ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​កាំ​ង​ម្នាក់​ដើរ​បញ្ចេញ​កាយវិការ​ចម្លែក​ពេញ​ផ្លូវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​អា​មេ​រិ​កាំ​ង​ម្នាក់​បាន​ដើរ​ពេញ​ផ្លូវ​ហើយ​បញ្ចេញ​កាយវិការ​ចម្លែក​ៗ​បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​១៥ …

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​អា​មេ​រិ​កាំ​ង​ម្នាក់​បាន​ដើរ​ពេញ​ផ្លូវ​ហើយ​បញ្ចេញ​កាយវិការ​ចម្លែក​ៗ​បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​ស្ថានីយប្រេងឥន្ធនៈ​តេ​លា ក្បែរ​ស្ពាន​អាកាស​៥​មក​រា ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ជនជាតិ​អា​មេ​រិ​កាំ​ង​ម្នាក់​សង្ស័យ​បែក​ថ្នាំ​មាន​អាយុប្រមាណ​ជា​៣០​ឆ្នាំ​បាន​ដើរ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ដោយ​មាន​កាយវិការ​ចម្លែក​ដូច​ជា បញ្ចេញ​ក្បាច់​គុណ រត់​ចុះ​រត់ឡើង និយាយ​ច្រើន​តែ​ម្នាក់ឯង និង​បានរ​ត់ទៅ​កាក់​ពីមុខ​រ៉ឺ​ម៉ក​ម៉ូតូ និង​រថយន្ត​ថែម​ទៀត​ផង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ឈរ​មើល​នោះ​ហួសចិត្ត ចំណែក​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​មានការ​ព្រួយបារម្ភ​ខ្លាច​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​រង​របួស ។

បន្ទាប់​ពី​ឃើញ​ហេតុការណ៍​លូន​ក្រាប និងរ​ត់ទៅ​កាក់​រថយន្ត និង​រ៉ឺ​ម៉ក​ម៉ូតូ​តាម​ផ្លូវ​បែប​នេះ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​ដល់ទី​តាំង​កើតហេតុ ហើយ​បាន​នាំ​បុរស​ខាងលើ​យក​ទៅ​ស្ថានទូត​របស់​គេ​ដើម្បី​ចាត់ការ​តាម​ជំនាញ​របស់​ស្ថានទូត ៕