ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​រង្វាន់​រ៉ឺ​ម៉ក​កង់​បី និង​ស្រា​បៀរ​៨០​កេស ជូន​អ្នក​ណែនាំ​រោងការ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា ( CBL ) បាន​ប្រគល់​រង្វាន់​រ៉ឺ​ម៉ក​កង់​បី ដោយ​ផ្ទុក​ស្រា​បៀរ Anchor ចំនួន​៨០​កេស ផង​ដែរ ជូន​ដល់​អ្នក​ឈ្នះ​រង្វាន់​ចំនួន​៣​រូប ដែល​ជា​អ្នក​ណែនាំ​ស្រា​បៀរ​ដល់​អ្នក​រៀប​អាពាហ៍ពិពាហ៍

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា ( CBL ) បាន​ប្រគល់​រង្វាន់​រ៉ឺ​ម៉ក​កង់​បី ដោយ​ផ្ទុក​ស្រា​បៀរ Anchor ចំនួន​៨០​កេស ផង​ដែរ ជូន​ដល់​អ្នក​ឈ្នះ​រង្វាន់​ចំនួន​៣​រូប ដែល​ជា​អ្នក​ណែនាំ​ស្រា​បៀរ​ដល់​អ្នក​រៀប​អាពាហ៍ពិពាហ៍ ក្នុងឆ្នាំនេះ ។ ពិធី​ប្រគល់​រង្វាន់​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​រោងចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា ( CBL )  ។

លោក Roland Bala នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន CBL បានឱ្យ​ដឹង​ថា ការ​ប្រគល់​រង្វាន់​លើក​ទី​១ នេះ មាន​រង្វាន់​ជា​រ៉ឺ​ម៉ក​កង់​បី​បិទ​ស្លាក​សញ្ញា​ស្រា​បៀរ Anchor ដ៏​ស្រស់​ស្អាត ដែល​មាន​ផ្ទុក​ស្រា​បៀរ Anchor ដប ចំនួន​៨០​កេស ចំនួន​៣​រង្វាន់ ជូន​អតិថិជន​ដែល​ជា​ណែនាំ​រោងការ​ក្នុង​កម្មវិធី​ចាប់​រង្វាន់ កាលពី​ថ្ងៃអាទិត្យ ទី​២២ ខែមករា ឆ្នាំ​២០១៧ នៅ​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស ។

លោក ជា សុខ​អាន អ្នក​ណែនាំ​រោងការ​ម្នាក់​ក្នុង​ចំណោម​អ្នក​ណែនាំ​រោងការ​ទាំង​បី ដែល​បាន​ឈ្មះ​រង្វាន់ បានឱ្យ​ដឹង​ថា គាត់​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​នៅ​ពេល​ដឹង​ថា ខ្លួន​ត្រូវ​រង្វាន់ ហើយ​គាត់​នឹង​ខិតខំ​បន្ត​ណែនាំ​ស្រា​បៀរ​របស់​ក្រុមហ៊ុន CBL ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍ ដើម្បី​អាច​មានឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ទៀត​ពី​កម្មវិធី​នេះ ៕