ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២២នេះ ខេត្តប៉ៃលិន ទទួលបាន​ភ្ញៀវទេសចរ ជិត ៥ម៉ឺននាក់

1 ឆ្នាំ មុន
  • ប៉ៃលិន

ប៉ៃលិន៖ លោក លឹម វាសនា ប្រធានមន្ទីរទេសចរ ខេត្តប៉ៃលិន បានឱ្យដឹងថា នៅក្នុងឱកាស​ភ្ជុំបិណ្ឌ ៣ថ្ងៃនេះ មានភ្ញៀវទេសចរ…

ប៉ៃលិន៖ លោក លឹម វាសនា ប្រធានមន្ទីរទេសចរ ខេត្តប៉ៃលិន បានឱ្យដឹងថា នៅក្នុងឱកាស​ភ្ជុំបិណ្ឌ ៣ថ្ងៃនេះ មានភ្ញៀវទេសចរ មកលេងកម្សាន្តយ៉ាងច្រើនកុះករ ក្នុងនោះ ភ្ញៀវទេសចរជាតិ​សរុបមានចំនួន ៤៩ ៧៤៨នាក់ ភ្ញៀវអន្តរជាតិ សរុបមានចំនួន ៧០នាក់។

លោកប្រធានមន្ទីរ ណែនាំដល់​មន្រ្តីមន្ទីរទេសចរណ៍ខេត្តប៉ៃលិន ត្រូវផ្សព្វផ្សាយនូវ​វិធានការ​របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ ៣កុំ ៣ការពារ, ផ្សព្វផ្សាយសារាចរណែនាំលេខ០០៨ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ របស់​ក្រសួង​ទេសចរណ៍ស្តីពី ការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផល​ទេសចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ,ផ្សព្វផ្សាយ ដើម្បីពង្រឹងការអនុវត្តវិធាន​សុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដែលត្រូវបានដាក់ឲ្យអនុវត្តដោយក្រសួងទេសចរណ៍, បានណែនាំឲ្យម្ចាស់​អាជីវកម្មរក្សា​តម្លៃផលិតផល និងសេវាឲ្យបានសមរម្យ ហើយសរសេរតម្លៃឲ្យបានច្បាស់លាស់ក្នុងបញ្ជីមុខម្ហូប សម្រាប់ជូនភ្ញៀវដឹងមុន។

លោក ឡាំ សំរិទ្ធ ស្នងការរង ទទួលផែនការសេនាធិការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាន​នគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកស្នងការនគរបាលខេត្ត កម្លាំងនគរបាលក្រោមឱវាទ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចុះត្រួតពិនិត្យ​នៅតាមគោលដៅនីមួយៗ មានដូចជាតាមរមណីយដ្ឋានធម្មជាតិ និងកែច្នៃ ដើម្បីថែរក្សា​សន្តិសុខសណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ។លោកបន្តថា ចាប់តាំងពីវេណទី១ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ កងកម្លាំងនគរបាលស្នងការខេត្តទាំងអស់ ត្រូវបានបែងចែកទៅតាមគោលដៅនីមួយៗ ពោល គឺចុះការពារទាំងយប់ទាំងថ្ងៃ ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ នៅក្នុងខេត្ត ក៏ដូច ជាមកពីបណ្តាខេត្តនានា ចូលមកធ្វើបុណ្យទានក្នុងខេត្តប៉ៃលិន៕ ដោយ៖ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ