ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឌី រ័​ត្ន​ខេ​ម​រុណ ៖ សូម​ពលរដ្ឋ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀ.ន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​តាម​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន​ខុសច្បាប់​លើក​ទី​១​ទូ​ទាំង​ប្រទេស​របស់​រាជរដ្ឋាភិបាល​កម្ពុជា លោក​អភិបាលរង​ខណ្ឌមានជ័យ …

រាជធានី​ភ្នំពេញ ៖ ស្រប​តាម​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​១​ទូ​ទាំង​ប្រទេស​របស់​រាជរដ្ឋាភិបាល​កម្ពុជា លោក​អភិបាលរង​ខណ្ឌមានជ័យ និង​ជា​ប្រធាន​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ប្រចាំ​ខណ្ឌ បាន​ធ្វើការ​អំពាវនាវ​ជា​សាធារណៈ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ​របស់​ខ្លួន​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ ធ្វើ​យ៉ាងណា​មេត្តា​ចៀស​ស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ។

ការ​ថ្លែង​របស់​លោក​អភិបាលរង​ខណ្ឌមានជ័យ និង​ជា​ប្រធាន​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ប្រចាំ​ខណ្ឌ ធ្វើ​ឡើង​ក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ចែក​ជូន​ដល់​ពលរដ្ឋ​ក្រីក្រ​ចំនួន​៤៤​គ្រួសារ​ដែល​រស់នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៧ ។

ថ្លែង​ក្នុង​ឱកាស​នោះ លោក ឌី រ័​ត្ន​ខេ​ម​រុណ បាន​ឲ្យ​ដឹង​ថា គ្រឿងញៀន​គឺជា​សារធាតុ​ញៀន​ដែល​ចូល​ទៅ​ពង្វក់ស្មារតី និង​អារម្មណ៍​របស់​ជន​ដែល​បាន​សេព​វា​ឲ្យ​ក្លាយជា​មនុស្ស​ពោរពេញ​ទៅ​ដោយ​កំហឹង ខ្វះ​ការ​ពិចារណា និង​ជា​ពិសេស​ខ្វះ​ភាព​ម្ចាស់​ការ​លើ​ខ្លួនឯង ដែល​បង្ក​ឲ្យ​ខ្លួន​អាច​ប្រព្រឹត្ត​នូវ​ទ​ង្វើ​មិន​គ​ម្បី​មួយ​ចំនួន​បាន​គ្រប់ពេលវេលា ។ បន្ថែម​ពី​នោះ ចំពោះ​ប្អូន​ៗ ឬ​ក្មួយ​ៗ​ជា​យុវជន យុវតី ដែល​បាន​ប្រើប្រាស់​វា​ហើយ​នោះ អាច​បែក​អារម្មណ៍​បោះបង់​ការ​សិក្សា ដើរ​ចូល​ហ្វូង​សង្គម​បង​តូច​បងធំ និង​អាច​ប្រព្រឹត្ត​នូវ​សកម្មភាព​ភាព​មួយ​ចំនួន​ដែល​សង្គម​ជាតិ​កំពុង​ស្អប់ខ្ពើម ដូច​ជា​អំពើ លួច ឆក់ ប្លន់ ជាដើម ។

លោក​បន្ថែម​ថា គ្រឿងញៀន ជា​សារធាតុ​ញៀន​ដែល​បំផ្លាញ​សង្គមមនុស្ស​ទូទៅ​មិន​ថា​ក្មេង ឬ​ចាស់ ពិសេស​សង្គម​ជាតិ​ទាំងមូល​ឲ្យ​ធ្លាក់​ចូល​ក្នុង​ភ្នក់ភ្លើង​ដោយសារ​វា ដូច្នេះ​សូម​បងប្អូន​និយាយ​ថា ទេ​ចំពោះ​គ្រឿងញៀន គ្មាន​គ្រឿងញៀន​ប្រទេស​ជាតិ​នឹង​សម្បូរ​សប្បាយ​រីក​ចម្រើន ពិសេស​សង្គមមនុស្ស​នឹង​មានការ​អប់រំ​ល្អ​ច្រើន ។

ក្នុង​ឱកាស​ដដែល​នោះ លោក​ប្រធាន​អនុ​សាខា​កាកបាទក្រហម​ខណ្ឌមានជ័យ​ក៏​បាន​មាន​ប្រសាសន៍​ផ្ញើរ​ក្តី​នឹករលឹក​យ៉ាង​ក្រៃ​លែង​ផង​ដែរ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជូន​ចំពោះ​បងប្អូន ថ្វី​ត្បិត​តែ​ពេល​នេះ​សម្តេច​មិន​មាន​វត្ត​មាននៅ​ទី​នេះ​ពិតប្រាកដ​មែន ប៉ុន្តែ​ចិត្ត​របស់​សម្តេច​តែង​ឋិត​នៅ​ក្បែរ​បងប្អូន​ជា​និច្ច ដែល​លោក​តែងតែ​ក្រើនរំលឹក​ដល់​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​ធ្វើ​យ៉ាងណា​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​ប្រជាពលរដ្ឋ​ក្រីក្រ​លំបាក តោកយ៉ាក ចាស់ជរា អ្នក​កើត​ជម្ងឺ​រុំ​ា​រ៉ៃ និង​ជា​ពិសេស​ជន​មាន​ផ្ទុកមេរោគ​អេ​ដស៍ គឺ​មិន​ត្រូវ​មើល​រំលង​ជា​ដាច់ខាត ព្រោះ​សុខទុក្ខ​របស់​ពលរដ្ឋ​កម្ពុជា គឺជា​សុខទុក្ខ​របស់​សម្តេច​ក​ត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដូច​គ្នា ។

សូម​បញ្ជាក់​ថា អំណោយ​ដែល​ត្រូវ​បាន​ចែក​ជូន​ក្នុង​១​គ្រួសារ​ៗ​ទទួល​បាន មី​, ទឹកស៊ីអ៊ីវ​, ទឹកត្រី​, ទឹក​សុទ្ធ​, អង្ករ​១​ប៉ាវ​៥០​គីឡូក្រាម​, ឃី​ត​១​ឈុត មាន មុង ភួយ ក្រមា និង​ថវិការ​២​ម៉ឺន​រៀល​ផង​ដែរ ៕