ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ខេត្តសៀមរាប

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អន្លង់​សំណរ​សហការ​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស ក្រសួងមហាផ្ទៃ កម្លាំង​ជំនាញ​រដ្ឋបាល​ជលផល​ …

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អន្លង់​សំណរ​សហការ​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស ក្រសួងមហាផ្ទៃ កម្លាំង​ជំនាញ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​មូលដ្ឋាន បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដែល​ជនខិលខូច​លួច​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​កាលពី​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប ។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ស្រុក​ជីក្រែង​បានឱ្យ​ដឹង​ថា ដោយ​មាន​កិច្ចសហការ​ល្អ​ពី​កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​ក្រសួងមហាផ្ទៃ កម្លាំង​ជំនាញ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​មូលដ្ឋាន បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដែល​ជនខិលខូច​លួច​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ ដូច​ជា លប ណ រ៉ាវ រួច​កាប់​បំផ្លាញ​ចោល​នៅ​ហ្នឹង​កន្លែង ។

ប្រភព​បាន​បន្ត​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចាប់​យក​វត្ថុ​តាង​មាន​ដូច​ជា លប​១២, របាំង​សាច់​អួន​ប្រវែង ៣០០០​ម៉ែត្រ​, ចម្រឹង​ឈើ​១០០០​ដើម​, កាប់​បង្គោល​ឆ្នុក​១០​កន្លែង ស្មើនឹង​៤០​បង្គោល​, ព្រ​លែង​ត្រី​ចម្រុះ​ចំនួន ១០​គីឡូក្រាម ។ ក្រោយ​ពី​បាន​ដកហូត​វត្ថុ​តាង​ទាំងអស់​ខាងលើ​រួច​មក កម្លាំង​ជំនាញ​បាន​កាប់​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង​តែ​ម្តង ។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ចុះ​បង្ក្រាប​ករណី​បទល្មើស​នេសាទ​ម្តង​ៗ មិន​ដែល​ឃើញ​សមត្ថកិច្ច​ពាក់ព័ន្ធ ឬ​មន្ត្រី​ជំនាញ ឃាត់ខ្លួន​បាន​នរណា​ម្នាក់​នោះ​ទេ ឃើញ​បាន​តែ​ឧបករណ៍​នេសាទ​ខុសច្បាប់ ដែល​ក្រុម​ឈ្មួញ​ដាក់​រាយ ប៉ាយ​ពេញ​ផ្ទៃ​ទន្លេ​តែ​ប៉ុណ្ណោះ ៕