ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុ​ន ស្រី​ពេជ្រ តក់ស្លុត​ចិត្តជា​ខ្លាំង ពេល​ឮដំណឹង​មរណភាព​លោកគ្រូ​ភ្លេង ហ៊ឹ​ន សូត

1 ឆ្នាំ មុន
  • ភ្នំពេញ

កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ ២០២២ កន្លង​ទៅ​ថ្មី​ៗ​នេះ មានការ​ភ្ញាក់ផ្អើល​និង​តក់ស្លុត ហើយ​សោកស្ដាយ​យ៉ាង​ខ្លាំង ក្រោយ​ពេល​ដឹង​ដំណឹង​មួយ​បាន​កើតឡើង​ស្ទើរតែ​មិន​អាច​ទទួលយក​បាន វា​ពិតជា​លឿន​ពេក​ហើយ បន្ទាប់​ពី​

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ ២០២២ កន្លង​ទៅ​ថ្មី​ៗ​នេះ មានការ​ភ្ញាក់ផ្អើល​និង​តក់ស្លុត ហើយ​សោកស្ដាយ​យ៉ាង​ខ្លាំង ក្រោយ​ពេល​ដឹង​ដំណឹង​មួយ​បាន​កើតឡើង​ស្ទើរតែ​មិន​អាច​ទទួលយក​បាន វា​ពិតជា​លឿន​ពេក​ហើយ បន្ទាប់​ពី​លោកគ្រូ​ភ្លេង​ប្រពៃណី​ម្នាក់​បាន​ទទួលមរណភាព នោះ​គឺ​លោកគ្រូ ហ៊ឹ​ន សូត ជា​ហេតុ​ធ្វើ​អោយ​អ្នក​និយម​លេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​ស្ទើរតែ​មិន​ចង់​ជឿ​នោះ​ឡើយ ។

ក្នុង​នោះ​ផង​ដែរ បើ​តាម​ការ​បង្ហោះ​ពី​បណ្តា​អ្នកសិល្បៈ ជា​ពិសេស​លោក ជា វ​ណ្ណា​រិ​ទ្ធ បានឱ្យ​ដឹង​ថា លោកគ្រូ ហ៊ឹ​ន សូត បាន​ទទួលមរណភាព​ដោយសារ​ជំងឺ ។ ដោយ​លោក​បាន​រៀបរាប់​ថា «​តាំង​តែ​ពី​ដឹង​ថា បញ្ហា​សុខភាព​លោកគ្រូ​បាន​ធូរស្រាល ហើយ​បាន​មក​បំពេញការងារ​លើ​ឆាក​តន្ត្រី​ស្រុកស្រែ​វិញ ខ្ញុំ​ក៏​សប្បាយចិត្ត​ជំនួស​លោកគ្រូ តែ​ពេល​នេះ​លោកគ្រូ​បាន​ទៅ​ចោល សិល្បករ សិល្ប​ការិនី និង​បងប្អូន​ញាតិ​មិត្ត​ជា​រៀង​រហូត​ហើយ​» ។

ជាមួយ​គ្នា​នឹង​ទទួល​បាន​ដំណឹង​ដ៏​ក្រៀមក្រំ​ខាងលើ​នេះ​ផង​ដែរ គេ​សង្កេត​ឃើញ​បណ្តា​មិត្ត​សិល្បៈ​ជា​ច្រើន​បាន​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ និង​បង្ហាញ​ទឹកចិត្ត​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់បង់​លោកគ្រូ ហ៊ឹ​ន សូត រូប​នេះ​។

ហើយ​ចំពោះ​មរណភាព​របស់​លោកគ្រូ​ភ្លេង​ជើង​ចាស់​ដ៏​មាន​ស្នាដៃ​រូប​នេះ ក៏​បានឃើញ​អ្នក​នាង សុ​ន ស្រី​ពេជ្រ បាន​បង្ហាញ​ការ​តក់ស្លុត​ចិត្តជា​ខ្លាំង ដែល​ក្នុង​នាម​អ្នក​នាង​មាន​ទំនាក់ទំនង​រាប់អាន គោរព​ស្រឡាញ់​លោកគ្រូ​ភ្លេង​រូប​នេះ ប្រៀប​ដូច​លោកឪពុក​ម្នាក់ ហើយ​អ្នក​នាង​បាន​រៀបរាប់​បង្ហាញ​អារម្មណ៍​យ៉ាង​រំជួលចិត្ត និង​មានការ​ស្ដាយស្រណោះ​ចំពោះ​លោកគ្រូ​ភ្លេង​រូប​នេះ​ជា​ខ្លាំង​។

ដោយ​មិន​ទុក​ចាំ​យូរ អ្នក​នាង សុ​ន ស្រី​ពេជ្រ ក៏​បាន​ចេញ​មុខ​មក​បង្ហោះ​សារ​ដោយ​បាន​សរសេរ​រៀបរាប់​ទាំង​រំជួលចិត្ត​អួល​ដើម​.​កថា «​កូន​តក់ស្លុត​ណាស់​ប៉ា​អើយ ទោះ​ប៉ា​មិនមែន​ជា​ប៉ាប​ង្កើ​ត តែ​កូន​គោរព​ស្រឡាញ់​ប៉ា​ណាស់ សូម​ឱ្យ​វិញ្ញាណក្ខន្ធ​ប៉ា​ទៅ​កាន់​សុគតិភព​ផង​ចុះ ធនធាន​សិល្បៈ​បាត់បង់​ម្នាក់​ទៀត​ហើយ ប៉ា​ល្អ​របស់​កូន លោកប៉ា​ទទួលមរណភាព​ល្ងាច​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង​៤» ។

ក្រោយ​ពី​បានឃើញ​បែប​នេះ​ភ្លាម ក៏​មាន​អ្នក​ចូល​ទៅ​ខ​មិន ចូលរួម​រំលែក​ទុក្ខ​គ្រប់​ៗ​គ្នា​ថា « សូម​ឲ្យ​វិញ្ញាណក្ខន្ធ​លោកគ្រូ​ទៅ​កាន់​សុគតិភព​ផង​ចុះ​» «​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​ស​.​ព​ផង​បង​» «​ពុទ្ធោ​លោកគ្រូ​ទៅ​លឿន​យ៉ាងនេះ សូម​ឱ្យ​លោកគ្រូ​ទៅ​កាន់​សុគតិភព​» «​សូត្រ សូម​អោយ​វិញាណក្ខន្ធ​ឯង​ទៅ​កាន់​សុគតិភព​ផង​ចុះ​។ ហើយ​សូម​ប្រាប់​ទីកន្លែង​ធ្វើបុណ្យ​ផង​» «​ខ្ញុំបាទ និង​ក្រុម​គ្រួសារ សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​នេះ​ផង​» «​លឿន​ម្ល៉េះ​បង ខ្ញុំ​ទៅ​បាយ័ន​លើក​នេះ អត់​ឃើញ​បង ស្មាន​តែ​បង​ទៅ​ក្រៅប្រទេស តែ​មិន​ស្មានថា​បង​បែប​នេះ​សោះ ប្អូន​រួម​រំលែក​ទុក្ខ​ផង​» ។

គួរ​រម្លឹក​ផង​ដែរ​ថា លោកគ្រូ ហ៊ឹ​ន សូត គឺជា​តន្ត្រីករ​ប្រពៃណី​ឈានមុខ​គេ​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ជំនាញ​ខ្ពស់​ខាង​ឧបករណ៍​ភ្លេងខ្មែរ ជា​ពិសេស​គឺ​ខ្លុយ​។ កន្លង​ទៅ​នេះ យើង​តែងតែ​បានឃើញ​ទេព​កោសល្យ​របស់​លោក​នៅ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​នានា​ក្នុងស្រុក​ជា​ច្រើន ព្រមទាំង​កម្មវិធី​តន្ត្រី​សំខាន់​ៗ​ផ្សេង​ទៀត ជា​ពិសេស​ស្នាដៃ​របស់​គាត់​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ២០០០ ក្នុង​ស្នាដៃ​សាច់​រឿង​ខារ៉ាអូខេ «​ទុំ​ទាវ » តាម​រយៈ​បទ «​ស្រណោះ​ទឹកភ្នែក​» និង​បទ​ចម្រៀង «​ខ្លុយ​ស្នេហ៍​ត្នោត​ទេរ​» របស់​ឧកញ៉ា ព្រាប សុវត្ថិ ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ