ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតផល​ថ្មី​មួយទៀត​នឹង​មាន​វត្តមាន​ក្នុង​ទីផ្សារ​កម្ពុជា​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ផលិតផល​ថ្មី​មួយទៀត​របស់​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស លីមីត​ធី​ត ដែល​ផលិត​ស្រា​បៀរ​កម្ពុជា នឹង​ចាប់ផ្តើម​មាន​វត្តមាន​ក្នុង​ទីផ្សារ​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ​នេះ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ពុំ​ទាន់​មាន

រាជធានី​ភ្នំពេញ ៖  ផលិតផល​ថ្មី​មួយទៀត​របស់​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស លីមីត​ធី​ត ដែល​ផលិត​ស្រា​បៀរ​កម្ពុជា នឹង​ចាប់ផ្តើម​មាន​វត្តមាន​ក្នុង​ទីផ្សារ​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ​នេះ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ពុំ​ទាន់​មាន​នរណា​ម្នាក់​អាច​បញ្ជាក់​បាន​ទេ​ថា នេះ​ជា​ផលិតផល​អ្វី​។

ការ​លើក​ឡើង​បែប​នេះ ដោយសារ​ក្នុង​ពេល​ថ្មី​ៗ​នេះ គេ​សង្កេត​ឃើញ​មាន​វី​ដេ​អូ​ពាណិជ្ជកម្ម​របស់​ផលិតផល​ថ្មី​មួយ បាន​ចាប់ផ្តើម​ចាក់​ផ្សាយ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​នានា និង​ឃើញ​ផ្ទាំង​ពាណិជ្ជកម្ម​ផលិតផល​ដដែល​នេះ បាន​បង្ហាញខ្លួន​នៅ​តាម​ដង​វិ​ថី​សំខាន់​ៗ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា រួម​មាន នៅ​ជិត​អាកាស​យាន្ត​ដ្ឋា​ន​ភ្នំពេញ​អន្តរជាតិ ជិត​រង្វង់​មូល​សម្តេច​សង្ឃ​ជួនណា​ត នៅ​លើ​ផ្លូវជាតិ​លេខ​៤​ច្រកចូល​ក្រុងព្រះសីហនុ និង​នៅ​តាម​វិ​ថី​មួយ​ចំនួន​ទៀត​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា​។

ក្នុង​ផ្ទាំង​ពាណិជ្ជកម្ម គេ​ឃើញ​បុរស​ម្នាក់​ក្នុង​ឈុត​ខ្មៅ​កំពុង​ដើរ​សំដៅ​ទៅ​រក​រទេះ​មួយ ក្នុង​ចំការ​ស្រូវ​សាលី​ពណ៌​លឿងទុំ​យ៉ាង​ស្រស់​ស្អាត អម​ដោយ​ពាក្យស្លោក «​ស្វែងរក​ពិភព​អច្ឆរិយ​ពណ៌​ខ្មៅ​ដ៏​អស្ចារ្យ​របស់​អ្នក ឬ FIND YOUR BLACK WONDERLAND»​។