ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជុំបិណ្ឌ ៣ថ្ងៃ មានអ្នកទេសចរជាង ១លាន ២សែននាក់ ​ដើរកម្សាន្តទូទាំងប្រទេស​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាស​ថា ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២​ មានប្រជាពលរដ្ឋជាង…

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាស​ថា ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២​ មានប្រជាពលរដ្ឋជាង ១លាន ២សែននាក់ បានធ្វើដំណើរកម្សាន្ដ នៅទូទាំងប្រទេស។ ចំនួននេះ បានកើនឡើង ៨៩,៤៣%​ បើប្រៀបធៀបនឹងបុណ្យភ្ជុំបិណ្ឌ កាលពីឆ្នាំ២០២១។

​របាយការណ៍ បង្ហាញថា នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ​ ៣ថ្ងៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ មានប្រជាពលរដ្ឋ​ចេញដើរ​កម្សាន្ដ​ តាមតំបន់រមណីយដ្ឋាននានា ​ចំនួន ១.២៤៤.៦៤២នាក់។ ក្នុងនោះ មានភ្ញៀវទេសចរបរទេសផ្ទៃក្នុង ​ចំនួន ១៤.៤៧៩នាក់។ តួ​លេខនេះ កើនឡើងប្រមាណ ៨៩,៤៣% ធៀបនឹងរយៈពេលបីថ្ងៃនៃពិធីបុណ្យ​ភ្ជុំបិណ្ឌ កាលពីឆ្នាំ២០២១។

ក្រសួងទេសចរណ៍ ប្រកាសពីស្ថិតិប្រចាំថ្ងៃ អំឡុងភ្ជុំបិណ្ឌនេះ គឺថ្ងៃទី១ (២៤ កញ្ញា) ទទួលបាន ៣៣៩,៤៥៩នាក់។ ថ្ងៃទី២ (២៥ កញ្ញា) ទទួលបាន ៥១២,១២៦នាក់។ ថ្ងៃទី៣ (២៦ កញ្ញា) ទទួលបាន ៤០៧,៥៣៦នាក់។

​របាយការណ៍ដដែល បានបង្ហាញថា គោលដៅទេសចរណ៍សំខាន់ៗ ដែលទាក់ទាញ​អ្នកទេសចរ​ច្រើនជាងគេ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ រួមមាន៖ ខេត្តបាត់ដំបង ​ខេត្តសៀមរាប ​ខេត្តកែប ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ​ ខេត្តកំពង់ចាម ខេត្តកំពត ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង​ និងខេត្តប៉ៃលិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ