ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ក្រុមធ្វើសកម្មភាព​លួច​ម៉ាស៊ីនភ្លើង អស់លក្ខណ៍​ម្នាក់​

1 ឆ្នាំ មុន
  • កណ្តាល

​ខេត្ត​កណ្តាល​ ៖ ក្រុមជនសង្ស័យ​​ចំនួន​​​៣នាក់ ធ្វើសកម្មភាព​លួចម៉ាស៊ីនភ្លើង ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​

​ខេត្ត​កណ្តាល​ ៖ ក្រុមជនសង្ស័យ​​ចំនួន​​​៣នាក់ ធ្វើសកម្មភាព​លួចម៉ាស៊ីនភ្លើង ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សិ​ត្បូ​រ ​ធ្វើការ​ឃាត់ខ្លួន​បាន​ម្នាក់ ​រត់គេច​ខ្លួន​​បាត់​២នាក់ ។

ហេតុ​ការ​ណ៌​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៣​និង​៤០​នាទី​យប់​ឈានចូលព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ចំណុច​ឃ្លាំង​ទុក​សម្ភារ​:​របស់​ជន​រង​គ្រោះ ស្ថិត​ក្នុង​ភូមិ​លេខ​១(​ក​) សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

នគរបាល​ក្រុង​តា​ខ្មៅ​បាន​ប្រាប់​អោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​អ៊ឹម វិសាល ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​លក់ដូរ​ មាន​ទីលំនៅ​ភូមិ​ថ្មី​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យ​​ទាំង​៣​នាក់ ​​​រួម​មាន ១-​ឈ្មោះ​ហៀ​ង ផា​ន់​ណា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​​មិន​ពិតប្រាកដ​ ទីលំនៅ​ភូមិ​ទួល​ក្រសាំង សង្កាត់​រការ​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ត្រូវ​ចាប់ខ្លួន ២-​ឈ្មោះ ឈឹ​ម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ទួល​ក្រសាំង សង្កាត់​រការ​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ​(រត់​​គេចខ្លួន​បាត់​​)​ និង​៣-​ឈ្មោះ មីនា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​​ភូមិ​ទួល​ក្រសាំង សង្កាត់​រការ​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល (​រត់​គេចខ្លួន​)​ ។

នគរបាល​បាន​បញ្ជាក់​ថា នៅ​វេលា​​ម៉ោង​កើត​ហេតុ​ខាង​លើ​ ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មាន​សណ្តោង​រ៉ឺ​ម៉ក​ទៅ​ធ្វើ​​សកម្មភាព​លួច​ម៉ាស៊ីន​ភ្លើ​ង​ចំនួន​១​គ្រឿង​របស់​ជន​រង​គ្រោះ​ដែល​បាន​ទុក​នៅ​ក្នុង​ឃ្លាំង​ស្ថិត​ក្នុងភូមិ​លេខ​១(​ក​) សង្កាត់​ស្វាយ​រលំ លើ​កឡើងលើ​រ៉ឺ​ម៉ក​បំ​រ៉ុ​ង​បើក​ចេញ ។ ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​មក​ទាន់​ក៏​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បា​នម្នាក់​ដូច​ខាង​លើ​រួម​ទាំង​វត្ថុ​តាង ចំណែកឯ​ជនសង្ស័យ២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​អស់ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ស្វាយ​រលំ​ដើ​ម្បី​អោយមក​ទទួល​ជនសង្ស័យ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ រួច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ