ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ១រូប​​បានប្រែជីវិត​ល្អប្រសើរ​​លើជីវ​ភាព​គ្រួសារ​​​​​តាមរយៈការ​ដាំដុះ​បន្លែ​

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ធ្លាប់តែ​ចូល​ព្រៃ​កាប់​ឈើ​លក់យក​លុយ​ចិញ្ចឹម​គ្រួសារ ប្រជា​កសិករ​មួយ​រូប​បាន​ប្រែក្លាយ​ជីវភាព​គ្រួសារ​តាម​រយៈ​ការ​ដាំ​ដុះ​បន្លែ​សុវត្ថិភាព សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ខេត្ត​និង​ទៅ​ក្រៅ​ខេត្តរហូត​បង្កើន​បានជា​សហ​គម​ន៍ ​ឈ្មោះ (​ទន្សោង​កោះ​ញែក​) សម្រាប់​ជា​ថ្នាល​បណ្តុះ​បណ្តាល​កសិករ​ដទៃ​ ។ ក្នុង​កម្មវិធី​ទស្សនកិច្ច​សិក្សា​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​លើ​ដំណាំ​បន្លែ​…

ខេត្តមណ្ឌលគិរី ៖ ធ្លាប់តែ​ចូល​ព្រៃ​កាប់​ឈើ​លក់យក​លុយ​ចិញ្ចឹម​គ្រួសារ ប្រជា​កសិករ​មួយ​រូប​បាន​ប្រែក្លាយ​ជីវភាព​គ្រួសារ​តាម​រយៈ​ការ​ដាំ​ដុះ​បន្លែ​សុវត្ថិភាព សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ខេត្ត​និង​ទៅ​ក្រៅ​ខេត្តរហូត​បង្កើន​បានជា​សហ​គម​ន៍ ​ឈ្មោះ (​ទន្សោង​កោះ​ញែក​) សម្រាប់​ជា​ថ្នាល​បណ្តុះ​បណ្តាល​កសិករ​ដទៃ​ ។

ក្នុង​កម្មវិធី​ទស្សនកិច្ច​សិក្សា​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​លើ​ដំណាំ​បន្លែ​ កាលពី​​ព្រឹក​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ ២០២២ កសិករ​ឈ្មោះ ម៉​ន សា​មាន រស់នៅ​ភូមិ​អរ​បួន ឃុំ​អរ​បួន​លើ ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹង​ថា មុន​ចាប់ផ្ដើម​ដាំ​បន្លែបង្ការ​នេះ គាត់​ធ្លាប់​បាន​ចូល​ទៅ​ក្នុង​ព្រៃ​ដើម្បី​កាប់​ឈើ​និង​ប្រមូល​ផល​អនុ​ផល​ព្រៃឈើ ជាមួយ​អ្នក​ភូមិ ដើម្បី​រក​ប្រាក់​ចិញ្ចឹមជីវិត​។ ដោយ​កាលនោះ មុខរបរ​ចូល​ព្រៃ​ប្រមូល​អនុ​ផល​ព្រៃឈើ របស់​គាត់​មិន​អាច​ធ្វើ​ឱ្យ​ជីវភាព​ល្អ​ប្រសើរ​នោះ​ទេ​។

ក្រោយ​ទទួល​បានការ​បណ្ដុះបណ្ដាល​ពី​មន្ត្រី​ជំនាញ និង​ការ​ផ្សព្វផ្សាយ​របស់​អង្គការ ក្រុម​អភិ​វឌ្ឍន៍​ជនបទ ឬ​ហៅ​កាត់​ថា CRDT គាត់​បាន​ចាប់ផ្ដើម​ដាំ​ដំណាំ​បន្លែ​សុវត្ថិភាព​នេះ​ ។ ហើយ​អាច​ធ្វើ​ឱ្យ​ជីវ​ភាព​គ្រួសារ​មានការ​ប្រសើរ​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ បន្ទាប់​ពី​បាន​ដាំ​បន្លែ​មួយ​រយៈ​ធំ គាត់​អាច​សន្សំ​លុយ ទិញ​បាន​ដីស្រែ​ចម្ការ​ប្រមាណ ជាង ៣ ហិច​តា ដើម្បី​ពង្រីក ផ្ទៃដី​ដាំ​បន្លែ​របស់​គាត់ ឱ្យ​កាន់តែ​ធំ​ជាង​មុន​។

កសិករ ម៉​ន សា​មាន បាន​បន្ត​ថា បន្ទាប់​ពី​ទទួល​បានការ​ប្រឹក្សា​យោបល់ ​និង​បច្ចេកទេស ពី​មន្ត្រី​ជំនាញ និង​អង្គការ ស៊ី​អ​ឌី​ធី គាត់​អាច ផលិត​បន្លែ​សុវត្ថិភាព​ផ្គត់ផ្គង់ ទៅ​តាម​តម្រូវការ​ទីផ្សារ នៅ​ក្នុង​ខេត្ត ​និង​ផ្សារ​ទំនើប​នៅ​ឯ​រាជធានី​ភ្នំពេញ បន្លែ​ដែល​គាត់​ដាំ​នោះ​មាន​ច្រើន​ប្រភេទ​ទៅ​តាម​រដូវ​កាល ដូច​ជា តាសក់ ត្រឡាច ស្ពៃ សណ្តែក​គួ ម្ទេស ត្រប់ ខ្ញី ស្លឹក​ខ្ទឹម ពោត ល្លុង ននោង ខាត់ណា ខាត់ណា​ដើម ប្រះ ល្ពៅ និង​ស្រូវ​ផ្កា​រេំ​ដួល ដែល​សុ​ទ្ឋ​តែ​គ្មាន​ជាតិ​គីមី​ ។

លោក ហ៊ី​ន រ៉​ន ជំទប់​ទី​២ ឃុំ​អរ​បួន​លើ ស្រុក​កោះ​ញែក បានដឹង​ថា បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​របស់​គាត់​ជា​ច្រើន​គ្រួសារ​ដែល​កន្លង​មក ធ្លាប់តែ​ជា​អ្នក​ចូល​ក្នុង​ព្រៃ​ប្រមូល​អនុ​ផល​ព្រៃឈើ ដើម្បី​ចិញ្ចឹមជីវិត​ក្រុម​គ្រួសារ​នោះ បច្ចុប្បន្ន​ពួក​គាត់​បាន​ងាក​មក​ដាំ​ដុះ​បន្លែ​បង្កើត​សម្រាប់​លក់ដូរ​វិញ ។ ហើយ​បងប្អូន​មួយ​ចំនួន​ទៀត​ក៏​មានការ​ចិញ្ចឹមសត្វ ជ្រូក គោក្របី មាន់​ទា ជាដើម ។

លោក​ជំទប់​ទី​២ ឃុំ​អរ​បួន​លើ បាន​បន្ត​ថា ក្នុង​នាម​លោក​ជា​អាជ្ញាធរ​មូលដ្ឋាន ពិតជា​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដែល​ម្ចាស់​គម្រោង បាន​ផ្ដល់​ជំនួយ​មក​ដល់​សហគមន៍​ទន្សោង​កោះ​ញែក​របស់​យើង ឲ្យ​មាន​ភាព​ប្រសើរ​ឡើង នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ។ ជា​ពិសេស​ ក៏​សូម​អរគុណ​ដល់​អង្គការ ស៊ី​អ​ឌី​ធី ដែល​តែង​សហការ​ជាមួយ​អាជ្ញាធរ ក្នុង​ការ​អនុវត្ត​ការងារ និង​តែងតែ​ចុះ​មក​តាមដាន ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល បច្ចេកទេស​ផ្សេង​ៗ​ដល់​កសិករ​ក្នុង​សហគមន៍​នេះ​ផង​ដែរ​ ។

លោក ផល្លិត ស៊ី​លី​ន តំណាង​អង្គការ CRDT បានដឹង​ថា បន្ទាប់​ពី​ប្រមូលផ្តុំ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ហើយ​នោះ ក៏​បង្កើត​ជា​សហ​គម​ន៍​ឈ្មោះ ទន្សោង​កោះ​ញែក នៅ​ក្នុង​ឆ្នាំ ២០១៩ ដែល​មានការ​ទទួលស្គាល់​ពី​មន្ទីរ​បរិស្ថាន នឹង​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តមណ្ឌលគិរី​។ កម្មវិធី​នេះ​ បង្កើត​ឡើង​ក្នុង​គោលបំណង ដើម្បី​បង្កើន​ឱកាស សេដ្ឋកិច្ច​សម្រាប់​គ្រួសារ​ដៃគូ​ដែល​រស់នៅ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​បង្កើន​តួនាទី​ក្នុង​ការ​ទទួលខុសត្រូវ​លើ​ការ​អនុវត្ត​កសិកម្ម ដែល​ទទួល​បាន​ជំនួយ​ពី​ពលរដ្ឋ​អា​មេ​រិ​ក និង​សហគមន៍​អឺរ៉ុប តាម​រយៈ​អង្គការ wwf ដែល​អនុវត្ត​ដោយ​អង្គការ CRDT ។

អត្ថបទសរសេរ ដោយ