ស៊យធំ ! ស្រីស្រស់ឈប់ឡានឱ្យកូនបត់ជើង ស្រាប់តែ…
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានជួបរឿងស៊យ ខណៈពេលដែលគាត់ឈប់រថយន្តតាមផ្លូវ ដើម្បីឲ្យកូនស្រីតូចរបស់គាត់ចុះទៅបត់ជើង ដោយគាត់
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានជួបរឿងស៊យ ខណៈពេលដែលគាត់ឈប់រថយន្តតាមផ្លូវ ដើម្បីឲ្យកូនស្រីតូចរបស់គាត់ចុះទៅបត់ជើង ដោយគាត់
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានជួបរឿងស៊យ ខណៈពេលដែលគាត់ឈប់រថយន្តតាមផ្លូវ ដើម្បីឲ្យកូនស្រីតូចរបស់គាត់ចុះទៅបត់ជើង ដោយគាត់មិនបានដាក់គន្លឹះទ្វាររថយន្តឡើយ ស្រាប់តែពេលនោះមានចោរ២នាក់ ជិះម៉ូតូ២គ្រឿងទៅដល់ បានធ្វើសកម្មភាពបើកទ្វាររថយន្តរបស់គាត់លួចយកកាបូប រួចជិះគេចខ្លួនទៅបាត់ស្រមោល បន្ទាប់មកស្ត្រីរូបនោះបានបើករថយន្តទៅកាន់ប៉ុស្ដិ៍ចោមចៅ ដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍។
ហេតុការណ៍នោះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតតាមផ្លូវវ៉េងស្រេង ត្រង់ចំណុចទល់មុខក្រុមហ៊ុនស្រាបៀរមួយ ក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះឈ្មោះព្រំ គន្ធី អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនមួយ ស្នាក់នៅក្នុងបុរី លឹម ឈាងហាក់ ស្ថិតនៅក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នៅក្នុងកាបូបរបស់នាង ដែលត្រូវចោរលួចយកទៅ នោះមានលុយចំនួន១.០០០ដុល្លារ, ទូរស័ព្ទដៃម៉ាកសាំស៊ុង១គ្រឿង, ម៉ាក អាយហ្វូនស៊ិក១គ្រឿង, ម៉ាកហូវៃ១គ្រឿង, អត្តសញ្ញាណប័ណ្ណ១សន្លឹក, លិខិតឆ្លងដែន១ច្បាប់ និងប័ណ្ណធនាគារចំនួន៣សន្លឹកផងដែរ។ ដោយឡែកក្រុមចោរមានគ្នា២នាក់ ជិះម៉ូតូម៉ាកស៊ីទី សេ១០០ កូរ៉េ ពណ៌ក្រហម១គ្រឿង។ ស្ត្រីរងគ្រោះរូបនោះបានប្រាប់ឲ្យនគរបាលដឹងថា នៅមុនពេលកើតហេតុគាត់បានបើករថយន្តម៉ាកហាយ ឡែនឌ័រ ពណ៌ស មួយគ្រឿង ធ្វើដំណើរតាមផ្លូវវ៉េងស្រេង ចេញពីផ្ទះឆ្ពោះទៅរាជធានីភ្នំពេញ ដោយបើកបរក្នុងទិសដៅពីលិចទៅកើត។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ កូនស្រីរបស់គាត់បានឈឺបត់ជើង គាត់ក៏បានឈប់រថយន្តឲ្យកូនបត់ជើង ដោយមិនបានដាក់គន្លឹះទ្វាររថយន្តនោះទេ ហើយក្រោយពេលកូនបត់ជើងរួច គាត់មិនបានឡើងរថយន្តភ្លាមៗនោះឡើយ ដោយលាងគូទឲ្យកូនសិន។ ខណៈនោះស្រាប់តែជនសង្ស័យ២នាក់នោះ បានជិះម៉ូតូទៅឈប់រួចបើកទ្វាររថយន្តយកកាបូបលុយ និងទូរស័ព្ទ ហើយជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ ក្រោយមកនាងក៏បានបើករថយន្តត្រឡប់ក្រោយវិញ និងបានចូលទៅកាន់ប៉ុស្ដិ៍ នគរបាលចោមចៅ ដាក់ពាក្យបណ្ដឹងសុំឲ្យជួយអន្តរាគមន៍ស្វែងរកក្រុមចោរ ចាត់ការតាមផ្លូវច្បាប់។
ប្រជាពលរដ្ឋបាននិយាយថា ការបើកទ្វាររថយន្តអ្នកដំណើរតាមផ្លូវនេះ មិនមែនទើបតែលើកទី១នោះទេ កន្លងមក ធ្លាប់បានកើតមានជាបន្តបន្ទាប់រួចមកហើយ នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ហើយគេសង្ស័យថា មុខសញ្ញាចោរខាងលើនោះ គឺដដែល ដែលបានចេញធ្វើសកម្មភាពគ្រប់ទីកន្លែង ជាពិសេសកន្លែងលក់ដូរ ឬចំណុចភ្លើងស្ដុបមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឲ្យតែមានរថយន្តឈប់ ហើយម្ចាស់ធ្វេសប្រហែស គឺពួកចោរទាំងនោះបើកទ្វារលួចយកកាបូប ហើយតែងតែមានសំណាងគេចខ្លួនរួចដោយសុវត្ថិភាពរហូត មិនដឹងថា ដល់ពេលណាទើប ត្រូវជាប់អន្ទាក់នគរបាលនោះឡើយ៕
ចែករំលែកព័តមាននេះ