ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ីផុងខ្លួនក្នុងសង្គ្រាមអ៊ុយក្រែនៈ ទៅមុខក៏ពិបាក ដកថយក៏ពិបាក

1 ឆ្នាំ មុន

មក​ដល់​ពេល​នេះ រុ​ស្ស៊ី​កំពុង​តែ​ផុងខ្លួន​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន ដោយ​ធ្វើ​អោយ​ខ្លួន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ គឺ​ដកថយ​ក៏​ពិបាក​រុលទៅមុខ​ក៏​មិន​ស្រួល​។ប៉ុន្តែ​គេ​មិន​ទាន់​អាច​ធ្វើការ​សន្និដ្ឋាន​ថា រុ​ស្ស៊ី​ដែល​ជា​មហាអំណាច យោធា​លេខ​ពីរ​នៅ​លើ​ពិភពលោក​ចាញ់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ដោយ​គ្រាន់តែ​ឃើញ​កងទ័ព​អ៊ុយ​ក្រែ​ន​វា​.​យ​បក​វិញ​នា​រយៈពេល​ចុង​ក្រោយ​នេះ​ទេ​។​ប៉ុន្តែ​ការ​បាត់បង់​នូវ​ឧត្តមភាព និង​អនុត្តរភាព​ខាង​យោធា​ក៏​ដូច​ជា​កិត្យានុភាព​យុទ្ធសាស្ត្រ ពិភពលោក គឺជា​រឿង​ដែល​មិន​អាច​ប្រកែក​បាន​។ នៅ​ពេល​ដែល​សង្គ្រាម​រវាង​រុ​ស្ស៊ី…

មក​ដល់​ពេល​នេះ រុ​ស្ស៊ី​កំពុង​តែ​ផុងខ្លួន​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន ដោយ​ធ្វើ​អោយ​ខ្លួន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ គឺ​ដកថយ​ក៏​ពិបាក​រុលទៅមុខ​ក៏​មិន​ស្រួល​។ប៉ុន្តែ​គេ​មិន​ទាន់​អាច​ធ្វើការ​សន្និដ្ឋាន​ថា រុ​ស្ស៊ី​ដែល​ជា​មហាអំណាច យោធា​លេខ​ពីរ​នៅ​លើ​ពិភពលោក​ចាញ់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ដោយ​គ្រាន់តែ​ឃើញ​កងទ័ព​អ៊ុយ​ក្រែ​ន​វា​.​យ​បក​វិញ​នា​រយៈពេល​ចុង​ក្រោយ​នេះ​ទេ​។​ប៉ុន្តែ​ការ​បាត់បង់​នូវ​ឧត្តមភាព និង​អនុត្តរភាព​ខាង​យោធា​ក៏​ដូច​ជា​កិត្យានុភាព​យុទ្ធសាស្ត្រ ពិភពលោក គឺជា​រឿង​ដែល​មិន​អាច​ប្រកែក​បាន​។

នៅ​ពេល​ដែល​សង្គ្រាម​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ឆ្លងកាត់​ខែ​ទី​ប្រាំមួយ​ហើយ​កងទ័ព​រុ​ស្ស៊ី​នៅ​តែ​មិន​ទាន់​ទទួល​បាន​ជោគជ័យ​ជា​ដុំ​កំភួន ហើយ​មិនតែប៉ុណ្ណោះ​កំពុង​តែ​រក​នូវ​ការ​វា​.​យ​បក​រុញច្រាន​មក​វិញ ពី​កងកម្លាំង​អ៊ុយ​ក្រែ​ន​នៅ​រយៈពេល​មួ​យស​ប្តា​ហ៍​ចុង​ក្រោយ​នេះ គឺជា​ភស្តុ​តាង​មួយ​ដែល​ថា មហាអំណាច​យោធា​លំដាប់​លេខ​ពីរ​នៅ​លើ​ពិភពលោក មិន​អាច​ធ្វើ​អ្វី​ប្រទេស​តូច​មួយ​នៅ​អឺរ៉ុប​ដែល​ធ្លាប់តែ​ពឹងផ្អែក​លើ​ខ្លួន​។

នៅ​ពេល​ដែល​រុ​ស្ស៊ី​បើក​ការ​ឈ្លានពាន​មក​លើ​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​ទី ២៤ ខែកុម្ភៈ គ្មាន​នរណា​អាច​ប៉ាន់ស្មាន​បាន​ថា យោធា​អ៊ុយ​ក្រែ​ន​អាច​ទប់ទល់​នឹង​ឧត្តមភាព​យោធា​ដ៏​ទំនើប និង​ដ៏​មហិមា​របស់​រុ​ស្ស៊ី​បាន​ឡើយ​។​ភាគច្រើន​អ្នកវិភាគ​បាន​អះអាង​ថា អ្វី​ដែល​កងទ័ព​អ៊ុយ​ក្រែ​ន​អាច​ធ្វើ​បាន គឺ​ត្រឹមតែ​តស៊ូ​នៅ​ក្នុង​លក្ខណៈ​ជា​សង្គ្រាមឈ្លប​តែ​ប៉ុណ្ណោះ ប៉ុន្តែ​៦​ខែ​កន្លង​មកនេះ​កងទ័ព​អ៊ុយ​ក្រែ​ន​អាច​ជំ​នៈ និង​បាន​តស៊ូ​នៅ​ក្នុង​សង្គ្រាម​ទល់មុខ​គ្នា​ដ៏​សាហា​.​វ​។ ភាព​ខ្លាំង និង​ភាព​ធន់​នៃ​ការ​តស៊ូ​របស់​កងកម្លាំង និង​ប្រជាជន​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​មិន​ដល់​ទាំងស្រុង​។នៅ​ពេល​ដែល​សង្គ្រាម​ចាប់ផ្តើម​កងទ័ព​រុ​ស្ស៊ី​បាន​សម្រុកចូល​ដល់​ច្រក​ទ្វា​នៃ​រដ្ឋធានី​គៀវ​របស់​ខ្លួន ប៉ុន្តែ​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​រុញ​ទា​ហារ​រុ​ស្ស៊ី​ឲ្យ​ត្រឡប់​ពី​ច្រក​ទ្វារ​នៃ​រដ្ឋធានី​គៀវ ហើយ​ពួក​គេ​បានការ​ពារ​ទីក្រុង​ធំ​ទី​ពីរ​របស់​ពួក​គេ​ដោយ​ជោគជ័យ គឺ​ខា​គី​វ​។

ការ​ការពារ​រយៈពេល​៨២​ថ្ងៃ​របស់​ពួក​គេ​នៅ​ទីក្រុង​ម៉ា​រី​អូ​ប៉ូ​ល​ក៏​ជា​និមិត្តរូប​មួយ​នៃ​កងកម្លាំង​ស្ម័គ្រ​ស្លា​.​ប់រប​ស់អ៊ុយ​ក្រែ​ន​។
ក្រោយ​ភាព​មិន​ចាញ់​មិន​ឈ្នះ​នៅ​ក្នុង​សង្គ្រាម​នេះ​នៅ​លើ​ឆាក​អន្តរជាតិ រុ​ស្ស៊ី​ត្រូវ​បាន​ប្រទេស​ជា​ច្រើន​ថ្កោលទោស សេដ្ឋកិច្ច​ត្រូវ​រង​នូវ​ទណ្ឌកម្ម ហើយ​លើ​សមរភូមិ​ការទូត និង​យុទ្ធសាស្ត្រ​រុ​ស្សី​ក៏​បាន​រង​នូវ​ភាព​អាម៉ាស​មួយទៀត​នៅ​ពេល​ស៊ុ​យ​អែ​ត និង​ហ្វាំ​ង​ឡង់​ដែល​បាន​ខិតខំ​រក្សាខ្លួន​ជា​ប្រទេស​ឯករាជ្យ​មិន​ចូល​ជាមួយ​អូតង់​លែង​ខ្លាច​ឥទ្ធិពល​របស់​រុ​ស្ស៊ី ហើយ​បាន​ប្រកាស​ចូល​ទៅ​ក្នុង​បក្សសម្ព័ន្ធ​យោធា​មួយ​នេះ​។

មក​ដល់​ពេល​នេះ​កងកម្លាំង​រុ​ស្ស៊ី​នៅ​តែ​មានគុណ​សម្បត្តិ​យ៉ាង​សំខាន់​លើ​កម្លាំង​មនុស្ស​សព្វាវុធ និង​គ្រាប់រំសេវ ប៉ុន្តែ​មាន​ភ័ស្តុតាង​ជា​ច្រើន​បាន​បង្ហាញ​ថា កង្វះ​ការ​កសាង​មូលដ្ឋាន​ជាតិនិយម​វិន័យ ហើយ​កងកម្លាំង​ភាព​ច្រើន​មិន​ធ្លាប់​ប្រឡូក​នៅ​ក្នុង​សង្គ្រាម​ទីក្រុង​មូ​ស្គូ​បាន​ទទួល​រង​នូវ​ការ​បាត់បង់​ទាហាន​ទាំង​ស្លា​.​ប់ និង​របួស​ប្រមាណ​ជា​ជាង ៧០.០០០ នាក់​មក​ទល់​ពេល​នេះ​។

នោះ​មាន​ន័យ​ថា ជិត​ពាក់កណ្តាល​នៃ​កងកម្លាំង​រុ​ស្ស៊ី​ដែល​បាន​វា​.​យ​ប្រហារ​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ មាន​ទាំង​ស្លា​.​ប់ របួស ចាប់ខ្លួន ឬ​បាត់​ខ្លួន ហើយ​ការ​វា​.​យ​បក​ចុង​ក្រោយ​របស់​ទាហាន​អ៊ុយ​ក្រែ​ន កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ គឺ​រឹតតែ​ធ្វើ​ឲ្យ​កងកម្លាំង​រុ​ស្ស៊ី​រង​ការ​ខូចខាត​កាន់តែ​ធ្ងន់ធ្ងរ​ដោយសារ​តែ​ការ​បាក់ទ័ព​រត់​ចោល​អា​វុ​.​ធ​យុទ្ធ​ភ័​ណ្ឌ និង ឧបករណ៍​យោធា​ទំនើប​ៗ​របស់​ខ្លួន​សម្រាប់​កងកម្លាំង​អ៊ុយ​ក្រែ​ន​ដែល​ជា​ទូទៅ​ពួក​គេ​មានបទពិសោធន៍ និង​ភាព​ស្ទាត់ជំនាញ​គ្រប់គ្រង​នឹង​ប្រើប្រាស់​អា​វុ​.​ធ និង​យុទ្ធ​ភ័​ណ្ឌ​ទាំងនេះ​វា​.​យ​បក​រុ​ស្ស៊ី​វិញ​បន្ថែម​ទៅ​លើ​ជំនួយ​ពី​បក្សសម្ព័ន្ធ​អូតង់ ជា​ពិសេស គឺ​អឺរ៉ុប និង​មហាអំណាច​ប​ជ្ឃឹ​ម​ប្រទេស​នានា​។

នៅ​ក្នុង​ការ​វា​.​យ​បក​រុញច្រាន​កងទ័ព​រុ​ស្ស៊ី​ថ្មី​ៗ​នេះ​ខាង​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​អះអាង​ថា ខ្លូ​ន​បាន​ដណ្តើម​ការ​គ្រប់គ្រង​លើ​ដែនដី​ដែល​រុ​ស្ស៊ី​បាន​ដណ្តើម​យក​មក​វិញ​លើស​ពី​៣.០០០ គីឡូ​ម៉ែត្រការ៉េ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​កងកម្លាំង​រុ​ស្ស៊ី​នៅ​តែ​កាន់កាប់​ទឹកដី​មួយ ភាគ​ប្រាំ​នៃ​ទឹកដី​អ៊ុយ​ក្រែ​ន​នៅឡើយ​ទេ​។​ជា​ការ​ពិត​ក្រោយ​ការ​វា​.​យ​បក​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ទីក្រុង​ពីរ​ដែល​រុ​ស្ស៊ី​ដណ្តើម​ការ​គ្រប់គ្រង ហើយ​ជាទី​ក្រុង​យុទ្ធសាស្ត្រ គឺ​អ៊ី​ហ្សូ​ម (Izyum ) និង​ទីក្រុង​គូ​ព្យា​ន (Kupiansk) ប៉ុន្តែ​ដុន​បាស (Donbas )​នៅ​តែ​បន្ត​គ្រប់គ្រង​ដោយ​រុ​ស្សី ហើយ ខណៈ​ដែល​ភាគី​ទាំង​ពីរ​កំពុង​ប្រទាញប្រទង់​គ្នា​នៅ​ទីក្រុង​ខ័​សិន (Kherson )​។

នេះ គឺជា​ស្ថានភាព​ពិត​នៅ​ក្នុង​សង្គ្រាម​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​បរាជ័យ​នៅ​ទីក្រុង​អ៊ី​ហ្សូ​ម និង​គូ​ព្យា​ន ប្រហែលជា​មិន​ធ្វើ​ឲ្យ​កងទ័ព​រុ​ស្ស៊ី​បញ្ឈប់ ឬ​ដកថយ​ពី​សង្គ្រាម​នេះ​ទេ​។ កងកម្លាំង​របស់​រុ​ស្ស៊ី​នៅ​ក្នុង​នាម​ជា​មហាអំណាច​យោធា និង​អាច​រក​យុទ្ធវិធី​វា​.​យ​បក​វិញ​ពីព្រោះ​តាម​ផែនការ​ដែល​ខ្លួន​បាន​គ្រោងទុក​វិមាន​ក្រឹម​ឡាំង​កំពុង​រៀបចំ​យក​ដុន​បាស​ជា​ផ្លូវការ​។

ជា​ការ​ពិត​ក្នុង​រយៈពេល​ត្រឹមតែ​ពី​រស​ប្តា​ហ៍​នៃ​ការ​ប្រយុទ្ធ​គ្នា​ដ៏​ឃោរឃៅ​នៅ​លើ​ទឹកដី​អ៊ុយ​ក្រែ​ន កងកម្លាំង​រុ​ស្សី​ខាតបង់​ច្រើន​រហូត​ដល់ទី​ក្រុង​មូ​ស្គូ​ប្រកាស​ដកទ័ព​ចេញពី​ទីតាំង​យុទ្ធសាស្ត្រ ប៉ុន្តែ​ក្រុម​អ្នកវិភាគ​បាន​អះអាង​ថា កងកម្លាំង​រុ​ស្សី និង​ពង្រឹង​ការ​ទប់ទល់​នៅ​តាម​បណ្តា​ដែនដី​ដែល​ខ្លួន​កាន់កា​.​ប់​ឯទៀត​ហើយនឹង​លេងល្បែង​សង្គ្រាម​លើ​អាកាស​ជា​ពិសេស គឺ​មី​ស៊ី​ល និង​កងកម្លាំង​កាំភ្លើង​ធំ ដើម្បី​ទប់ទល់​នឹង​ការ​រុលទៅមុខ​របស់​កងកម្លាំង​អ៊ុយ​ក្រែ​ន​។

សរុបសេចក្តី​ទៅ កងកម្លាំង​រុ​ស្ស៊ី​ខាតបង​ធ្ងន់ធ្ងរ​នៅ​ក្នុង​សង្គ្រាម​ចាប់តាំងពី​ថ្ងៃ​ទី​២៩ ខែសីហា​មកនេះ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ការ​សន្និដ្ឋាន​ថា រុ​ស្ស៊ី​ចាញ់​សង្គ្រាម​នេះ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​នៅឡើយ​ទេ ពីព្រោះ​សង្គ្រាម​នេះ​អាច​នឹង​អូស​បន្លាយពេល​យូរ​បន្ថែម​ទៀត ហើយ​នៅ​ក្នុង​នាម​ជា​មហាអំណាច​យោធា​មួយ​រុ​ស្ស៊ី​ប្រហែលជា​នឹង​មិន​ព្រម​ឲ្យ​ខ្លួន​បាត់បង់​អនុត្តរភាព​យោធា​របស់​ខ្លូ​ន​នៅ​លើ​ឆាក​អន្តរជាតិ​ឡើយ ៕ អត្ថបទដោយ ៖​ ហេង ចេស្តា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ