ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​ជាតិ​សុខភាព​មាត់​-​ធ្មេញ​ឆ្នាំ​2017 «​ដំណើរ​ឆ្ពោះទៅ​កាន់​ភាព​គ្មាន​រោគ​ពុក​ធ្មេញ​»

7 ឆ្នាំ មុន

ព្រះរាជាណាចក្រ​កម្ពុជា​, ភ្នំពេញ​៖ ដើម្បីលើកកម្ពស់​ប្រជាជន​កម្ពុជា ឱ្យ​កាន់តែ​មាន​ចំណេះ​ដឹង​អំពី​ការ​ថែទាំ​សុខភាព​មាត់​-​ធ្មេញ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន ក្រុមហ៊ុន ខ​ល​ហ្គេ​ត ប៉ា​ម៉ូ​លីវ (Colgate-Palmolive) និង​

ព្រះរាជាណាចក្រ​កម្ពុជា​, ភ្នំពេញ​៖ ដើម្បីលើកកម្ពស់​ប្រជាជន​កម្ពុជា ឱ្យ​កាន់តែ​មាន​ចំណេះ​ដឹង​អំពី​ការ​ថែទាំ​សុខភាព​មាត់​-​ធ្មេញ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន ក្រុមហ៊ុន ខ​ល​ហ្គេ​ត ប៉ា​ម៉ូ​លីវ (Colgate-Palmolive) និង​គណៈ​ទន្តពេទ្យ​កម្ពុជា បាន​រៀបចំ​កម្មវិធី​ទិវា​ជាតិ​សុខភាព​មាត់​-​ធ្មេញ​ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ «​ដំណើរ​ឆ្ពោះទៅ​កាន់​ភាព​គ្មាន​រោគ​ពុក​ធ្មេញ​» ស្ថិត​ក្នុង​ទីរួមខេត្ត​កំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៧ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​លោក​ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​លោក​ទន្ត​បណ្ឌិត សុខុម រិ​ទ្ធី​វុ​ធ ប្រធាន​គណៈទន្តពេទ្យ​ជាតិ លោកស្រី ទឹម សាវា​៉​ត អភិបាលរង​ខេត្តកំពង់ស្ពឺ និង​តំណាង​ក្រុមហ៊ុន ខ​ល​ហ្គេ​ត លោក សាំ​ពុង ឆា​រុ​វី​ចិ​ត្រា​ថា​ណា ។
យុទ្ធនាការ​ឆ្នាំ​នេះ ចាប់ផ្តើម​ពី​ថ្ងៃ​ទី ១ ដល់​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ និង​ពិគ្រោះ​ជំងឺ​មាត់​-​ធ្មេញ​ដោយ​ឥត​គិតថ្លៃ​ជូន​ដល់​ប្រជាពលរដ្ឋ ដោយ​ទន្តពេទ្យ​ជំនាញ​មក​ពី​គណៈ​ទន្តពេទ្យ​កម្ពុជា ។

ក្នុង​នាម​ជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​ក្នុង​ពិភពលោក​ផ្នែក​សុខភាព​មាត់​-​ធ្មេញ ក្រុមហ៊ុន​ខ​ល​ហ្គេ​ត តែងតែ​រៀបចំ​កម្មវិធី​ទិវា​ជាតិ​សុខភាព​មាត់​-​ធ្មេញ​ជា​រៀង​រាល់​ឆ្នាំ ជាមួយ​បណ្តា​ប្រទេស​ជាង​៨០​នៅ​ក្នុង​ពិភពលោក ដែល​មានការ​សហការ​ជាមួយ​សមាគម​ទន្តពេទ្យ​ក្នុង​តំបន់​ប្រចាំ​ប្រទេស​នីមួយ​ៗ ដើម្បី​អប់រំ​ប្រជាជនទូទៅ​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​ការ​ថែទាំ​សុខភាព​មាត់​-​ធ្មេញ ។ តាម​រយៈ​ទិវា​ជាតិ​សុខភាព​មាត់​-​ធ្មេញ ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ ក្រុមហ៊ុន​ខ​ល​ហ្គេ​ត ប្តេជ្ញា​ថា​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ប្រឆាំង​ភាព​គ្មាន​រោគ​ពុក​ធ្មេញ​ដល់​ប្រជាជន​កម្ពុជា ហើយ​យុទ្ធនាការ​នេះ​មាន​គោលបំណង​បង្កើន​ការ​យល់​ដឹង​បន្ថែម​ទៅ​លើ​សុខភាព​មាត់​-​ធ្មេញ និង​សកម្មភាព​ប្រចាំ​ថ្ងៃ​ដែល​ជា​កត្តា​បង្ក​ជា​ផល​ប៉ះពាល់​ដល់​សុខភាព​ទូទៅ​របស់​ប្រជាជន​កម្ពុជា ។

ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា មាត់​-​ធ្មេញ​មាន​សុខភាព​ល្អ​ពិតជា​មាន​សារៈសំខាន់​ណាស់ ព្រោះ​វា​អាច​ជួយ​ឱ្យ​រាង​កាយ​របស់​យើង​មាន​សុខភាព​ល្អ ដែល​នេះ​ជា​មូលហេតុ​ដ៏​សំខាន់​មួយ​សម្រាប់​មនុស្ស​គ្រប់​រូប​គួរតែ​មានការ​ថែរក្សា និង​ទទួល​ការ​ពិនិត្យ​មាត់​-​ធ្មេញ​ឲ្យ​បាន​ទៀងទាត់​និង​ត្រឹមត្រូវ ។

សកម្មភាព​សំខាន់​នៃ​យុទ្ធនាការ​នេះ គឺ​ដើម្បី​ជំរុញ​ទឹកចិត្ត​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​ទទួល​បានការ​ពិនិត្យ និង​ពិគ្រោះ​មាត់​-​ធ្មេញ​ដោយ​ឥត​គិតថ្លៃ​នៅ​តាម​បណ្តា​គ្លីនិក​មួយ​ចំនួន ដែល​មាន​ដូច​ជា​ការ​ជួយ​វិនិច្ឆ័យ​រោគ​សញ្ញា​ក្នុង​ដំណាក់កាល​ដំបូង ការ​ព្យាបាល​ដែល​មាន​ប្រសិទ្ធភាព ការ​ផ្តល់​ប្រឹក្សា​យោបល់​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ និង​ការ​ចែក​ផលិតផល​សាកល្បង​សម្រាប់​ការ​ថែទាំ​មាត់​-​ធ្មេញ​នៅ​ក្នុង​គ្រួសារ​។

ជាមួយនឹង​ការ​គាំទ្រ ក៏​ដូច​ជា​កិច្ចសហការ​យ៉ាង​ខ្លាំងក្លា​ពី​គណៈ​ទន្តពេទ្យ​កម្ពុជា ក្រុមហ៊ុន​ខ​ល​ហ្គេ​ត បាន​រៀបចំ​កម្មវិធី​ទិវា​ជាតិ​សុខភាព​មាត់​-​ធ្មេញ​អស់​ជា​ច្រើន​ឆ្នាំ និង​ប្រកប​ទៅ​ដោយ​ភាព​ជោគជ័យ ដោយ​មានការ​ចូលរួម​និង​គាំទ្រ​ពី​ប្រជាជន​កម្ពុជា​យ៉ាងច្រើន ។ ឆ្នាំ​នេះ ក្រុមហ៊ុន​ខ​ល​ហ្គេ​ត​នឹង​បន្តសកម្មភាព​នេះ​ឲ្យ​កាន់តែ​ច្រើន​ជាង​មុន ព្រោះ​បើ​រាប់​មក​ដល់​ពេល​នេះ​មាន​គ្លីនិក​ជាង​២៥០​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ធំ​ៗ​មួយ​ចំនួន​រួច​មក​ហើយ ដែល​ទទួល​ពិនិត្យ​និង​ពិគ្រោះ​ជំងឺ​មាត់​-​ធ្មេញ​ដោយ​ឥត​គិតថ្លៃ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។

ក្រុមហ៊ុន ខ​ល​ហ្គេ​ត រីករាយ​នឹង​ចែករំលែក​នូវ​ចំណេះដឹង​ផ្នែក​សុខភាព​មាត់​-​ធ្មេញ ការ​ចែក​ផលិតផល​សាកល្បង និង​ការ​លើកកម្ពស់​អនាម័យ​មាត់​-​ធ្មេញ​។ យើង​ទាំងអស់​គ្នា​ចូលរួម​កម្ចាត់​ភាព​គ្មាន​រោគ​ពុក​ធ្មេញ ទៅ​កាន់​ប្រជាជន​កម្ពុជា​ទាំងអស់​ឱ្យ​មាន​ស្នាមញញឹម​ស្រស់ស្រាយ និង​មាត់​-​ធ្មេញ​មាន​សុខភាព​ល្អ ៕