ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែ​ល​កាត​​​បន្ត​ផ្ដល់​រង្វាន់​ជូន​អតិថិជន​​​ឈ្នះ​​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ទូរស័ព្ទចល័ត​សែ​ល​​កាត នៅ​តែ​បន្ត​ផ្ដល់​ប្រាក់​រង្វាន់​ជូន​អតិថិជន​របស់​ខ្លួន ​ដែល​បាន​ចូលរួម​លេង​ក្នុង​កម្ម​វិធី10K ឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ជារៀងរាល់ថ្ងៃ​ដដែល ។

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ទូរស័ព្ទចល័ត​សែ​ល​​កាត នៅ​តែ​បន្ត​ផ្ដល់​ប្រាក់​រង្វាន់​ជូន​អតិថិជន​របស់​ខ្លួន ​ដែល​បាន​ចូលរួម​លេង​ក្នុង​កម្ម​វិធី10K ឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ជារៀងរាល់ថ្ងៃ​ដដែល ។

បើ​គិត​មក​ដល់​ពេល​នេះ​ គឺ​មាន​រយៈពេល​ជិត​៥​ឆ្នាំ​ហើយ ដែល​កម្មវិធី​របស់​សែ​ល​កាត​បន្ត​ផ្ដល់​ប្រាក់​រង្វាន់​ជូន​អតិថិជន​ខ្លួន​​នោះ ។ ជាក់ស្ដែង​ កាលពី​ថ្ងៃ​ទី៣០ មក​រា​ ក្រុមហ៊ុន​ក៏​បាន​ផ្ដល់​ប្រាក់​រង្វាន់​ចំនួន២​ម៉ឺន​ដុល្លារ​ដល់​អតិថិជន​មួយ​រូប​ ដែល​បាន​ព្យាយាម​ចូលរួម​លេង​ក្នុង​កម្មវិធី​របស់​សែ​ល​កាត​។

អតិថិជន​ដែល​ឈ្នះ​ប្រាក់​រង្វាន់​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​មានឈ្មោះ​ថា ចៅ ឡង់​ឌី​ជា​មន្ត្រីរាជការ​មួយ​រូប ដែល​មាន​ទីលំនៅ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប និង​បាន​ឈ្នះ​រង្វាន់​២​ម៉ឺន​ដុល្លារ​នេះ​កាលពី​ថ្ងៃ​ទី ២៣ មក​រា ២០១៧ ក្នុង​កម្មវិធី​ចាប់​រង្វាន់​របស់​ក្រុមហ៊ុន​សែ​ល​កាត ។

អតិថិជន​រូប​នេះ​បាន​និយាយ​ថា ប្រាក់​រង្វាន់​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដែល​បាន​ឈ្នះ​នៅ​ពេល​នេះ​នឹង​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​របស់​លោក​ធូ​ធារ​ជាង​មុន និង​អាច​ដោះស្រាយ​ផ្សេង​ៗ​បាន​យ៉ាង​ស្រួល​ផង​ដែរ ។ លោក​ថា ប្រាក់​រង្វាន់​ដែល​ក្រុមហ៊ុន​ប្រគល់​ជូន​នៅ​ពេល​នេះ​មិនមែន​ជា​ការ​សម្ដែង​នោះ​ទេ តែ​វា​ជា​ការ​ផ្ដល់​ជូន​ពិត​ៗ ដូចនេះ សូម​អតិថិជន​សែ​ល​កាត​ទាំងអស់​ដែល​មិន​ទាន់​ត្រូវ​រង្វាន់ សូម​បន្ត​ចូលរួម​លេង​ជាមួយ​កម្មវិធី​របស់​ក្រុមហ៊ុន​សែ​ល​កាត ដោយ​ផ្ញើ​សារ​វាយ 10K ផ្ញើ​ទៅ​កាន់​លេខ 8888 ដើម្បី​ទទួលយក​លេខ​កូដ សម្រាប់​ផ្ទៀងផ្ទាត់​ពេល​ចាប់ឆ្នោត ៕