ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កំពូល​តារាភាពយន្ត​ថៃ​ជើង​ចាស់​​មួយ​ដួង​ទទួលមរណភាព​ហើយ

1 ឆ្នាំ មុន

ប្រជាជន​ថៃ​ទូ​ទាំង​ប្រទេស និង​ប្រជាជន​កម្ពុជា ដែល​ស្គាល់​តារា​ជើង​ចាស់​រូប​នេះ ហាក់​ស្លុតចិត្ត ក្រោយ​ពេល​ទទួល​ដំណឹង​ក្រៀមក្រំ​មួយ​នេះ​។ លោក

ថៃ ៖ ប្រជាជន​ថៃ​ទូ​ទាំង​ប្រទេស និង​ប្រជាជន​កម្ពុជា ដែល​ស្គាល់​តារា​ជើង​ចាស់​រូប​នេះ ហាក់​ស្លុតចិត្ត ក្រោយ​ពេល​ទទួល​ដំណឹង​ក្រៀមក្រំ​មួយ​នេះ​។ លោក សម្បត្តិ មេ​ថា​នី គឺជា​តារា​ប្រុស​រូប​សង្ហារ កាល​នៅ​ក្មេង​។ លោក​ក៏​ធ្លាប់​ចូលរួម​សម្តែង​ជាមួយ​លោកស្រី ឌី សា​វ៉េ​ត ក្នុង​រឿង​«​ស្នេហ៍​ឆ្លង​វេហារ​» ផង​ដែរ​។ ហើយ​តារា​ស្រករ​ក្រោយ​នៅ​ក្នុង​ប្រទេស​ថៃ ក៏​បាន​ចូលរួម​សោកស្តាយ​និង​បន្ត​ទៅ​កាន់​ពិធីបុណ្យ​ស​.​ព​លោក យ៉ាង​ម្នីម្នា​។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ថៃ បានឱ្យ​ដឹង​ថា លោក សម្បត្តិ មេ​ថា​នី បាន​ទទួលមរណភាព​នា​អំឡុង​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២២ នេះ ហើយ​សម្រាប់​មូលហេតុ​នៃ​ការ​ស្លា​.​ប់ គឺ​ក្រុម​គ្រួសារ​នឹង​បញ្ជាក់​លំអិត​បន្ថែម​នៅ​ពេល​ក្រោយ​ទៀត​។

បើ​នៅ​ចង​ចាំ​កាល​រស់រាន​មានជីវិត លោក មេ​ថា​នី បាន​តស៊ូ​សម្តែង​ស្នាដៃ​ជា​ច្រើន​ទៀត ក្នុង​ពិភព​ភាពយន្ត​ថៃ ពោល​គឺ​លោក​សម្តែង​ទាល់តែ​រក​កម្លាំង​ទៅ​មុខ​លែង​រួច​។ ពេល​នេះ​សល់​តែ​ស្នាដៃ​ចង​ចាំ​ទាំង​ពលរដ្ឋ​ថៃ និង​កម្ពុជា ហើយ​សូម​បួងសួង​ដួង​វិ​ញ្ញា​ក្ខ​ន្ឋ​លោក​ទៅ​កាន់​សុគតិភព​កុំបី​ខាន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ