ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១៣ឆ្នំាទៀត ​កម្ពុជានឹងក្លាយជាប្រទេស​មានប្រាក់ចំណូលកម្រិតខ្ពស់

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ សម្តេចអគ្គមហាសេនាបតីតេជោ​ ​ហ៊ុន សែន​ បានថ្លែងបញ្ជាក់ថា ​នៅឆ្នំា២០៣០ ​កម្ពុជានឹងក្លាយជាប្រទេស​មានប្រាក់ចំណូលកម្រិតខ្ពស់ ។

រាជធានីភ្នំពេញ ៖​ សម្តេចអគ្គមហាសេនាបតីតេជោ​ ​ហ៊ុន សែន​ បានថ្លែងបញ្ជាក់ថា ​នៅឆ្នំា២០៣០ ​កម្ពុជានឹងក្លាយជាប្រទេស​មានប្រាក់ចំណូលកម្រិតខ្ពស់ ។

នៅក្នុងពិធី​សំណេះសំណាលជាមួយប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុងប្រទេសស្វីសកាលពីល្ងាចថ្ងៃទី១៦ មករា សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់បា្រប់​ប្រជាពលរដ្ឋ​​និស្សិត​​ខ្មែររាប់រយនាក់មកពីប្រទេសមួយចំនួនដូចជា​ ឆេកូ អាល្លឺម៉ង់ បារាំង ​បែលហ្សិក​ និងស្វីសជាដើមទៀតថា​ «សម្តេចតេជោ ធ្លាប់បានមកប្រជុំនៅក្នុង​វេទិកាសេដ្ឋកិច្ច​​ពិភពលោកនៅប្រទេសស្វីសកាលពីឆ្នាំ ២០១៥​ ។ នេះជា លើកទី២ហើយ ​ដែលសម្តេចតេជោបានដឹកនាំគណៈប្រតិភូមកចូលរួមប្រជុំនៅទីក្រុង​ Davos ប្រទេសស្វីស ហើយសម្តេចតេជោតែងតែ​ចង់ជួបសំណេះសំណាលជាមួយបងប្អូននៅទីនេះ ​និងមកពីបណ្តាប្រទេសនានាក្នុងអឺរ៉ុប ។ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​​ពិភពលោកឆ្នាំ ២០១៧ នៅកម្ពុជា ដែលនឹងធ្វើនៅខែឧសភា​ក្នុងឆ្នាំនេះ។ កម្ពុជាគឺត្រូវការសន្តិភាព ​ដើម្បីយើងមានឱកាសកសាង​ និងអភិវឌ្ឍន៍ប្រទេស​ជាតិ។ សព្វថ្ងៃទំហំ​​ពាណិជ្ចកម្មរវាងកម្ពុជា​និងអឺរ៉ុបគឺមានជាង​ ៤ពាន់លានដុល្លារ ។​ សម្តេចតេជោ ​ក៏បានជម្រាបជូនបងប្អូនយើងផងដែរអំពីការរីកចម្រើនវិស័យកសិកម្ម​នៅកម្ពុជា ដែលសព្វ​​ថ្ងៃនេះគឺ ៨% ភ្ជួររាស់ដោយគោក្របី​ ក្រៅពីនោះគឺប្រើប្រាស់គ្រឿងយន្តទាំអស់ ​។ យើងចូលរួមរក្សាស្ថេរភាពនយោបាយផង ​និងរក្សាស្ថេរភាពម៉ាក្រូ​សេដ្ឋកិច្ចផង។ កម្ពុជា​​យើងប្តេជ្ញាទម្លាក់អត្រាភាពក្រីក្រក្នុងមួយឆ្នាំគឺ ​១%។ បើតាមផេកហ្វេសប៊ុគសម្តេចតេជោ ហ៊ុន សែន ដដែលក៍បានបញ្ជាក់ទៀតថា នៅឆ្នាំ ២០៣០ ​ កម្ពុជានឹងក្លាយជា​ប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។​ វិស័យទេសចរណ៍​ក៏កំពុងជួយជំរុញ​កំណើន​សេដ្ឋកិច្កម្ពុជាផងដែរ​។ ក្នុងឆ្នាំកន្លងទៅគឺយើងបានទទួលទេសចរណ៍ប្រមាណ​ ៥លាន​​នាក់។ យើងនឹងបង្កើនការទាក់ទាញ​ទេសចរណ៍​ពីប្រទេស​ចិនអោយបាន​ច្រើនឡើង។ ពិតមែនតែកម្ពុជាយើងក្រថវិកា​និងសម្ភារ ​​តែ​យើងមិនក្រគំនិតទេ។» ៕