ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាបនិក Miss Grand ចេញ​មុខ​ពន្លះ​ចំ​ៗ​គ្មាន​ទុក​មុខ ក្រោយ​ចោទ​ថា លោក​ប្រើ Engfa ហួសកម្លាំង​រកតែ​ពេល​សម្រាក​គ្មាន

1 ឆ្នាំ មុន

មានការ​ភ្ញាក់ផ្អើល​ល្បី​សុះសាយ​ពាសពេញ​បណ្ដាញ​សង្គម បន្ទាប់​ពី​បានឃើញ​តំណែង​ម្ចាស់​មកុដ Miss Grand Thailand 2022 ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត ក្រមិចក្រមើម​រួសរាយ​រាក់​ទាក់ មុខមាត់​មាន​មន្ត​ស្នេហ៍​គួរ​អោយ​ស្រលាញ់ ក៏​ដូច​ជា​អត្ត​ចរិត​របស់​នាង ព្រម​ជាមួយនឹង​

ប្រទេស​ថៃ ៖ មានការ​ភ្ញាក់ផ្អើល​ល្បី​សុះសាយ​ពាសពេញ​បណ្ដាញ​សង្គម បន្ទាប់​ពី​បានឃើញ​តំណែង​ម្ចាស់​មកុដ Miss Grand Thailand 2022 ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត ក្រមិចក្រមើម​រួសរាយ​រាក់ទាក់ មុខមាត់​មាន​មន្ត​ស្នេហ៍​គួរ​អោយ​ស្រលាញ់ ក៏​ដូច​ជា​អត្ត​ចរិត​របស់​នាង ព្រម​ជាមួយនឹង​សមត្ថភាព​ទេព​កោសល្យ​នៅ​ក្នុង​សិល្បៈ​ជា​ច្រើន​នោះ គឺ Engfa ដោយ​គេ​នាំ​គ្នា​គាត់​សម្គាល់​ឃើញ​ថា សន្ទុះ​នៃ​ការ​គាំទ្រ​ភាព​លេចធ្លោរ​ប្រជាប្រិយភាព​របស់​បវ​កញ្ញា​រូប​នេះ នាង​ហាក់​កាន់តែ​ហក់​ឡើង​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

ដោយឡែក បើ​យើង​ក្រឡេក​មក​ដឹង​ប៉ុន្មាន​ថ្ងៃនេះ នៅ​ក្នុង​ពិភព​សិល្បៈ​បវរកញ្ញា Miss Grand របស់​ថៃ ហាក់​កំពុង​តែ​មានរឿង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ អស់ពី​រឿង​មួយ​ចូល​រឿង​មួយ ជា​ពិសេស​រវាង​លោក Nawat ដែល​ជា​ស្ថា​និក Miss Grand ជាមួយនឹង​បវរកញ្ញា Engfa ដែល​ជា​ម្ចាស់​មកុដ MUT 2022 នេះ​តែ​ម្តង​។

ក្នុង​នោះ ដំបូង​ឡើយ Engfa ត្រូវ​បាន​មហាជន​នាំ​គ្នា​រិះគន់​ថា មួយ​ថ្ងៃ​ៗ​នាង​គិតតែ​ពី​ការ​ដើរ​លេង​ផឹកស៊ី​សប្បាយ មុន​ទៅ​ប្រឡង​គិតតែ​ដើរ​លេង មិន​គិត​ហាត់រៀន​ហាត់​បន្ថែម​ទេ ម៉េច​ក៏​ធ្វើខ្លួន​បែប​នេះ ជា​បវរកញ្ញា​ផង ដើរ​លេង​ពេញ​ផ្សារ​អ​ញ្ជឹ​ង​មិន​ចេះ​ខ្មាស់​គេ​ទាល់តែ​សោះ មិន​គិតដល់​ការ​ហ្វឹកហាត់​សម​ត្រៀម​ប្រកួត​លើ​ឆាក​ធំ ដែល​នឹង​ខិត​មក​ជិត​មក​ដល់​ប្រមាណ​១​ខែ​ខាង​មុខ​នេះ​ទេ​អី​»​។

ក្រោយ​ឃើញ​ដូច្នេះ Engfa ក៏​បាន​ចេញ​មុខ​មក​ឡាយ​វី​ដេ​អូ​និយាយ​បកស្រាយ​បែប​នេះ​ថា «​គ្មាន​ថ្ងៃ​ណា ដែល​នាង​ឈប់​អភិវឌ្ឍន៍​ខ្លួនឯង​នោះ​ទេ នាង​ហាត់​នៅ​ក្នុង​ខុន​ដូ​ជាមួយនឹង​គ្រូ​ក្បែរ​ខ្លួន​នាង​រហូត គ្រាន់តែ​នាង​មិន​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​តែ​ប៉ុណ្ណោះ តែ​គ្រប់​គ្នា​បែរជា​បន្ទោស​នាង ក្រុមហ៊ុន និង​អ្នក​ក្បែរ​ខ្លួន​ទៅ​វិញ​។ នាង​ពិតជា​សុំ​ទោស​ដល់​ប្រធាន​ក្រុមហ៊ុន Miss Grand និង​អ្នក​ជិត​ស្និទ្ធ​ជុំវិញ​ខ្លួន ដែល​ត្រូវ​មក​ទទួល​រង​ការ​ជេរ​ប្រមា​.​ថ​ដោយសារ​តែ​នាង​»​។

សើ​ស​ពី​នេះ Engfa បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ជា​លើក​ចុង​ក្រោយ​ថា «​នាង​មិន​បាន​ទៅ​ដើរហើរ​ផឹកស៊ី ឬ​ទៅ​ណា​ដូច​អ្វី​ដែល​មហាជន​គិត​នោះ​ទេ ហើយ​នាង​ក៏​អរគុណ​ដល់​អ្នកគាំទ្រ​ដែល​យល់ចិត្ត​នាង នៅ​ក្បែរ​លើក​កម្លាំងចិត្ត​នាង តាំងពី​ថ្ងៃ​ចាប់ផ្តើម​រហូត​មក​ទល់​ពេល​នេះ​ផង​ដែរ អរគុណ​ពិតមែន ស្រលាញ់​បងប្អូន​ទាំងអស់​គ្នា​ខ្លាំង​ណាស់​»​។

ក្នុង​នោះ​ដោយសារ​ត្រូវ​បាន​គេ​ទម្លាយ​ថា «Engfa នាង​ទទួលយក​ការងារ​ច្រើន ហើយ​មិន​មាន​ពេល​ហ្វឹកហាត់​ជំនាញ​ផ្សេង​រយៈពេល​ប្រមាណ​ជាង​៥​ខែ​មកនេះ នាង​បាន​ធ្វើការ​មិន​ដែល​ឈប់​ឡើយ ដោយ​មានការ​ងារ​ផ្សព្វផ្សាយ​ការងារ​សិល្បៈ​ហូរ​ចូល​មករ​ហូត ទើប​សម្រេចចិត្ត​សុំ​ខាង Miss Grand សម្រាក​ចំនួន ២-៣ ថ្ងៃ តែ​ប្រហែល​ដោយសារ​តែ​មានការ​យល់​ច្រឡំ ទើប​ធ្វើ​ឱ្យ​លោក Nawat គិត​ថា នាង​បាន​គេច​ទៅ​ដើរ​លេង​»​។

បន្ទាប់​ពី​បានលឺ​នាង​និយាយ​អ​ញ្ជឹ​ង​ហើយ ស្រាប់តែ​អ្នកគាំទ្រ​របស់​បវរកញ្ញា Engfa រូប​នេះ មួយ​ចំនួន ក៏​បាន​នាំ​គ្នា​ចូល​ទៅ​បញ្ចេញមតិ​ខ​មិន​ព្រោងព្រាត​ថា «​គិតតែ​ពី​ទទួល​ការងារ​មិន​ដែល​មាន​ពេល​ឱ្យ​គ្នា​បាន​សម្រាក​នោះ​ទេ ដូច​ជា​ជ្រុល​ពេក​ហើយ ប្រើ​គ្នា​នោះ​ប្រើ ធ្វើបាប​គេ​ចង់បាន​ផលប្រយោជន៍​ម្ល៉េះ គិត​ពី​សុខភាព​ខ្លួនឯង​ផង កុំ​ធ្វើការ​ហួសកម្លាំង​ខ្លួនឯង​ពេក​»​។

មិន​ទុក​ចាំ​យូរ ទ្រាំ​លែង​បាន​ស្រាប់តែ លោក Nawat ដែល​ជា​ស្ថា​និក Miss Grand ក៏​បាន​ចេញ​មុខ​មក​ពន្លះ​ឆ្លើយ​តប​ដាក់​ទៅ​វិញ​គ្មាន​ទុក​មុខ​អោយ​ថា «​ការ​ដែល​ទទួល​ការងារ​ច្រើន​បែប​នេះ ក៏​ព្រោះតែ​ចង់ឱ្យ​នាង​នៅ​ល្បី​ឱ្យ​បាន​យូរ ហើយ​អ្នក​ដែល​មក​ជេរ​លោក​នេះ តើ​អ្នក​ណា​ប្រើ​ឱ្យមក​ជេរ? មាន​ខួរក្បាល​គិត​ខ្លះ​ទេ? មនុស្ស​យើង​មាន​កើត​មាន​ស្លា​.​ប់ ល្បី​មាន​ពន្លឺ​បាន រលត់​ទៅ​វិញ​ក៏​បាន​ដូច​គ្នា​»​។

មិនតែប៉ុណ្ណោះ លោក Nawat ក៏​បាន​និយាយ​ទៀត​ថា «​ពេល​នេះ​លោក​កំពុង​តែ​ពិចារណា​រឿង​ក្តី ១២០០ លាន​បាត របស់ Engfa ឡើង​វិញ​ហើយ​ថា គួរ​ជួយ​ការពារ​ទៀត​ឬ​យ៉ាងណា? តែ​លោក​ប្រហែល​ចង់ឱ្យ​អ្នក​ជេរ​មក​ជួយ​ទទួលខុសត្រូវ​វិញ​ម្តង ព្រោះ​មាន​មាត់ឆៅ​បែប​នេះ ក៏​គួរតែ​មាន​លុយ​ដូច​គ្នា​ដែរ ខ្ញុំ​មិន​ចង់​និយាយ​ច្រើន​នោះ​ទេ ព្រោះ​វា​គ្មាន​បាន​អ្វី​មក​វិញ​ទេ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ