ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់ ប្រកាស​ស្វែង​រកមុខ​អតីត​តារា​សម្តែង ឡុ​ង វី​រៈ​យុទ្ធ រឿង​បំណុល​ជាង​១​ពាន់​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

នារី​ម្នាក់​បាន​ធ្វើការ​ប្រកាស​ជា​សាធា​រណៈ​ដោយ​ស្វែង​រកមុខ​អតីត​តារា​សម្តែង​លោក ឡុ​ង វី​រៈ​យុទ្ធ អោយ​ចេញ​មុខ​ដោះស្រាយ​បំណុល​ដែល​ជំពាក់​នាង​ប្រមាណ​ជាង​១​ពាន់​ដុល្លារ​អា​មេ​រិ​ក

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​បាន​ធ្វើការ​ប្រកាស​ជា​សាធារណៈ​ដោយ​ស្វែង​រកមុខ​អតីត​តារា​សម្តែង​លោក ឡុ​ង វី​រៈ​យុទ្ធ អោយ​ចេញ​មុខ​ដោះស្រាយ​បំណុល​ដែល​ជំពាក់​នាង​ប្រមាណ​ជាង​១​ពាន់​ដុល្លារ​អា​មេ​រិ​ក​។

ធ្លាប់​ជា​អតីត​អ្នកសិល្បៈ​ដូច​គ្នា​នាង ជា សោ​ភ័​ណ្ឌ បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ដោយ​ភ្ជាប់​រូបភាព​អតីត​តារា​ប្រុស​រូប​នេះ ដោយនៅ​ក្នុង​នោះ​នាង​ក៏​បាន​ប្រើប្រាស់​ពាក្យ​សម្តី​ធ្ងន់​មួយ​ចំនួន ខណៈ​ពេល​ដែល​នាង​ហាក់​ក្តៅ​ចុង​ច្រមុះ ត្បិត​អតីត​តារា​សម្តែង​រូប​នេះ បាន​គេចវេស​មិន​ព្រម​ចូលខ្លួន​ដោះស្រាយ​រឿង​លុយ​តុងទីន​ដែល​មាន​រយៈពេល​១​ឆ្នាំ​ហើយ​។

ស្រី​ស្អាត ជា សោ​ភ័​ណ្ឌ បាន​បង្ហោះ​សារ​រៀបរាប់​ថា «Hello ខ្មោចតៃហោង​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ជាទី​នឹករលឹក រដូវ​កាល​បាយបិណ្ឌ​បាន​មក​ដល់​ហើយ ស្លា​.​ប់ ឬ​ក៏​រស់​នឹង​ម្ចាស់​លុយ នឹករលឹក​ខ្លាំង​ណាស់​»​។ នាង​បញ្ជាក់​ថា «​ស្គាល់គ្នា​៧​ឆ្នាំ​ហើយ មិន​ដែល​នឹកឃើញ​លេង​តុងទីន​ជាមួយ​ទេ លេង​ម្តង​បោ​.​ក​ឯង​អស់ 1500$ ដោយសារ​មហិទ្ធិឫទ្ធិ​បិសាច​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នឹង បាន​ខ្ញុំ​លែង​ហ៊ាន​លេង​តុងទីន​នឹង​អ្នក​ណា​ទាំងអស់ មិន​ហ៊ានស៊ី មិន​ហ៊ាន​ចាយ កាល​នុង​បើកហាង​អ៊ុតសក់​សន្សំ​ឈរ​ឡើង​រលាក​ក្រលៀន ទំ​រាំ​បាន​លុយ​អោយ​ពីរ​នាក់​នឹង​បោ​.​ក​»​។

នាង​ថា «​បើ​ថា​ស្លា​.​ប់​ហើយ​មក​ពន្យល់​ស​.​ព​ផង អោយ​លេខ​ឆ្នោត​ផង អាង​ចាក់​ឆ្នោត​ផ្សងសំណាង ក្រែងលោ​ត្រូវ​កាត់​លុយ​បោ​.​ក​តុងទីន​នឹង នឹង​យក​លុយ​ហេង​មក​វិញ ហើយ​កុំ​ភ្លេច​មក​ទទួល​បាយបិណ្ឌ​ផង ភ្ជុំ​នឹង​ទៅ​ធ្វើបុណ្យ​ទៅ​ដល់​វៀតណាម​អោយ​ទៀត Happy anniversary ១​ឆ្នាំ​នៃ​ការ​រត់​ចោល​កូន​តុងទីន បោ​.​ក​គេ​ផ្អើល​មួយ​ចំហៀង​បឹង​ត្របែក គួរ​ស្រូវ​៣​មិនដឹង​បោ​.​ក​កន្លែង​ណា​ទៀត​ទេ friend ក្នុង Facebook ប្រយ័ត្ន​ៗ​ផង ប្រយ័ត្នរ​ត់ទៅ​ធ្វើ​សំបុក​បោ​.​ក​កន្លែង​ថ្មី​»​។

តាម​រយៈ​ការ​បញ្ចេញ​សារ​ខាងលើ​នេះ បាន​ធ្វើ​អោយ​មហាជន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយ​គេ​មិន​នឹក​ស្មានថា លោក ឡុ​ង វី​រៈ​យុទ្ធ ហៅ​នាយ ភូ ក្នុង​រឿង «​ភូមិ​ខ្ញុំ​ស្រស់​ឆើតឆាយ​» ដែល​បាត់​មុខ​ពី​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ តែ​បែរមក​លឺ​រឿងអាស្រូវ​បំណុល​នា​ពេល​នេះ​ទៅ​វិញ​។

យ៉ាងណា​ជុំវិញ​បញ្ហា​ខាងលើ​នេះ គេ​នៅ​មិន​ទាន់​ឃើញ​អតីត​តារា​ប្រុស​រូប​នេះ ចេញ​មុខ​ធ្វើការ​បកស្រាយ​ណាមួយ​នោ​ឡើយ​ទេ តែបើ​ផ្អែក​តាម​រយៈ​ការ​ខំ​មិន​ពីក្រោម​អ្វី​ដែល​ស្រី​ស្អាត ជា សោ​ភ័​ណ្ឌ បាន​បង្ហោះ​នោះ លោក ឡុ​ង វី​រៈ​យុទ្ធ និង​ភរិយា បាន​ចេញ​ទៅ​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​បាត់​ទៅ​ហើយ​។

គួរ​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ករណី​ចោទប្រកាន់​ខាងលើ​នេះ កោះសន្តិភាព​នឹង​ព្យាយាម​ទំនាក់ទំនង​ទៅ​កាន់​អតីត​តារា​សម្តែង​លោក ឡុ​ង វី​រៈ​យុទ្ធ ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​ការ​ចោទប្រកាន់​របស់​នារី​ខាងលើ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ