រាជធានីភ្នំពេញ ៖ ក្រោយផ្អាកការងារសិល្បៈមួយរយៈធំមក ពេលនេះតារាចម្រៀងប្រុសមានប្រជាប្រិយភាព នៅតែទទួលបាននៅការគាំទ្រគោរពស្រលាញ់ពីសំណាក់ហ្វេនៗដដែលនោះគឺលោក ណាំ ប៊ុណ្ណារ័ត្ន ដែលត្រូវបានគេដឹងថា លោកមិនត្រឹមតែជាតារាចម្រៀងដ៏ល្បីឈ្មោះនិងមានសំឡេងផ្អែមស្រទន់ ស្ដាប់មិនចេះជិនណាយមួយរូបនោះទេ តែតារាប្រុសរូបនេះក៏មានទេពកោសល្យមិនធម្មតា ផ្នែកតាក់តែងនិពន្ធបទភ្លេង និងទំនុកច្រៀងយ៉ាងប៉ិនប្រសប់ផងដែរ ហើយបើនិយាយពីវិស័យសិល្បៈវិញ គេអាចចាត់ទុកលោកគឺជាសិល្បកររៀមច្បងម្នាក់ដែលពោរពេញទៅដោយសមត្ថភាពខ្លាំងក្លា គួរឱ្យគោរពមួយរូបផងដែរ។
ដោយឡែក ក្នុងនោះផងដែរ បើក្រឡេកមកឃើញថា អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលតារាចម្រៀងប្រុសលោកណាំ ប៊ុណ្ណារ័ត្ន បានស្ងប់ស្ងាត់ពីសិល្បៈដោយគ្មានលឺសូម្បីតែដំណឹង ដោយលោកបានទៅសំងំសាងគ្រួសាររស់នៅជាមួយប្រពន្ធកូនយ៉ាងសប្បាយរីករាយ មានក្ដីសុខ សុភមង្គល យ៉ាងផ្អែមល្ហែម មើលទៅពិតជាគួរអោយច្រណែនខ្លាំងណាស់ ។

បន្ទាប់ពីបាត់មុខពីសិល្បៈឡើងយូរមួយរយៈមក ស្រាប់តែគេបានឃើញ ទើបតែមួយរយៈចុងក្រោយនេះតែប៉ុណ្ណោះ ដែលលោក ណាំ ប៊ុណ្ណារ័ត្ន ម្ចាស់បទ «ថែចិត្តស្មោះចាំមនុស្សម្នាក់» រូបនេះ បានវិលត្រឡប់មកកាន់វិស័យសិល្បៈចម្រៀងឡើងវិញ។ ក្រោយពីមហាជននាំគ្នាកំពុងតែទន្ទឹងរង់ចាំមើលនៅបទថ្មីរបស់លោកគ្រប់ៗគ្នាតែម្ដង ហើយផលិតកម្មថោនក៏បានចេញមក ប្រកាសស្វាគមន៍លោកសារជាថ្មីម្ដងទៀត សម្រាប់តារាចម្រៀង លោក ណាំ ប៊ុណ្ណារ័ត្ន ដែលនៅតែស្ថិតក្នុងបេះដូងអ្នកគាំទ្រខ្លាំងដដែល ទោះបីជាលោកបានផ្អាកពីការងារសិល្បៈមួយរយៈធំកន្លងទៅក៏ដោយ។
មិនត្រឹមតែប៉ុណ្ណោះ គ្រាន់តែផលិតកម្មថោន បង្ហោះ Teaser បទចម្រៀងថ្មីរបស់លោក ណាំ ប៊ុណ្ណារ័ត្ន ដែលមានចំណងជើងថា «បិទទំព័រSad» ភ្លាម ពេលនេះអ្នកគាំទ្រកំពុងក្តុកក្តួលអន្ទះសា រង់ចាំស្តាប់បទថ្មីរបស់លោកយ៉ាងខ្លាំង ក្រោយពេលផលិតកម្មថោន ប្រកាសស្វាគមន៍លោក ណាំ ប៊ុណ្ណារ័ត្ន សារជាថ្មីដែលបានវិលមកកាន់កន្លែងដើមវិញ ។
ជាក់ស្ដែង អ្វីដែលនឹកស្មានមិនដល់ទៅវិញនោះ ថ្មីៗនេះ នៅសុខៗ តារាចម្រៀងប្រុសខាងលើរូបនេះ បានចេញមុខមកបង្ហោះសារគួរឱ្យចាប់អារម្មណ៍មួយលើបណ្ដាញសង្គមថា «កុំព្យាយាមកែស្តាយច្រៀង សំឡេងប្រភេទណាច្រៀងតាមធម្មតា អ្វីដែលត្រូវកែ គឺចង្វាក់តន្ត្រីឱ្យទាន់សម័យកាល បើគេពូកែរ៉េប យើងទៅរ៉េបអីដែរ បើវាមិនទំនង មានតែខ្មាសខ្លួនឯងទេ អ្នកស្តាប់ក៏ដូចគ្នា អ្នកណាចូលចិត្តអីគេស្តាប់ហ្នឹងហើយ កុំចេះតែទៅៗអី »។
ក្រោយឃើញលោកនិយាយបែបនឹងហើយក៏មានអ្នកគាំទ្រជាច្រើននាំគ្នាចូលទៅខមិនថា «គ្រាន់តែកាន់កែវសុរ៉ា ក៏ជះរាងសង្ហារដែរអាយដល» «ខ្ញុំចូលសំលេងបង បទមនោសចេ្ចតនា» « និយាយត្រូវណាស់ Idol» «សង្ហារម្ល៉េះទេIdoI» «ម្ចាស់បទពេលវេលាមិនសក្តិសមបានមកវិញហើយ» «ពេលណាបងចេញបទថ្មីទៀត ខ្ញុំចង់ស្ដាប់យូរហើយ» «ផុតម៉ោង១២ Idol មកវិញហើយសប្បាយចិត្តណាស់ » «នៅតែស្រឡាញ់ និងគាំទ្របងប្រុសជារៀងរហូត» «បងឥឡូវចេះតែងកំណាព្យទៀត» « ប៉ុន្មានម៉ាត់នេះ ពិតជាមានន័យណាស់ idol» និងនៅមានពាក្យជាច្រើនទៀតដែលរៀបរាប់មិនអស់៕









ចែករំលែកព័តមាននេះ