ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្យាដើម្បីស៊ីចុក! សុំទោស…​កុំចេះតែហ៊ាន…

7 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ ស្រលាញ់​គ្នា​បាន​​ប្រាណ​​​ហើយ​ បែរប្រុស​​​កន្តើយ​ចង់​ដោះដៃ​ មិនព្រម​​ចូល​ដណ្តឹង​ ក៏​ត្រូវ​ឪពុក​នារី​រង​គ្រោះ​​ប្តឹង​ពី​បទ​ចាប់រំលោ.ភ​ ​​ព្រោះតែ​មិន​ចេះ​ទទួលខុសត្រូវ​ទ​ង្វើ​របស់​ខ្លួន​ ដែល​ការពិតនោះ ​ទាំង២នាក់​បាន​​​​​ត្រូវរ៉ូវ​​គ្នា ​ហើយខាងប្រុសត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួនកាលពី​វេលា​ម៉ោង​១០​យប់​​ថ្ងៃ​ទី​១០ កុម្ភៈ ​ស្ថិត​នៅ​ក្នុងភូមិ​ថ្មី​ទំលាប់ ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

ខេត្ត​កំពង់ស្ពឺ ៖ ស្រលាញ់​គ្នា​បាន​​ប្រាណ​​​ហើយ​ បែរប្រុស​​​កន្តើយ​ចង់​ដោះដៃ​ មិនព្រម​​ចូល​ដណ្តឹង​ ក៏​ត្រូវ​ឪពុក​នារី​រង​គ្រោះ​​ប្តឹង​ពី​បទ​ចាប់​រំលោភ​ ​​ព្រោះតែ​មិន​ចេះ​ទទួលខុសត្រូវ​ទ​ង្វើ​របស់​ខ្លួន​ ដែល​ការពិតនោះ ​ទាំង២នាក់​បាន​​​​​ត្រូវរ៉ូវ​​គ្នា ​ហើយខាងប្រុសត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួនកាលពី​វេលា​ម៉ោង​១០​យប់​​ថ្ងៃ​ទី​១០ កុម្ភៈ ​ស្ថិត​នៅ​ក្នុងភូមិ​ថ្មី​ទំលាប់ ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

ប្រភពឱ្យ​ដឹងថា យុវជន​​ដែលត្រូវឃាត់ខ្លួន​​មាន​​ឈ្មោះអ៊ី អ៊ី​ម​ អាយុ១៩ឆ្នាំ មានទីលំនៅ​​ភូមិ​ថ្មីទំលាប់ ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ រីឯ​​ខាង​ស្រី​​​អាយុ១៥ ឆ្នាំ ។

បើតាម​​សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀត​​ថា នៅ​ថ្ងៃ​ទី១៣​ កុម្ភៈ​ វេលា​ម៉ោង១១ និង០៥​នាទី បុរសជាឪពុក​នារីរងគ្រោះ​ឈ្មោះ​អែម ​សុខ​ហេង ​អាយុ​៣៥​ឆ្នាំ មានទីលំ​នៅ​ភូមិ​ផ្សារ​សាមគ្គី សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​មក​​ដាក់​ពាក្យបណ្តឹង​​ប្តឹង​ទៅ​លើ​យុវជន​​​ខាងលើ​ថា​ បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​កូនស្រី​គាត់​​បាន​សម្រេច​ចំនួន​២​លើក​ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅនេះ ​។ក្រោយ​​ទទួលបានបណ្តឹង​​ក៏បានចុះទៅ​​ឃាត់ខ្លួនយុវជន​នោះ​ យក​មក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ធ្វើការ​សាកសួរ​ ។​

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ​ជនសង្ស័យ​ឆ្លើយ​សារភាព​ថា​ នេះ​មិនមែន​ជា​ការ​ចាប់រំលោភ​ទេ​ គឺជា​ការ​ព្រមព្រៀង​គ្នា​ ដោយ​មិន​មា​ន​ការ​បង្ខិតបង្ខំ​ឡើយ ​ព្រោះ​រវាង​រូប​នាង​នឹង​ខ្លួន​​ គឺជា​សង្សា​រ​ជា​យូរ​មក​ហើយ​ ។​ ដោយឡែក​ ខាងនារី​រង​គ្រោះ​បាន​រៀបរាប់​ដែរ​ថា​ នាង​និង​យុវជននោះធ្វើការ​រោងចក្រ​ច​ជាមួយ​គ្នា​ និង​បាន​ស្រលាញ់​គ្នា​ ដោយ​ខាង​ប្រុស​សន្យា​ថា​ នឹង​ចូល​ស្តីដណ្តឹង​នាង​​យក​ធ្វើ​ជា
​ប្រ​ព​ន្ធ តែរហូត​​ដល់​នាង​ជឿ​លង់ ​ក៏​បាន​ប្រគល់​ខ្លួនប្រាណ​ឱ្យ​សង្សា​រ​ ​ព្រោះតែ​ជឿ​ថា ស​ង្សា​រ​ខ្លួន​នឹង​ចូល​ស្តីដណ្តឹង​រៀប​ការ​តាម​ច្បាប់​ ។

​នារី​រង​គ្រោះ​បន្ត​ថា​ ក្រោយ​ពី​បាន​ខ្លួនប្រាណ​នាង​ហើយ​ នៅ​ពេល​នាង​សួរនាំ​រឿង​ចូល​ដណ្តឹង​ម្តង​ជា​២​ដង​ ជនសង្ស័យ​ដែល​ជា
ស​ង្សា​រខ្លួន​ចេះ​តែ​គេចវេស ដូច​ជា​មិន​ចង់​ជួប​ ដើម្បី​ទទួលខុសត្រូវ​ក្នុង​ទ​ង្វើ​របស់​ខ្លួន ​ទើប​នាង​យក​រឿង​នេះ ​ប្រាប់​ឪពុក​ម្តាយ ​ហើយ​​ពួកគាត់សម្រេច​ដាក់​ពាក្យ​​បណ្តឹង ​ដើម្បី​ឱ្យ​​សមត្ថកិច្ច​​ចាត់ការ​តាម​ច្បាប់​។

នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ កុម្ភៈ នេះ ​ជនសង្ស័យត្រូវ​កម្លាំង​ជំនាញកសាង​​សំណុំរឿង​​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​​ហើយ។