ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តឹង​ទ្រូងណាស់ !​ មើលផ្លូវ​ជុំវិញ​​​​ផ្សារ​នាគ​មាស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ផ្លូវ​​ជា​ច្រើន​​ខ្សែ​នៅ​ជុំ​វិញ​ផ្សារ​នាគ​មាស​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ត្រូវ​បាន​គេ​យក​ធ្វើ​អាជីវកម្ម ជា​កន្លែង​លក់ដូរ បោះ​ដុំ​ផ្លែ​ឈើ បន្លែ និង​ធ្វើ​ជា​ចំណតរថយន្ត ដោយ​បិទ​​ចរាចរណ៍​ស្ទើរតែ​ទាំងស្រុង ធ្វើ​​ឱ្យ​មានការ​ថ្នាំងថ្នាក់​ជា​ខ្លាំង ពី​សំណាក់​ប្រជា​ពលរដ្ឋ​ដែល​​ធ្វើ​ដំណើរ​ឆ្លង​កាត់ទីនោះ ​។ ​មិនតែប៉ុណ្ណោះ ក្រៅពី​កកស្ទះ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ ក៏​មាន​​គំនរ​សំរាម

រាជធានី​ភ្នំពេញ ​៖ ផ្លូវ​​ជា​ច្រើន​​ខ្សែ​នៅ​ជុំ​វិញ​ផ្សារ​នាគ​មាស​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ត្រូវ​បាន​គេ​យក​ធ្វើ​អាជីវកម្ម ជា​កន្លែង​លក់ដូរ បោះ​ដុំ​ផ្លែ​ឈើ បន្លែ និង​ធ្វើ​ជា​ចំណតរថយន្ត ដោយ​បិទ​​ចរាចរណ៍​ស្ទើរតែ​ទាំងស្រុង ធ្វើ​​ឱ្យ​មានការ​ថ្នាំងថ្នាក់​ជា​ខ្លាំង ពី​សំណាក់​ប្រជា​ពលរដ្ឋ​ដែល​​ធ្វើ​ដំណើរ​ឆ្លង​កាត់ទីនោះ ​។ ​មិនតែប៉ុណ្ណោះ ក្រៅពី​កកស្ទះ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ ក៏​មាន​​គំនរ​សំរាម  កាក​​សំណល់​បន្លែ និង​ផ្លែ​ឈើ​ស្អុយរ​លួច​ពេញ​​​ផ្លូវថែមទៀត ។

កំណាត់​ផ្លូវ​របស់​រដ្ឋដែល​ស្ទើរ​ក្លាយ ជា​កម្ម​សិទ្ធ​របស់ថៅកែ​ផ្សារ​នោះ គឺ​ផ្លូវ​លេខ២៣៤​ ស្ថិត​នៅ​ខាងជើងផ្សារ, ផ្លូវ​លេខ២៣៩ ស្ថិត​នៅ​ខាងលិច​ផ្សារ, ផ្លូវ​លេខ២៣១ ស្ថិត​នៅ​ខាងកើត​ផ្សារ​នាគ​មាស​ ។​ ក្រៅពី​នោះ នៅ​មាន​ផ្លូវ​ជា​ច្រើន​ទៀត​​ស្ថិត នៅ​ខាងត្បូង​ផ្សារ ក៏​បាន​ក្លាយជា​ទីតាំងលក់​ផ្លែ​ឈើ​ និង​បន្លែ​អស់​ទៅ​ហើយ​ដែរ ។

​តាម​ប្រជាពលរដ្ឋម្នាក់​សុំ​​មិន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា ​នៅ​​វេលាព្រឹក​និង​ល្ងាច កំណាត់​ផ្លូវជុំវិញ​ផ្សារនាគ​មាសបាន​កកស្ទះខ្លាំង​ដោយ​សារ​តែ​រថយន្តរ៉ឺ​ម៉ក​មក​​ឈប់ទំលាក់ និង​ដឹក​ផ្លែ​ឈើ​បន្លែយ៉ាង​អានា​ធិ​ប​តេ​យ្យ​នៅ​លើ​ដងផ្លូវ ។ ​ការ​យក​ដងផ្លូវធ្វើ​អាជីវកម្មបែប​នេះ​មក​ពី​អាជ្ញាធរខណ្ឌទួល​គោក​ មិន​បាន​អើពើ ចេះ​តែ​បណ្តែតបណ្តោយ​ឱ្យ​ថៅកែ និងក្រុម​សន្តិសុខ ផ្សារ​នាគ​មាស ធ្វើ​ផ្គរ​ធ្វើ​ភ្លៀង​តាម​ចិត្ត​ ។​

ទោះបីជា​​យ៉ាងណា​ មន្ត្រី​សាលា​ខណ្ឌទួលគោក​​ម្នាក់​​បានឱ្យ​​ដឹង​ថា  កន្លង​មកសាលា​ខណ្ឌទួលគោក បាន​យកចិត្តទុកដាក់ ខិតខំ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ និង​​​ចុះ​វាស់វែង​​កំណត់​ចិញ្ចើម​ផ្លូវ​កំណត់​​ឱ្យ​​លក់ដូរ ព្រមទាំង​ធ្វើ​សេចក្តី​ជួន​ដំណឹង​ជា​បន្តបន្ទាប់ ដល់ផ្សារ តែ​ថៅកែ​ផ្សារមិន​បាន​យកចិត្តទុកដាក់ចូលរួម​សហ​ការ​​ឡើយ ។ នៅ​ពេល​ដែល​អាជ្ញាធរចុះ​រៀបចំ​​បាន​តែ​មួយ​ភ្លែត​​ គឺ​ចេញ​មក​វិញ​ដដែល​ ។