ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឆាយ វិ​រៈ​យុទ្ធ កក្រើក​នៅ​ទីលាន​អង្គរ​ឃ្យុ​ង​យូ

7 ឆ្នាំ មុន

ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ និង​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ក្រោម​ការ​រៀបចំ​យ៉ាង​ពិសេស​ដោយ​ស្រា​បៀរ Tiger កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ទី​២៥ ខែកុម្ភៈ ២០១៧ បាន​ប្រារព្ធ​ធ្វើ​ឡើង​លើ​ឆាក​ដ៏​ធំ​មាន​រាង​ដូច​កុងតឺន័រ ដោយ​រំលេច

ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ និង​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ក្រោម​ការ​រៀបចំ​យ៉ាង​ពិសេស​ដោយ​ស្រា​បៀរ Tiger កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ទី​២៥ ខែកុម្ភៈ ២០១៧ បាន​ប្រារព្ធ​ធ្វើ​ឡើង​លើ​ឆាក​ដ៏​ធំ​មាន​រាង​ដូច​កុងតឺន័រ ដោយ​រំលេច​ជាមួយ​ភ្លើង LED ដ៏​ស្រស់​ស្អាត​។

យ៉ាងណាមិញ ការ​ប្រគំ​តន្ត្រី​យក្ស​មួយ​នេះ គឺជា​កម្មវិធី​ពេល​យប់ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ជម្រុះ​ក្នុង​តំបន់​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2017 លើក​ទី​៥ ហើយ​ថ្ងៃស្អែក​គឺ​មានការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើម​ទឹក​សរុប​ជាង ៣.២០០​ដុល្លារ នឹង​ជ្រើសរើស​យក​ក្រុម​ខ្លាំង​ចំនួន​១០​ក្រុម ទៅ​ធ្វើការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ​ថ្ងៃ​ទី​១២ មីនា ខាង​មុខ ដើម្បី​ដណ្តើម​យក​ទឹកប្រាក់​កាន់តែ​ច្រើន​អស្ចារ្យ​រហូត​ដល់ ១៥.០០០​ដុល្លារ​។

អ្វី​ដែល​កាន់តែ​ពិសេស​ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​មួយ​នេះ គឺ​មានការ​ចូលរួម​ពី​តារាចម្រៀង​ល្បី​ៗ​ជា​ច្រើន​ដូច​ជា លោក​ឆាយ វិ​រៈ​យុទ្ធ លោក ឆ​ន សុ​វ​ណ្ណា​រាជ លោក នី រតនា  លោក STEP និង កញ្ញា ឈិ​ន ម៉ា​និច្ច រួម​ជាមួយ​ពិធីករ ពិធី​ការី​នី សម្បូរ​វោហា​ស័ព្ទ​ទៀត​នោះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បរិវេណ​អង្គរ ឃ្យុ​ង យូ បាន​ទាក់ទាញ​អ្នក​ចូល​រូ​ម​ទស្សនា​យ៉ាងច្រើន​កុះករ​។ មិនតែប៉ុណ្ណោះ​នៅ​មិន​ឆា្ង​យ​ពី​ឆាក​ត​ន្រី្ត​ក៏​មាន​ស្តង់​លក់​ស្រារ​បៀរ Tiger ត្រជាក់​ៗ​ក្នុង​តម្លៃ​ពិសេស និង​ប្តូរ​បាន​វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន​ពី​ស្រា​បៀរ Tiger។