ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ដូ​ណា ចូល​ពេទ្យ​ធ្វើការ​វះកាត់​ភ្លាម​ៗ ក្រោយ​រក​ឃើញ​កើត​ជំងឺ​មួយ​ប្រភេទ​នេះ

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្ដែង​ដ៏​ល្បីឈ្មោះ លោក ម៉ា​ដូ​ណា ដែល​កំពុង​តែ​ទទួល​បាន​នៅ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​មិនធម្មតា​ពី​សំណាក់​មហាជន​តាម​រយៈ​ការ​សម្ដែង​រឿង​កំប្លុកកំប្លែង​ជា​ច្រើន​រាប់​មិន​អស់ ដែល​តែងតែ​បំពេរ​អារម្មណ៍​ពុក​ម៉ែ​បងប្អូន​

រាជធានី​ភ្នំពេញ ៖ តារា​សម្ដែង​ដ៏​ល្បីឈ្មោះ លោក ម៉ា​ដូ​ណា ដែល​កំពុង​តែ​ទទួល​បាន​នៅ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​មិនធម្មតា​ពី​សំណាក់​មហាជន​តាម​រយៈ​ការ​សម្ដែង​រឿង​កំប្លុកកំប្លែង​ជា​ច្រើន​រាប់​មិន​អស់ ដែល​តែងតែ​បំពេរ​អារម្មណ៍​ពុក​ម៉ែ​បងប្អូន​អោយ​សើច​សប្បាយ​រីករាយ​បាត់​អស់​ទុក​កង្វល់ ធ្វើ​ឱ្យ​ពាសពេញ​បណ្ដាញ​សង្គម​នាំ​គ្នា​សើច​ចុកពោះ​គ្រប់​ៗ​គ្នា​។ ក្នុង​នោះ​ផង​ដែរ បើ​និយាយ​ពី​តារា​សម្តែង​ប្រុស​លោក ម៉ា​ដូ​ណា ជឿជាក់​ថា មាន​ពុក​ម៉ែ​បងប្អូន​យើង​ជា​ច្រើន​បានដឹង​ហើយ​ថា លោក​មាន​ទេព​កោសល្យ​ជា​ច្រើន​ខាង​ផ្នែក​សិល្បៈ អាច​បត់បែន​បាន​គ្រប់​ទម្រង់​ទាំងអស់ មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​ថែម​ទាំង​មាន​ប្រជាប្រិយ សន្ទុះ​ខ្លាំង​ណាស់ និង​មាន​ពុក​ម៉ែ​បងប្អូន​ជា​ច្រើន​គាំទ្រ​រូប​លោក​ស្រលាញ់​ភ្លុក​ទឹក​ភ្លុក​ដី​ផង​ដែរ ។

ដោយឡែក បើ​យើង​ក្រឡេក​មក​ដឹង​នៅ​ពីក្រោយ​ការ​សម្ដែង និង​ភាព​រីករាយ​ដែល​តែងតែ​ធ្វើ​អោយ​ពុក​ម៉ែ​បងប្អូន ក៏​ដូច​ជា​អ្នកគាំទ្រ​បាន​សើច​សប្បាយ​នោះ​ផង​ដែរ លោក​ម៉ា​ដូ​ណា ក៏​មានទុក្ខ​ផ្ទួន​ៗ​ស្ទើរតែ​ធ្លាក់ខ្លួន​ដល់​បាត​ម្ដង​ៗ​ទៅ​ហើយ ដោយសារ​កូនបំណុល​តុង​ទិន​បោ​.​ក​ប្រាស់​និង​អ្នក​ជំពាក់​លុយរាប់​ម៉ឺន​ដុល្លារ​មិន​ព្រម​ដោះស្រាយ​ជូន ដោយ​ម្នាក់​ៗ​ស្ងាត់បាត់​ស្រមោល ស្ងាត់ឈឹង ទុក​អោយ​លោក​ដោះបំណុល​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ។

ហើយ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​ទៅ​វិញ​នោះ បច្ចុប្បន្ន​នេះ ម៉ា​ដូ​ណា ក៏​ធ្លាក់ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ​ជា​ច្រើន​មុខ និង​ដុនដាប់​ជា​កំ​ហុ​ក ដែល​កើត​ចេញ​មក​ពី​ការ​គិត​ច្រើន​ស្មុគស្មាញ បាក់ទឹកចិត្ត ហត់​នឿយ និង​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ទាំង​ឈឺ ទាំង​ជា ដើម្បី​យក​លុយ​ដោះបំណុល​គេ រកតែ​ពេល​សម្រាក​គ្មាន ។

ទន្ទឹម​នឹង​នោះ ហ្វេ​ន​ៗ​នាំ​គ្នា​ភ័យ​ព្រួយ​មិន​ស្ទើរ​នោះ​ទេ ដោយ​បានឃើញ​មួយ​រយៈ​ចុង​ក្រោយ​មកនេះ ឃើញ​ថា តារា​សម្តែង​ប្រុស​រូប​នេះ ហាក់បីដូចជា​មាន​សុខភាព​មិន​មាំមួន អស់កម្លាំង ស្លេកស្លាំង មិនល្អ​ទាល់តែ​សោះ គេ​ស​ង្គេ​ត​ឃើញ​ថា លោក​តែងតែ​ចូល​ពេទ្យ​សឹងតែ​រាល់ថ្ងៃ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​​លោក​ជា​ច្រើន​មានការ​ព្រួយបារម្ភ​អំពី​បញ្ហា​សុខភាព​របស់​លោក​យ៉ាង​ខ្លាំង ។

ជាក់ស្តែង ថ្មី​ៗ​នេះ នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២២ លោក ម៉ា​ដូ​ណា ត្រូវ​បាន​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា លោក​មាន​ដុំ​ក្រួស​ក្នុង​តម្រង់​នោម ហើយ​ត្រូវ​បាន​គ្រូពេទ្យ​ធ្វើការ​វះកាត់​ភ្លាម​ៗ​តែ​ម្តង ។ ហើយ​នៅ​ក្នុង​នោះ​ដែរ លោក ម៉ា​ដូ​ណា បាន​ធ្វើការ​បញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម​តាម​រយៈ​សំ​ណេ​រ​បែប​នេះ​ថា «ដាក់​ថ្នាំ​សណ្តំ​ទៅ អត់​ដឹង​គេ​វះកាត់​បាញ់​បំបែក​យក​ក្រួស​ចេញ​សោះ គ្មាន​ការ​ឈឺចាប់ គ្រាន់តែ​ពេល​នោម​ហូរ​ឈា​.​ម​ច្រើន ពិតជា​អរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​ចំពោះ​ការ​ជូនពរ good night all my dear ស្រី​តូច​ច្រឡឹង​សុំ​គេង​ហើយ​»​។

ក្រោយ​ឃើញ​បែប​នេះ ក៏​មាន​អ្នក​ចូល​ទៅ​ខ​មិន​ថា «​ឆាប់​ជា​លឿន​ៗ ឆាប់​បាន​ជួប​គ្នា​សើច​ទៀត​ម្ចាស់​បង​!» «​ជូនពរ​ជោគជ័យ​ក្នុង​ការ​វះកាត់​បង​» «​ជូនពរ​យក​វា​ចេញ​ដោយ​សុវត្ថិភាព និង​ឆាប់​ជា​សះស្បើយ​» «​ជូនពរ​ពូ​អោយ​ឆាប់​សះស្បើយ​ពី​រោគា​ទាំងពួង​បង​» «​សូម​ព្រះ​តាម​ថែរក្សា​ដល់​មនុស្ស​ល្អ​ៗ​ដូច​បង​» «​សំណាងល្អ​ណា​ប្អូន​ដ៏​ល្អរ​បស់បង​» និង​នៅ​មាន​ពាក្យ​ជា​ច្រើន​ទៀត ដែល​រៀបរាប់​មិន​អស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ