ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ប្រុស​ខូច​ឥឡូវ! ​ងាក​ពី​ដើរ​​លេង​​យប់​ មក​ដើរ​លេង​​​​ថ្ងៃវិញ

7 ឆ្នាំ មុន

ហាង​ខារ៉ាអូខេ​មួយ​ចំនួន​ រួម​ទាំង​ភោ​ជនីយ​​ដ្ឋា​ន​ផង ​បាន​កត់​សម្គាល់ការ​កើនឡើង​របស់​ភ្ញៀវ​កាន់តែ​ច្រើន​មក​ពេល​ថ្ងៃត្រង់​ ជា​ជាង​ពេល​​យប់ ​។

ហាង​ខារ៉ាអូខេ​មួយ​ចំនួន​ រួម​ទាំង​ភោ​ជនីយ​​ដ្ឋា​ន​ផង ​បាន​កត់​សម្គាល់ការ​កើនឡើង​របស់​ភ្ញៀវ​កាន់តែ​ច្រើន​មក​ពេល​ថ្ងៃត្រង់​ ជា​ជាង​ពេល​​យប់ ​។

មាន​ហេតុផល​មួយ​ចំនួន​ នាំ​ដល់​ចរន្ត​ដើរ​លេង​របស់​មនុស្ស​ប្រុស​មួយ​ចំនួន​ ពី​ពេល​យប់​មក​ពេល​ថ្ងៃត្រង់​ ។ ហេតុផល​ទី​មួយ ការ​ដើរ​លេង​ពេល​ថ្ងៃ ត្រង់​មិនសូវ​រារាំង​ខ្លាំ​ង ដោយ​ប្រ​ព​ន្ធ ដែល​មិនដឹង​ច្បាស់​ថា​ ប្តី​បាយ​ក្រៅ​ផ្ទះ​ធម្មតា ​ឬ​ក៏​ផឹកស៊ី​សប្បាយ​ស្រី​ញី​​អូន​បង ​។ ហេតុផល​ទី​ពីរ ការ​រឹត​បន្តឹង ​ការ​បើកបរ​មាន​ជាតិ​ស្រវឹង​ បាន​ធ្វើ​ឱ្យ​​បុរស​យល់​​ថា ការ​ដើរ​លេង​ពេល​ថ្ងៃត្រង់​ មាន​សុវត្ថិភាព​ជាង​។

កំណើន​បុរស​សប្បាយ​​ក្រៅ​ផ្ទះ​ នៅ​ពេល​ថ្ងៃ​មាន​ជា​ពិ​សេស​ នៅ​តាម​ហាង​តាម​មាត់ទន្លេ​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A​ ។ ពេល​ថ្ងៃត្រង់​ មាន​ភ្ញៀវ​ជា​ច្រើន​បាន​នាំ​គ្នា​ទៅ​បាយ​នៅ​ទីនោះ​ ដែល​គេ​ឃើញ​មាន​នារី​លក់​ស្រា​បៀរ​​ជា​ច្រើន​ចាំ​បម្រើភ្ញៀវ​ ។ ការ​លក់​ផ្លូវភេទ​ ក៏​មាន​ច្រើន​ជាង​មុន ​នៅ​ពេល​ថ្ងៃ ​ក្នុង​ចំណោម​ស្រី​ស្រា​បៀរ​ ឬ​ក៏​ស្រី​កាលី​ប​ ដែល​នឹង​មក​ដល់​កន្លែង​ភ្លាម ​នៅ​ពេល​ដែល​មានការ​ហៅ​​តាម​ទូរស័ព្ទ​ ។

បុរស​ខិលខូច​ខ្លះ​ទៀត ​អាច​នឹង​បរិភោគ​អាហារ​នៅ​តាម​ភោ​ជនី​យដ្ឋា​ន​ថ្លៃ​បន្តិច ​ដែល​នៅ​ជាប់​នោះ​ មានការ​បើក​ជា​សណ្ឋាគារ​ ឬ​ផ្ទះ​សំ​ណាក់ហើយ​ជា​ស្រេច​ ដើម្បី​ការ​ណាត់ជួប​គ្នា ​រវាង​ស្ត្រី​ជា​គូ​​កំណាន់​ ឬ​ក៏​ស្ត្រី​រកស៊ី​ផ្លូវភេទ​ ។ ពួក​គេ​បន្លំ​ចត​​រថយន្ត ​ប្រៀប​បីដូច​ជា​ពួក​គេ​​កំពុង​នៅ​ក្នុង​ភោ​ជនី​ដ្ឋា​ន​បរិភោគ​អាហារ​ ។ ដូច្នេះ​ ពួក​គេ​ក៏​កាន់តែ​មាន​សុវត្ថិភាព ​នៅ​ក្នុង​ការ​ប្រព្រឹត្ត​កាមគុណ​ក្រៅ​ចំណង​អាពាហ៍ពិ​ពាហ៍​ ។

ដូច្នេះ​ ការ​ខិលខូច​ពេល​ថ្ងៃនេះ​ កាន់តែ​មាន​ច្រើន​ ដោយសារ​តែ​បុរស​ទាំងឡាយ​​យល់​ថា ​វា​ធ្វើ​ឱ្យ​​ពួក​គេ​កាន់តែ​មាន​សុវត្ថិភាព ​ពី​ការ​តាមដាន​របស់​ប្រ​ព​ន្ធ និង​ការ​រឹត​បន្តឹង​ផ្លូវច្បាប់ ​ចំពោះ​ការ​បើកបរ​មាន​ជាតិ​ស្រវឹង ​។ ភាព​ខិលខូច​នេះ​ ក៏​កាន់តែ​ងាយស្រួល​​ថែម​ទៀត ​នៅ​ពេល​ដែល​ភោ​ជនី​យ​ដ្ឋា​ន​​ជា​ច្រើន ​បាន​បើក​រកស៊ី​ដោយ​គួប​ផ្សំ​​នឹង​មានផ្ទះ​សំណាក់​ ឬ​ក៏​សណ្ឋាគារ​នៅ​ជាប់​នឹង​ភោ​ជនី​
ដ្ឋា​ន​តែ​ម្តង​ ។

ម្លោះ​ហើយ​ ប្រ​ព​ន្ធ​ទាំងឡាយ​ប្រហែលជា​កាន់តែ​ពិបាក​​តាមដាន​លោក​ប្តី​ខិលខូច​​របស់​ខ្លួន ​៕