ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់ ! អារ​អណ្ដាត​ខ្លួនឯង​ឈាម​ហូរ​កក្លាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​យក​កូនកាំបិត​ចិតបន្លែ​អារ​អណ្ដាត​ខ្លួនឯង​ហូរ​ឈាម​កក្លាក់ ត្រូវ​បានម្តាយ​ដឹក​ទៅ​ឲ្យ​គ្រូពេទ្យ​ព្យាបាល តែ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​បុរស​រូប​នោះ​ …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​យក​កូនកាំបិត​ចិតបន្លែ​អារ​អណ្ដាត​ខ្លួនឯង​ហូរ​ឈាម​កក្លាក់ ត្រូវ​បានម្តាយ​ដឹក​ទៅ​ឲ្យ​គ្រូពេទ្យ​ព្យាបាល តែ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​បុរស​រូប​នោះ​មិន​ព្រម​ឲ្យ​ក្រុម​គ្រូពេទ្យ​ព្យាបាល​ឡើង ទាល់តែ​ចាប់​ជិត​១​ម៉ោង​ទើប​អាច​ព្យាបាល​បាន ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ម្ដុំ​ពោធិ៍​ចិន​តុង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ ឡាយ មេ​សា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។

ប្រភព​ព័ត៌មាន​ពី​ម្ដាយ​ជន​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា កូន​របស់​គាត់​បាន​សេព​គ្រឿងញៀន​តាំង​តែ​ពី​គេ​នៅ​រៀន​ម្ល៉េះ ។ កាលពី​ឆ្នាំ​២០១៦ កូន​របស់​គាត់​ធ្លាប់​មាន​សភាព​បែក​ថ្នាំ​រហូត​យក​កាំបិត​មក​ចាក់ក​ខ្លួនឯង​ម្តង​រួច​មក​ហើយ តែ​ត្រូវ​បាន​ក្រុម​គ្រួសារ​របស់​គាត់​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា និង​បាន​នាំ​កូន​របស់​គាត់​ទៅ​បន្សាប​គ្រឿងញៀន​២​ដង​រួច​មក​ហើយ តែ​ដោយសារ​តែ​ភាព​ភ្លើតភ្លើន​ធ្វើ​ឲ្យ​កូន​របស់​គាត់​នៅ​តែ​ក្លាយជា​មនុស្ស​ញៀន​ថ្នាំ​រហូត​បែក​ថ្នាំ​ដដែល ។

ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គាត់​ជា​ម្ដាយ​កំពុង​គេង​នៅ​លើ​បន្ទប់​ជាន់​ទី​១ ស្រាប់តែ​គាត់​ឮ​សំឡេង​កូន​របស់​គាត់​ដែល​គេង​នៅ​ខាងក្រោម គាត់​ក៏​បាន​ចុះ​មក​ក្រោម​ឃើញ​កូន ស្រាប់តែ​ឃើញ​កូន​របស់​គាត់​មាត់​ហូរ​ឈាម​រហាច ហើយ​ដៃ​កាន់​កូនកាំបិត​ចិតបន្លែ ទើប​គាត់​សន្និដ្ឋាន​ថា កូន​របស់​គាត់​បែក​ថ្នាំ បាន​យក​កាំបិត​មក​អារ​អណ្ដាត​ខ្លួនឯង​បែប​នេះ ។

ក្រោយ​ពេល​កើតហេតុ ម្ដាយ​ជន​រង​គ្រោះ​បាន​ដឹក​ជន​រង​គ្រោះ​តាម​រយៈ​ម៉ូតូឌុប​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ លុះ​មក​ដល់​មន្ទីរពេទ្យ ដោយសារ​តែ​អំណាច​ថ្នាំ​ញៀន​មិន​ទាន់​រលត់ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ពេល​ចូល​មក​មន្ទីរពេទ្យ​បាន​ក្រាប​សំពះ​ម្ដាយ​ដល់​ដី ធ្វើ​ឲ្យ​ក្រុម​គ្រូពេទ្យ​ពិបាក​ក្នុង​ការ​ព្យាបាល ហើយ​ក្រុម​គ្រូពេទ្យ និង​សន្តិសុខ​ពេទ្យ​បាន​ព្យាយាម​ចាប់​ជន​រង​គ្រោះ​ដើម្បី​ព្យាបាល​ប្រមាណ​ជា​ជិត​១​ម៉ោង​ទើប​អាច​ធ្វើការ​ព្យាបាល​បាន ៕