ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុក្ខជាតិ​10​ប្រភេទ​ដែល​គេ​និយម​ដាំ​នៅ​មុខ​ផ្ទះ

7 ឆ្នាំ មុន

ដើមឈើ​នៅ​មុខ​ផ្ទះ​ដែល​ដាំ​ហើយ​ល្អ ជួយ​បន្ថែម​សិរី​មង្គល​ដល់​ជីវិត និង​នាំ​ជោគ​លាភ​ផង​ដែរ ។ ដើមឈើ​ទាំងនេះ ប្រសិនបើ​ដាំ​ឲ្យ​ល្អ គឺ​ត្រូវ​ដាំ​នៅ​កន្លែង​ណា​ដែល​សមរម្យ​។ តើ​រុក្ខជាតិ​ណាខ្លះ​ដែល​គួរ​ដាំ​នៅ​មុខ​ផ្ទះ និង​

ដើមឈើ​នៅ​មុខ​ផ្ទះ​ដែល​ដាំ​ហើយ​ល្អ ជួយ​បន្ថែម​សិរី​មង្គល​ដល់​ជីវិត និង​នាំ​ជោគ​លាភ​ផង​ដែរ ។ ដើមឈើ​ទាំងនេះ ប្រសិនបើ​ដាំ​ឲ្យ​ល្អ គឺ​ត្រូវ​ដាំ​នៅ​កន្លែង​ណា​ដែល​សមរម្យ​។ តើ​រុក្ខជាតិ​ណាខ្លះ​ដែល​គួរ​ដាំ​នៅ​មុខ​ផ្ទះ និង​នាំ​មក​នូវ​ជោគ​លាភ ភាព​សុខសាន្ត​ដល់​ជីវិត​អ្នក ។

១-​កន្ទួត ៖
ផ្ទះ​ណា​ដែល​ដាំ​ដើម​កន្ទួត​នៅ​មុខ​ផ្ទះ នឹង​ធ្វើ​ឱ្យ​មាន​តែ​អ្នក​និយម​ចូល​ចិត្ត មាន​មេត្តា បន្ថែម​ការ​ទាក់ទាញ និង​មាន​គេ​លើក​សរសើរ​។ លើស​ពី​នេះ​ទៀត វា​ថែម​ទាំង​ជួយ​ការពារ​ខ្មោច​ព្រាយ​បិសាច និង​រឿងរ៉ាវ​អាក្រក់​មិន​ឱ្យ​ចូល​មក​ក្នុងផ្ទះ ព្រមទាំង​គ្មាន​ខ្មាំងសត្រូវ​មក​រុកកួន​ទៀត​ផង ។

វា​អាច​ពង្រីក​ពូជ​ដោយ​ការ​បណ្តុះ​គ្រាប់​ទៅ​ក្នុង​ដី​ស្រួយ ។ ក្រៅពី​នេះ កន្ទួត គឺជា​រុក្ខជាតិ​ដែល​ចូល​ចិត្ត​នៅ​កណ្តាល​ថ្ងៃ ការ​ថែទាំ​ងាយស្រួល ។

២-​ស្វាយ ៖
ជាដើម​ឈើ​ដែល​មនុស្ស​ភាគច្រើន​និយម​យក​មក​ដាំ​នៅ​មុខ​ផ្ទះ​សម្រាប់​ការពារ និង​បណ្តេញ​អន្តរាយ​ឱ្យ​ចេញ​ឆ្ងាយ ។ គេ​មាន​ជំនឿ​ថា ដើម​ស្វាយ​នឹង​ជួយ​លើកកម្ពស់​មុខ​តំណែង​របស់​អ្នក​រស់នៅ​ក្នុងផ្ទះ​ឲ្យ​ចម្រើន​រុងរឿង និង​មាន​មាសប្រាក់​ហូរ​ចូល ។

វា​អាច​ពង្រីក​ពូជ​ដោយ​ការ​បណ្តុះ​គ្រាប់ និង​មែក ។ ស្វាយ​ជា​រុក្ខជាតិ​ដែល​ចូល​ចិត្ត​កម្តៅថ្ងៃ និង​រីក​លូតលាស់​ល្អ​ក្នុង​រដូវភ្លៀង ។

៣-​ចេក ៖
ក្រៅពី​ប្រយោជន៍​របស់​ដើម​ចេក​មាន​ច្រើន​យ៉ាង​ហើយ យើង​ក៏​អាច​ដាំ​ដើម​ចេក​នៅ​មុខ​ផ្ទះ​ដើម្បី​ជួយ​ឱ្យ​ជីវិត និង​ការងារ​រលូន​ផង​ដែរ​។ ប្រសិនបើ​អ្នក​សង្ឃឹមលើ​រឿង​ណាមួយ រឿង​នោះ​នឹង​សម្រេច​សមតា​ម​បំណង ។ ដើម​ចេក​ងាយស្រួល​ថែទាំ ប៉ុន្តែ​កុំ​បណ្តោយ​ឱ្យ​វា​ដាច់​ទឹក ។

៤-​ទទឹម ៖
វា​ទាក់ទង​នឹង​ការ​កើត​នៃ​ជីវិត និង​ភាព​សម្បូរ​បែប ។ ទទឹម ភាគច្រើន​គេ​និយម​ដាំ​នៅ​មុខ​ផ្ទះ ដើម្បី​ការពារ​ក្តី​អន្តរាយ​ទាំងពួង​ដែល​នឹង​ចូល​មក​ក្នុងផ្ទះ ។ លើស​ពី​នេះ​ទៀត គេ​អាច​យក​ដើម​ទទឹម​ជាមួយ​ទឹកមន្ត​មក​ឱ្យ​សមាជិក​នៅ​ក្នុងផ្ទះ បន្ទាប់​ពី​ត្រឡប់​មក​ពី​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ឬ​ចូលរួម​បុណ្យសព ។ គេ​អាច​យក​វា​ទៅ​ប្រើ​ក្នុង​ពិធី​ផ្សេង​ៗ​សម្រាប់​សិរី​មង្គល​ផង​ដែរ ។

ដើម​ទទឹម​ត្រូវការ​ទឹកជា​មធ្យម ដែល​អាច​ស្រោច​ទឹក​ត្រឹមតែ​៣​ដង​ក្នុង​១​ស​ប្តា​ហ៍ និង​ប្រើ​ជី​២​ដង​ក្នុង​១​ឆ្នាំ គឺ​គ្រប់គ្រាន់ ។

៥-​ដើម​លឿង​រាជ ៖
បើ​អ្នក​យក​វា​មក​ដាំ​នៅ​មុខ​ផ្ទះ គឺ​មាន​តែ​ការ​នាំ​មក​នូវ​ក្តី​សុខ​ដល់​មនុស្ស​ក្នុងផ្ទះ ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​លូតលាស់​ទៅ​មុខ ចម្រើន​រុងរឿង​ទ្វេ​ដង មាន​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​។ ដើម​លឿង​រាជ ត្រូវការ​ទឹក​តិចតួច និង​កម្តៅថ្ងៃ ។

៦-​ដើម​ឫស្សី ៖
ការ​ដាំ​ដើម​ឫស្សី​នៅ​មុខ​ផ្ទះ វា​នឹង​ជួយ​ឲ្យ​យើង​មានទ្រព្យ​សម្បត្តិ​ច្រើន មាន​មាសប្រាក់ និង​ទទួល​បាន​ជោគជ័យ ។ បើ​អ្នក​ចង់​ឲ្យ​វា​ល្អ គួរតែ​ដាំ​នៅ​ថ្ងៃ​សៅរ៍ ។ វា​នឹង​រង់ចាំ​កម្ចាត់​សត្រូវ​ឲ្យ​ចេញ​ឆ្ងាយ​ពី​អ្នក ។

៧-​ផ្កា​ដកខិម ៖
រុក្ខជាតិ​មួយ​ដើម​ទៀត​ដែល​ជាដើម​មង្គល​ដែរ​នោះ គឺ​ផ្កា​ដកខិម ។ បើ​យក​វា​មក​ដាំ​នៅ​មុខ​ផ្ទះ នឹង​ធ្វើ​ឱ្យ​កើត​ប្រាជ្ញា​វាងវៃ និង​យល់​ដឹង​ជ្រៅជ្រះ ។ វា​ដុះ​នៅ​លើ​ដីល្បាយខ្សាច់ ត្រូវការ​ទឹក​មធ្យម និង​ចូល​ចិត្ត​កម្តៅថ្ងៃ​ខ្លាំង ។

៨-​ផ្កា​ចំ​ប៉ី​សៀម ៖
ជា​រុក្ខជាតិ​ដែល​ដាំ​នៅ​មុខ​ផ្ទះ​ហើយ នឹង​ធ្វើ​ឲ្យ​អ្នក​ទទួល​បានការ​និយម​ចូល​ចិត្ត មាន​ស្នេហ៍ និង​ទាក់ទាញ​មនុស្ស​រស់នៅ​ក្បែរ​ខាង ។ ចំណែក​ការ​ដាំ គឺ​អាច​គ្រប​ពីលើ​ដោយ​កាកដូង និង​ស្រោច​ទឹក​ត្រឹមតែ​២​ដង​ក្នុង​១​ស​ប្តា​ហ៍ ។

៩-​ផ្កា​ប្រាំបី​ទិស ៖
គេ​ជឿ​ថា វា​ជា​ផ្កា​ដែល​ជួយ​គ្រប់គ្រង​ថែទាំ​ឱ្យ​ការ​រស់នៅ​មាន​ក្តី​សុខ ។ បើ​ផ្ទះ​ណា​ដាំ​វា គឺ​នឹង​មាន​តែ​សម្បូរ​ធនធាន​ច្រើន ។ នៅ​ពេល​ដើម​វា​ចេញ​ផ្កា​ចំនួន​៨ មាន​ន័យ​ថា នឹង​មាន​មាសប្រាក់​ហូរ​ចូល ឬ​មានទ្រព្យ​ចាយវាយ​មិនខ្វះ ។ គួរ​ស្រោច​ទឹក​ម្តង​ក្នុង​១​ស​ប្តា​ហ៍ ។

១០-​ដើម​អំពិល ៖
ជា​ប្រភេទ​រុក្ខជាតិ​មាន​ទំហំ​ធំ ដែល​ផ្តល់​ជា​ម្លប់ និង​បង្កើត​ផល​បរិភោគ ។ ការ​យក​វា​មក​ដាំ​នៅ​មុខ​ផ្ទះ នឹង​ធ្វើ​ឲ្យ​មាន​តែ​មនុស្ស​ក្រែងរអែង នាំ​គ្នា​កោតសរសើរ និង​ការពារ​អ្នក​ពី​រឿងរ៉ាវ​អាក្រក់​ផ្សេង​ៗ ។ វា​ពង្រីក​ពូជ​ដោយ​ការ​បណ្តុះ​គ្រាប់ ឬ​មែក ។ រីឯ​ការ​ថែទាំ គឺ​មិន​លំបាក​ទេ និង​ចូល​ចិត្ត​កម្តៅថ្ងៃ ។

ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​រុក្ខជាតិ​ដាំ​នៅ​មុខ​ផ្ទះ ឬ​បង្កើត​ជា​សួន​នោះ រុក្ខជាតិ​ដ៏​វិសេសវិសាល​ទាំងនេះ គឺជា​ជម្រើស​ដ៏​ល្អ ៕