ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អតិថិជន​ដ៏​មានសំណាង​ឈ្នះ​រង្វាន់​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត បាន​ប្រារព្ធ​កម្មវិធី​ផ្តល់​សំណាង​ជា​រង្វាន់​មាស​សុទ្ធ​ជូន​អតិថិជន​ប្រាក់​បញ្ញើ​សន្សំ​របស់​ខ្លួន​ប្រកបដោយ​ក្តី​សោមនស្ស​រីករាយ​នៅ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត បាន​ប្រារព្ធ​កម្មវិធី​ផ្តល់​សំណាង​ជា​រង្វាន់​មាស​សុទ្ធ​ជូន​អតិថិជន​ប្រាក់​បញ្ញើ​សន្សំ​របស់​ខ្លួន​ប្រកបដោយ​ក្តី​សោមនស្ស​រីករាយ​នៅ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន ក្នុង​កម្មវិធី​រាត្រី​កំសាន្ត​នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២១ ខែមករា ឆ្នាំ​២០១៧​។ អតិថិជន​ដែល​មានសំណាង​ជាងគេ​ទាំង​១៦​រូប នៅ​តាម​បណ្តា​ខេត្ត​-​រាជធានី​ផ្សេង​ៗ ត្រូវ​បាន​រក​ឃើញ​ក្នុង​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង កម្មវិធី «​ដាក់​បាន ដាក់​បាន​» ក្រោម​សក្ខីភាព​ពី​សំណាក់​ទស្សនិកជន​ជា​ច្រើន​កុះករ​។ ការ​ចាប់ឆ្នោត​ដោយ​សុ​ក្រឹត្យ​ភាព​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មានការ​ចូលរួម​ពី​សំណាក់​ពិធីករ ពិធីការនី និង​ក្រុមការងារ​របស់​ហត្ថា​កសិករ​។

បន្ទាប់​ពី​ការ​ចាប់​យក​មួយ​សន្លឹក​ម្តង​ៗ​យ៉ាង​យកចិត្តទុកដាក់​ពី​ធុង​ឆ្នោត ក្រុមការងារ​បាន​រក​ឃើញ​អតិថិជន​ដែល​មានសំណាង​ឈ្នះ​រង្វាន់​ធំ​ជា​បណ្តោង​ខ្សែ​.​ក​មាស​ទម្ងន់​៣​តម្លឹង ដែល​បាន​ទៅ​លើ​អតិថិជន​មានឈ្មោះ​ថា ស៊ឹ​ម សុខ​លី ដែល​មាន​អាសយដ្ឋាន​សិ្ថ​ត​នៅ​រាជធានី​ភ្នំពេញ​។

ជាមួយ​គ្នា​នេះ អតិថិជន​៥​រូប​ទៀត​ដែល​ឈ្នះ​រង្វាន់​បណ្តោង​ខ្សែ​.​ក​មាស​ទម្ងន់​២​តម្លឹង មាន​ដូច​ជា ៖ មាស ប៊ុ​ន​ថា មក​ពី​ខេត្តកណ្តាល​, គង់ ក​ន្និ​ថា មក​ពី​រាជធានី​ភ្នំពេញ​, ហ៊ួ​ត ពិសិដ្ឋ មក​ពី​រាជធានី​ភ្នំពេញ​, សេង ឡេ​ង​ហួត មក​ពី​រាជធានី​ភ្នំពេញ និង អ៊ុ​ក នៅ មក​ពី​ខេត្តបាត់ដំបង ។ 

ចំណែកឯ​រង្វាន់​បណ្តោង​ខ្សែ​.​ក​មាស ទម្ងន់​១​តម្លឹង ចំនួន​១០​រង្វាន់ បាន​ទៅ​លើ​អតិថិជន​ដែល​មានឈ្មោះ​ថា ស៊ិ​ន ច័ន្ទ​រង្សី មក​ពី​ខេត្តកណ្តាល​, សុខ តា​រ៉ា មក​ពី​រាជធានី​ភ្នំពេញ​, បួន ស៊ី​គៀង មក​ពី​ខេត្តកំពង់ចាម​, យោក តេ​វ័​ន្ត មក​ពី​រាជធានី​ភ្នំពេញ​, គួ​ន វង្ស មក​ពី​ក្រុងព្រះសីហនុ​, សូលី​ដា មក​ពី​រាជធានី​ភ្នំពេញ​, គ្រុយ ជូ មក​ពី​ខេត្ត​កណ្តាល, មិន សម្បត្តិ មក​ពី​រាជធានី​ភ្នំពេញ​, នៅ សំ​អឿ​ន និង សុខ សុ​គ​ន្ធា​រី ដែល​អញ្ជើញ​មក​ពី​រាជធានី​ភ្នំពេញ​ដូច​គ្នា​។

ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ លោក​ឧកញ៉ា ហ៊ួ​ត អៀង​តុង ប្រធាន​អគ្គនាយក​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា កម្មវិធី «​ដាក់​បាន ដាក់​បាន​» ដែល​ធ្វើការ​ចាប់ឆ្នោត​ផ្តល់​សំណាង​ដល់​អតិថិជន​ថ្ងៃនេះ គឺជា​ជោគជ័យ​ដ៏​ធំធេង​មួយ​ដែល​ហត្ថា​កសិករ​បាន​ទទួល​ពី​ការ​គាំទ្រ​របស់​អតិថិជន​ដាក់​ប្រាក់​បញ្ញើ​សន្សំ​មាន​កាលកំណត់​។