ត្រីជា​ប្រពន្ធ​​មាន​ផ្ទៃពោះ​នោះ​ទេ ចំណែកឯ​ប្ដី​ចុង​មាន​លទ្ធភាព​ធ្វើ​ឲ្យ​នាង​មាន​ផ្ទៃពោះ​រហូត​បង្កើត​បានកូន​ស្រី​មួយ​អាយុ​៣​ខួប​។ មុន​ពេល​កើតហេតុ​ គឺ​ពួក​គេ​​ទាំង​​​២នាក់​មាន​ទំនាស់​នឹង​គ្នា​ ដោយ​ប្ដី​ដើម​ទាមទារ​ដណ្ដើម​យក​កូនស្រី​ទៅ​រស់នៅ​ផ្សេង​ពី​គ្នា តែ​ត្រូវ​បាន​នាង​ជា​ប្រពន្ធ​ និង​ប្ដី​ចុង​មិន​ព្រម​ឲ្យ​ព្រោះថា​កូនស្រី​នេះ​គឺជា​កូន​របស់​នាង​និង​ប្ដី​ចុង​ មិនមែន​ជា​កូន​របស់​ប្តី​ដើម​ជាមួយ​នាង​នោះ​ទេ​។​ការ​ឈ្លោះ​ទាស់ទែង​ពាក្យ​សំដី​គ្នា​ បង្ក​ឲ្យ​ប្ដី​ចុង​ទប់​កំហឹង​មិន​បាន​ ក៏​យក​កាំបិ.ត​ផ្គាក់​វា.យ​ទៅ​លើ​ប្ដី​ដើម​ បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់​។ ​បន្ទាប់មក ​ស្ត្រី​ជា​ប្រពន្ធ​បាន​ដឹក​យកប្ដី​ដើម ទៅ​ព្យាបាល​របួស នៅ​ឯ​មន្ទីរពេទ្យ​ស្រុក​ ដើម្បី​អោយ​គ្រូពេទ្យ​ព្យា​ល​បាល​ដេរ​របួស​។

សមត្ថកិច្ច​នគរបាល​ បាន​បន្តទៀត​​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​​ខាងលើ​ភ្លាម​ កម្លាំង​ជំនាញ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យជា​ប្តីចុង​​ខាងលើ យក​មក​អធិការដ្ឋាន​នគរបាល ស្រុក​ឱ​រ៉ា​ល់ ដើម្បីធ្វើការ​​សាកសួរ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ជា​ប្តីចុង​បាន​ឆ្លើយ​ថា ខ្លួន​ពិតជា​បាន​យក​កាំបិ.ត​ផ្គាក់ វា.យ​ទៅ​លើ​ជន​រង​គ្រោះ​ដែល​ជា​ប្ដី​​ដើម​របស់​ប្រពន្ធ​ខ្លួនពិតប្រាកដ​មែន​។ មូលហេតុ គឺ​ជន​រង​គ្រោះ បង្ករឿង​ក្នុង​គ្រួសារ និង​ចង់​យក​កូន​រត់​ចេញពី​អាស្រម​ដែល​ជា​កន្លែង​ស្នាក់​នៅ ហើយ​រូប​ខ្លួនខឹង​ទ្រាំ​មិន​បាន ទើប​យក​កាំបិ.ត​ផ្គាក់ វា.យ​ទៅ​លើ​ជនរងគ្រោះជា​ប្តី​​ដើម​របស់​ប្រ​ព​ន្ធ​​ខ្លួន​តែ​ម្តង​​។

​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ កញ្ញា ​នេះ​ដែរ​ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕​

បុរសជា​ប្តីចុង​
បុរសជា​ប្តីដើម​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ