ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ទីតាំង​ល្បែ​.​ង Online មួយ​កន្លែង​នៅ​ក្រុង​តា​ខ្មៅ ឃាត់ខ្លួន​ចិន​បាន​ជាង​៧០​នាក់

1 ឆ្នាំ មុន
  • កណ្តាល

ដោយ​មាន​បញ្ជា​ផ្ទាល់​ពី​លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល នៅ​យប់​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២២​នេះ លោក ណុ​ប ដា​រ៉ា អភិបាលរង​ខេត្តកណ្ដាល បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចំរុះ មានការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ

ខេត្តកណ្តាល ៖ ដោយ​មាន​បញ្ជា​ផ្ទាល់​ពី​លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល នៅ​យប់​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២២​នេះ លោក ណុ​ប ដា​រ៉ា អភិបាលរង​ខេត្តកណ្ដាល បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចំរុះ មានការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ដោយ​មានការ​ឯកភាព​ផ្លូវច្បាប់​ពី​សំណាក់​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល ចុះ​ពិនិត្យ​ទីតាំង​អាជីវកម្ម​ល្បែ​.​ង online ខុសច្បាប់​មួយ​កន្លែង ស្ថិត​នៅ​សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ និង​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​បាន​ចំនួន​៧២​នាក់ ក្នុង​ចំណោម​នោះ​មាន​ចំនួន​១៦​នាក់​គ្មាន​ប៉ា​ស្ព័​រ ត្រឹមត្រូវ​។

ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ លោក ណុ​ប ដា​រ៉ា បានឱ្យ​ដឹង​ថា ៖ ក្រោម​បញ្ជា​ផ្ទាល់​របស់​លោក អភិ​បាលខេត្ត បាន​សំរេច​អោយ​បិទ​ទីតាំង​ខុសច្បាប់​ខាងលើ​នេះ ជា​បណ្ដោះអាសន្ន​សិន ព្រមទាំង​បញ្ជា​អោយ​មន្ត្រី​ជំនាញ និង​អង្គភាព​ពាក់ព័ន្ធ​ចុះ​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។

ហើយ​ចំពោះ​ការ​អនុវត្តន៍​ច្បាប់​ទៅ​លើ​ជនជាតិ​ចិន​ខាងលើ លោក​ពុំ​ទាន់​ច្បាស់​នៅឡើយ​ទេ ដ្បិត​សមត្ថកិច្ច​កំពុងធ្វើការ​លើ​រឿង​នេះ ពុំ​ទាន់​ចប់​នៅឡើយ​ទេ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី លោក​នឹង​ស្នើ​សុំ​គោលការណ៍​ពី​ថ្នាក់លើ​បន្ត​អនុវត្តន៍​ប​ង្ក្រា​.​ប​ទីតាំង​ណា ដែល​លួចលាក់​បង្កប់​ល្បែ​.​ង​ស៊ីសង​ជា​បន្តបន្ទាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ