ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​វ័យ​18​ឆ្នាំ​ម៉ី​ម៉ី​ជីវភាព​លូត​ឡើង​លឿនធ្វើ​ពិធី​ឡើង​គេហដ្ឋាន​តម្លៃ​20​ម៉ឺន​ដុល្លារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​វ័យក្មេង​មាន​សម្រស់​គួរ​ឲ្យ​ទាក់ចិត្ត កញ្ញា​ម៉ី​ម៉ី​ក្នុង​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់​ខ្លួន​បាន​គ្រង​ឈុត​រ៉ូ​ប​បញ្ចេញ​គល់​ទ្រូង​ស្រស់ សិច​ស៊ី​ធ្វើ​ឲ្យ​គេឯង​ចោល​ភ្នែក​គយគន់ ។ អ្វី​ដែល​ប្លែក​គឺ​ក្រោយ​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​វ័យក្មេង​មាន​សម្រស់​គួរ​ឲ្យ​ទាក់ចិត្ត កញ្ញា​ម៉ី​ម៉ី​ក្នុង​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់​ខ្លួន​បាន​គ្រង​ឈុត​រ៉ូ​ប​បញ្ចេញ​គល់​ទ្រូង​ស្រស់ សិច​ស៊ី​ធ្វើ​ឲ្យ​គេឯង​ចោល​ភ្នែក​គយគន់ ។ អ្វី​ដែល​ប្លែក​គឺ​ក្រោយ​ពេល​រយាល​ពី​អាជីព​សិល្បៈ​មួយរ​យៈមក ម៉ី​ម៉ី​ស្រាប់តែ​មាន​ជីវភាព​លូតលាស់​ខ្លាំង​ដោយ​មានផ្ទះ​ថ្មី​តម្លៃ​ជិត​២០​ម៉ឺន​ដុល្លារ ព្រមទាំង​ក្លាយជា​អ្នកជំនួញ​អង្ករ​ដ៏​ធំ​មួយទៀត​ផង ។

តារា​សម្តែង​វ័យក្មេង​កញ្ញា​ម៉ី​ម៉ី​ឆក់​យក​ការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន ព្រមទាំង​បណ្តាសារ​ព័ត៌មាន​មួយ​ចំនួន​ក្នុង​ការ​ផ្សព្វផ្សាយ ដោយ​នាង​មាន​ទេព​កោសល្យ​សម្តែង​ល្អ ភាព​រាក់ទាក់ និង​និយម​សម្ញែង​សម្រស់​ដើមទ្រូង​សិច​ស៊ី​រាល់ពេល​ចូលរួម​កម្មវិធី ផ្សេង​ៗ ។ ចាប់តាំងពី​ការងារ​សិល្បៈ​ស្ទុះ​ឡើង​ក្នុង​ទីផ្សារ​សម្តែង​និង​មានឈ្មោះ​ល្បី​មក ម៉ី​ម៉ី​ហាក់​បណ្តោយ​ឱកាស​នេះ​ចោល​វិញ ដោយ​មិនសូវ​ច្បាម​យក​ពេញលេញ​ដូច​គ្រា​ដែល​នាង​ចាប់​អាជីព​ដំបូង​ទេ ។ ម៉ី​ម៉ី​បាន​ចោលការ​ងារ​នេះ​ងាក​ឆ្ពោះទៅ​រក​អាជីព​ក្រៅ​សិល្បៈ​វិញ ។ គ្រា​នៅ​ឆ្ងាយ​ពី​ពិភព​សិល្បៈ​នោះ ម៉ី​ម៉ី​ប្រកប​មុខ​ជំនួញ​ជួញ​អង្ករ​ខ្នាត​ធំ ចំណាយ​ដើមទុន​យ៉ាងច្រើន ។ មិនតែប៉ុណ្ណោះ​ម៉ី​ម៉ី​ផ្លាស់​ប្តូរ​ស្ថានភាព​ជីវភាព​រស់នៅ ដោយ​មាន​ទាំង​ផ្ទះ​ថ្មី​តម្លៃ​រាប់​ម៉ឺន​ដុល្លារ របស់របរ​ប្រើ​ម៉ាក​ល្អ​ៗ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​មជ្ឈដ្ឋាន​សិល្បៈ​ក៏​ដូច​ជា​ក្រៅ​សិល្បៈ ។

ក្នុង​ទឹកមុខ​ស្រស់ស្រាយ​គ្រង​ឈុត​សម្លៀក​បំពាក់​រំលេច​សម្រស់​ដើមទ្រូង​នា​ថ្ងៃ​ឡើងផ្ទះ​ថ្មី​របស់​ខ្លួន​នា​រាត្រី​ថ្ងៃ​ទី​១២ មក​រា ឆ្នាំ​២០១៧ នៅ​បុរី​ពិភព​ថ្មី​តាម​ផ្លូវ​វេ​ង​ស្រេង កញ្ញា​ម៉ី​ម៉ី​ឲ្យ​ដឹង​ថា​ផ្ទះ​ដែល​នាង​ទិញ​ស្នាក់​នៅ មាន​តម្លៃ​ជិត​២០​ម៉ឺន​ដុល្លារ ។ នាង​ទិញ​សម្រាប់​រស់នៅ​ផង​និង​សម្រាប់​បើកមុខ​របរ​ថ្មី​មួយ​ផង​គឺ​លក់​អង្ករ​។ ជំនួញ​អង្ករ​នេះ គឺ​នាំ​ចូល​ពី​ខេត្តបាត់ដំបង​។ ក្រៅពី​លក់​ក្នុងស្រុក​ក៏​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ទៀត​ផង ។ ម៉ី​ម៉ី​ចេះ​រកស៊ី​លក់​អង្ករ​នេះ​ព្រោះ​បាន​បងប្អូន​ជួយ​បង្ហាត់បង្ហាញ ពិសេស​ពូ​មីង​មាន​រោង​ម៉ាស៊ីន​បាត់ដំបង ព្រមទាំង​បងប្រុស​របស់​នាង​មាន​ជំនាញ​ខាង​ជួញ​អង្ករ ។

អង្ករ​របស់​ក្រុមហ៊ុន​កញ្ញា​ម៉ី​ម៉ី​មានឈ្មោះ​អង្ករ​សែន​ក្រអូប បច្ចុប្បន្ន​នេះ​មានដំណើរ​ការ​យ៉ាង​ល្អ ព្រោះ​មានគុណ​ភាព និង​ការ​វេច​ខ្ចប់​មាន​លក្ខណៈ​ទាក់ទាញ ។

ទាក់ទិន​នឹង​អាជីព​សិល្បៈ​ម៉ី​ម៉ី​ឲ្យ​ដឹង​ថា នាង​មិន​ប្រឡូក​ពេញទំហឹង​ដូច​មុន​ទេ ព្រោះតែ​មមាញឹក​នឹង​របរ​រកស៊ី ។ ក្រោយ​ពេល​នាង​កាន់តែ​មុជ​ជ្រៅ​ជាមួយ​អាជីព​ជំនួញ គឺ​នាង​ប្រហែលជា​កាត់​ផ្តាច់​អាជីព​សិល្បៈ​ទាំងស្រុង​តែ​ម្តង ។ ការ​រកស៊ី​ត្រូវ​ចំណាយពេល​នៅ​ក្បែរ បើ​ចេញ​ថត ឬ​សម្តែង​គឺ​គ្មាន​អ្នក​ណា​នៅ​មើល​ទេ​។ មូលហេតុ​មួយទៀត​មក​ពី​នាង​មាន​គម្រោង​បើកមុខ​របរ​ថ្មី​បន្ថែម​ទៀត ។

ទោះជា​យ៉ាងណា​ក្តី បច្ចុប្បន្ន​កញ្ញា​ម៉ី​ម៉ី​នៅ​ទទួល​សម្តែង ខ្លះ​ៗ​ដែរ ។

ចំពោះ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់​ខ្លួន​នោះ​កញ្ញា​ម៉ី​ម៉ី​បាន​អញ្ជើញ​ភ្ញៀវ​ជិត​៣០០​នាក់ ក្នុង​នោះ​អ្នកសិល្បៈ​តិចតួច​ជា​អ្នក​ជិតដិត​ប៉ុណ្ណោះ ។

កញ្ញា​ម៉ី​ម៉ី​ទើបតែ​ឈាន​ចូល​វ័យ​១៨​ឆ្នាំ និង​ជា​អតីត​សិស្សសាលា​វិចិត្រសិល្បៈ ។ បើ​ទោះបីជា​មាន​វ័យក្មេង​ស្រស់​ស្អាត​តែ​ម៉ី​ម៉ី​អះអាង​ថា នាង​មិន​ទាន់​មាន​ស្នេហា​ទេ ព្រោះ​មិន​ទាន់​ចង់បាន