រាជធានីភ្នំពេញ ៖ ជារឿងមួយដ៏គួរអោយចាប់អារម្មណ៍ នៅមុននេះបន្តិច ស្រាប់តែតារាសម្ដែងស្រីមេម៉ាយកូនមួយសាច់.សខ្ចីដូចបណ្ដូលចេក អ្នកនាង សេង សុខឃីម ដែលទើបតែប្រកាសចែកផ្លូវគ្នាជាមួយនាយចឺម ដែលជាគូស្នេហ៍នោះ បានប្រកាសលើបណ្ដាញសង្គមជាសាធារណៈនៅសំណេរដ៏ចាក់ដោតថា អតីតសង្សារទម្លាក់កំហុសមកលើខ្លួន ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2022/09/28dd2c7955ce926456240b2ff0100bde-12.jpg)
ប្រាកដណាស់ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយ អំពីទំនាក់ទំនងស្នេហារបស់តារាចម្រៀងប្រុសនាយ ចឺម និងតារាសម្ដែងស្រីមេម៉ាយកូនមួយ អ្នកនាង សេង សុឃីម បានដើរដល់ផ្លូវប្រេះឆា ត្រូវបញ្ចប់គ្នាត្រឹមមួយប៉ប្រិចភ្នែក ខណៈស្រលាញ់គ្នាបានជាង១ឆ្នាំមក។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2022/09/35f4a8d465e6e1edc05f3d8ab658c551-13.jpg)
ដោយឡែក នៅថ្ងៃទី០៨ ខែសីហា មុននេះបន្តិច តារាសម្ដែងស្រីអ្នកនាង សេង សុខឃីម បានបង្ហោះសារមួយឃ្លាដ៏គួរអោយភ្ញាក់ផ្អើលថា «ក្បត់មធ្យម ងំទម្លាក់កំហុស លើខ្ញុំមិនល្អ លើព្រហ្មលិខិតកំណត់ទៀត ហាមាត់យាយបាន មិនចេះខ្មាស់ពិភពលោកនេះសោះ»។
យ៉ាងណាមិញ ក្រោយឃើញសារមួយឃ្លានេះ ស្រាប់តែអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានចូលទៅខមិនបញ្ចេញមតិព្រោងព្រាត ដោយមានទាំងមតិកាន់ជើង និងមតិរិះគន់ផងដែរ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2022/09/d1fe173d08e959397adf34b1d77e88d7-12.jpg)
នេះបើតាមមតិអ្នកលេងបណ្ដាញសង្គមខ្លះបានលើកឡើងថា «នៅបំពុលសង្គមដល់ណា បើបែកគ្នាហើយ អោយវាចប់ស្របទៅដោយសន្តិវិធី និងគ្មានជម្លោះទៅ កុំហែកហួរគ្នាលើបណ្ដាញសង្គម ធ្វើអោយសង្គមឈឺក្បាល និងធ្វើអោយខូចឈ្មោះអ្នកសិល្ប:ដទៃដែលគេល្អៗដោយសារអ្នកទាំងពីរអី»។
បងប្អូនខ្លះទៀតលើកឡើងាថា «ខាងប្រុសមិនដែលឃើញបង្ហោះលើអ្វីទេ តែខាងស្រីបង្ហោះដៀមដាម ដ្រាម៉ាមិនឈប់សោះ» ។ ខ្លះបញ្ចេញមតិថា «នាយចឺម សង្សារមួយៗសុទ្ធតែតារាៗនិងស្អាតៗ តែនៅតែក្បត់ នៅតែសាវ៉ាទៀត សូមសរសើរតែម្ដង»។ បងប្អូនខ្លះលើកទឹកចិត្តដល់ស្រីស្អាត សេង សុខឃីមថា «ស៊ូៗណាអាយដល់ នៅមានបុរសល្អជាច្រើនទៀតដែលរងចាំបង»។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ អ្នកនាងសេង សុខឃីម បានប្រកាសជាសាធារណៈអំពីទំនាក់ទំនងរបស់ខ្លួនជាមួយនឹងគូស្នេហ៍លោក សុខ មេសា ហៅនាយ ចឺម ត្រូវបានបញ្ចប់ ដោយតារាសម្ដែងស្រីរូបនេះបានប្រាប់ថា លោក ចឺម គឺជាអ្នកសុំអ្នកនាងបែក ហើយថែមទាំងរំលឹករឿងរ៉ាវចាស់ៗដដែលៗមកនិយាយ។ រយៈពេល៤ខែចុងក្រោយនេះ សេង សុខឃីម បញ្ជាក់ថា ថ្ងៃណាក៏ខ្លួនរងទឹកភ្នែកដេកយំ រហូតមិនដែលមានក្ដីសុខឡើយ។ ហើយស្នេហារបស់ពួកគេទាំងពីរ ក៏ស្រលាញ់គ្នាបានត្រឹមមួយឆ្នាំប៉ុណ្ណោះ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2022/09/f033ab37c30201f73f142449d037028d-13.jpg)
នេះបើយោងតាមសំណេរដែលអ្នកនាង សេង សុខឃីម ប្រកាសអំពីការចែកផ្លូវគ្នា បានអោយដឹងថា «នាងខ្ញុំសុំប្រកាសជាសាធារណៈថា នាងខ្ញុំជាមួយលោកចឺម បានបែកគ្នាហើយ អញ្ចឹងសុំបងប្អូនដែលជួបនាងខ្ញុំនៅខាងក្រៅ ឬក្នុង FB ទាំងអស់ សូមកុំសួរលោកចឺម ពីនាងខ្ញុំទៀត»។ ស្រីស្អាត សេង សុខឃីម បន្តថា «សុំចិត្តពុកម៉ែបងប្អូនទាំងអស់គ្នា កុំថាអីអោយនាងខ្ញុំអី ព្រោះពេលស្រលាញ់គ្នាក៏ផុសជាសាធារណៈអោយពុកម៉ែបងប្អូនដឹង ចឹងបែកគ្នាក៏ផុសជាសាធារណៈអោយប្អូនដឹងដូចគ្នា។ រយៈពេលជាង១ឆ្នាំត្រូវបានបញ្ចប់ ហើយក៏មិនឈ្លោះគ្នាដែរ តែគេសុខៗចង់បែកតែម្ដង រួចលើកហេតុផលចាស់ៗមកយាយដដែល ឃាត់ក៏គេមិនស្តាប់ មានតែបណ្តោយឲ្យទៅ ៤ខែក្រោយនេះថ្ងៃណាក៏ខ្ញុំយំដែរ»៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2022/09/43ec517d68b6edd3015b3edc9a11367b-13.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2022/09/9778d5d219c5080b9a6a17bef029331c-12.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2022/09/fe9fc289c3ff0af142b6d3bead98a923-13.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2022/09/68d30a9594728bc39aa24be94b319d21-13.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2022/09/3ef815416f775098fe977004015c6193-12.jpg)
ចែករំលែកព័តមាននេះ