ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ថ្ងៃ​! ខេត្តកំពង់ស្ពឺ ទទួលភ្ញៀវ​ជាតិ​-​អន្តរជាតិ​មក​ស្នាក់​នៅ និង​លេង​កម្សាន្ត​ជាង​២​ម៉ឺន​នាក់

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​រយៈពេល​០៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២២ ខេត្តកំពង់ស្ពឺ ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​ស្នាក់​នៅ​តាម​សណ្ឋាគារ ផ្ទះសំណាក់ និង​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា ប្រមាណ​ជាង​

ខេត្តកំពង់ស្ពឺ ៖ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​រយៈពេល​០៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២២ ខេត្តកំពង់ស្ពឺ ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​ស្នាក់​នៅ​តាម​សណ្ឋាគារ ផ្ទះសំណាក់ និង​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា ប្រមាណ​ជាង​២​ម៉ឺន​៥​ពាន់​នាក់ នេះ​បើ​យោង​តាម​សម្តី​របស់​លោក រស់ សុខ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ ប្រាប់​នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២២​នេះ​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ លោក រស់ សុខ បានឱ្យ​ដឹងផង​ដែរ​ថា ចំនួន​ភ្ញៀវ​នេះ​គឺ​ភ្ញៀវ​ជាតិ​មាន​ចំនួន​២៤៨៥០​នាក់ និង​ភ្ញៀវ​អន្តរជាតិ​២៧៦​នាក់​។ ចំនួន​នេះ ហាក់​មានការ​ហក់​ឡើង​វិញ ក្រោយ​មានការ​បិទ​ខ្ទប់​គ្រប់​វិស័យ​ដោយ​រាជរដ្ឋាភិបាល​ក្នុង​កំឡុង​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ លោក រស់ សុខ បាន​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​ខេត្តកំពង់ស្ពឺ មាន​រមណីយដ្ឋាន និង​សហគមន៍​ទេសចរណ៍​ចំនួន​២០​កន្លែង ក្នុង​នោះ​សហគមន៍​ទេសចរណ៍ មាន​៨​កន្លែង រមណីយដ្ឋាន​ទេសចរណ៍​៨​កន្លែង ក​សិ​ទេសចរណ៍​៣​កន្លែង និង កីឡា​វា​.​យ​កូន​ហ្គោ​ល​១​កន្លែង​។

ហើយ​ក្នុង​ចំណោម​រមណីយដ្ឋាន​ទាំងអស់​ខាងលើ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​សម្រុក​ទៅ​លេង​ខ្លាំង​ជាងគេ គឺ​មាន​រមណីយដ្ឋាន​ជាតិ​គី​រី​រម្យ ក​សិ​ទេសចរណ៍​ម៉ុង​ឬ​ទ្ធី​សែន​ជ័យ និង​រមណីយដ្ឋាន​កែ​ច្នៃ​ទំនប់​ស្លា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ