ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អង្គរ លើក​ទី​២៧ គ្រោង​ធ្វើ​នៅ​ដើមខែ​ធ្នូ​ចុងឆ្នាំ​នេះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទិវា​រត់ប្រណាំង​អន្ដរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​លើក​ទី​២៧​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​

រាជធានី​ភ្នំពេញ ៖ ទិវា​រត់ប្រណាំង​អន្ដរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​លើក​ទី​២៧​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២២ ខាង​មុខ​នេះ​ហើយ​ខណៈ​ការ​ចុះ​ឈ្មោះ​បាន​និង​កំពុង​ធ្វើ​ជា​បណ្ដើរ​ៗ​ផង​ដែរ ។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​។

មក​ទល់​ពេល​នេះ មាន​អ្នក​មក​ចុះ​ឈ្មោះ​ចូលរួម​រត់​ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​ចំនួន​ជិត​៣.០០០​នាក់​ហើយ ។ ជាមួយនឹង​ការ​ចុះ​ឈ្មោះ​ជាប​ណើ្ដ​រ​ៗ​នេះ​គណៈកម្មការ​រៀបចំ​បាន​ប្ដេជ្ញា​សម្រាប់​ព្រឹត្តិការណ៍​ឆ្នាំ​នេះ​ថា នឹង​រៀបចំ​ឲ្យ​កាន់តែ​ប្រសើរ និង​ធំ​ជាង​ឆ្នាំ​កន្លង​ទៅ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្ដរជាតិ​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ ដូច​កាល​មុន​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩​។

កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​បរិច្ចាគ​ទឹកប្រាក់​ចំនួន​៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ដល់​មន្ទីរពេទ្យ​កុមារ និង​អង្គការ​មនុស្សធម៌​ចំនួន​៩​ដើម្បី​គាំទ្រ​និង​ចូលរួម​សកម្មភាព​មនុស្សធម៌​ក៏​ដូច​ជា​ជួយ​កាត់​បន្ថយ​ការ​លំបាក​មួយ​ចំនួន​របស់​សង្គម និង​រួមចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ​។

ឯកឧត្តម វ៉ា​ត់ ចំរើន មាន​ប្រសាសន៍​ថា ថវិកា ៣​ម៉ឺន​ដុល្លារ​នេះ បាន​មក​ពី​ការ​ប្រមែប្រមូល​ក្នុង​បរិបទ​កូ​វី​ដ​១៩ ពិសេស​អ្នកចូលរួម​រត់ប្រណាំង​អន្ដរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង លើក​ទី​២៦ នៅ​អង្គរវត្ត ខេត្តសៀមរាប កាលពីដើម​ឆ្នាំ​២០២២ កន្លង​ទៅ និង​ត្រូវ​បែងចែក​ដល់​អង្គការ​នានា ក្នុង​នោះ​មាន​កាកបាទក្រហមកម្ពុជា ១​ម៉ឺន​ដុល្លារ ដែល NOCC នឹង​នាំ​យក​ទៅ​ប្រគល់​ជូន​ដល់ទី​តាំង​ផ្ទាល់​នា​ពេល​ក្រោយ ។

ឯកឧត្តម​បានមានប្រសាសន៍បន្ត​ថា អង្គការ​មនុស្សធម៌ ដែល​ទទួល​បាន​ផ្ទាល់​នៅ​ទីស្នាក់ការ NOCC រួម​មាន​៖ មន្ទីរពេទ្យ​គន្ធ​បុប្ផា ៥.០០០​ដុល្លារ​, អង្គការ Cambodia Trust ២.៥០០​ដុល្លារ​, អង្គការ Handicap International២.០០០​ដុល្លារ​, និង​ថវិកា​១០.៥០០​ដុល្លារ​ទៀត បាន​ប្រគល់​ជូន​អង្គការ​បេះដូង​មាស​(Heart of Gold) ដែល​ទទួល​បន្ទុក​អង្គការ​ពាក់ព័ន្ធ​ចំនួន​៥ មាន​អង្គការ Cambodia Disable Athletics Federation (CDAF), Support Disable Athletics, New Child Care Center (NCC), Physical Education Project និង​អង្គការ Youth Development Project​។

លោក សែ​ម ផល្លា នាយក​បច្ចេកទេស​រៀបចំ​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​នេះ បាន​បញ្ជាក់​ថា ថវិកា​ទទួល​បាន​ពី​ការ​រៀបចំ​ទិវា​រត់ប្រណាំង​អន្ដរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង លើក​ទី​២៦ នៅ​ខេត្តសៀមរាប លើក​នេះ មានការ​ថយ​ចុះ​ច្រើន បើ​ធៀប​នឹង​លើក​មុន​ៗ ដោយសារ​ការ​រៀបចំ​ក្នុង​បរិបទ​កូ​វី​ដ​១៩ ។ ប៉ុន្ដែ​លោក​មាន​ជំនឿ​ចិត្ត​ថា​សម្រាប់​ការ​រៀបចំ​ក្រោយ​ៗ​នឹង​មាន​អ្នកចូលរួម​កើន​ច្រើន​ឡើង​វិញ​ដើម្បី​ទទួល​បាន​នូវ​ថវិកា​ច្រើន​សម្រាប់​គាំទ្រ​ដល់​អង្គការ​ដៃគូ ដែល​ជា​អង្គការ​ចូលរួម​សកម្មភាព​មនុស្សធម៌ និង​ការងារ​សង្គម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ