ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែត​ជំរុញ​គោលការណ៍​៦ ដើម្បី​ឱ្យមាន​​ប្រសិទ្ធភាព​​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ផ្តល់​អនុសាសន៍​៦​ចំណុច​សំខាន់ៗដល់​ប្រធាន​ផ្នែក​គ្រប់គ្រង​​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​អាច​ទទួលយក​បាន​ទាំង​អ្នកជំងឺ ​និង​គ្រូ​ពេទ្យ​ ​​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពីប្រសិទ្ធភាព​នៃ​ការ​ដឹកនាំ​គ្រប់គ្រង នៅ​សាល​ប្រជុំ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ​កាល​ពី​

រាជធានី​ភ្នំពេញ ៖ លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ផ្តល់​អនុសាសន៍​៦​ចំណុច​សំខាន់ៗដល់​ប្រធាន​ផ្នែក​គ្រប់គ្រង​​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​អាច​ទទួលយក​បាន​ទាំង​អ្នកជំងឺ ​និង​គ្រូ​ពេទ្យ​ ​​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពីប្រសិទ្ធភាព​នៃ​ការ​ដឹកនាំ​គ្រប់គ្រង នៅ​សាល​ប្រជុំ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ​កាល​ពី​រសៀល​​ថ្ងៃ​ទី​៣១​ មករា ​។

លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឈាង រ៉ា បាន​ថ្លែង​បញ្ជាក់ថា ដើម្បី​ជំរុញ​ឲ្យ​ការងារ​ដឹកនាំ​គ្រប់គ្រង​មាន​ប្រសិទ្ធិ​ភាព​ លោក​បាន​ផ្តល់​អនុសាសន៍​ចំនួន​៦​ចំណុច​ ដល់​មន្ត្រី​ក្រោម​វាទ​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ដូច​ជាទី​១-​លទ្ធផល​សម្រេច​បានតាម​បំណងប្រាថ្នា​របស់​អ្នកជំងឺ និង​សាធារណជន សំដៅ​ឆ្ពោះ​ទី​រក​អនាគត​ត្រូវ ។ ​ទី​២- ធ្វើ​យ៉ាង​ឲ្យ​ការ​ដឹកនាំ​គ្រប់​ផ្នែក​ទាំ​អស់​មាន​ប្រសិទ្ធិ​លើ​ការ​ផ្តល់​សេវា តាម​គម្រោង​ផែនការ​របស់​មន្ទីរ ។​ ទី​៣-​ធ្វើ​ឲ្យ​សម្រេច​គោលដៅ​របស់​មន្ទីរ​ក្នុង​ផែនការ​កំណត់ ។ ទី​៤- ធ្វើ​បាន​ដោយ​ភាព​ច្បាស់​លាស់ ។ ទី​៥- ធ្វើ​យ៉ាងណា​ឲ្យ​ការ​ដឹកនាំ​របស់​ផ្នែក អាច​ធ្វើ​ទៅ​ដោយ​រក្សា​បាន​នូវ​ការ​គ្រប់គ្រង​ទាំងអស់​គ្រប់​ផ្នែក​ក្នុង​មន្ទីរ​ពេទ្យ ដើម្បី​ជា​អត្ថប្រយោជន៍​របស់​ក្រុមការងាររបស់​ផ្នែក របស់​មន្ទីរពេទ្យ និង​ផ្នែក​សុខាភិបាល ក៏​ដូច​ជា​សង្គម​ទាំងមូល​ និង​ទី​៦- ការ​ទទួលខុសត្រូវនៃ​ការ​ដឹកនាំ​លើ​ផ្នែក​នេះ ចំ​មុខ​ក្រុមមន្ទីរពេទ្យ និង​ចំពោះ​មុខ​សង្គម​ទាំងមូល ។