ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុម​ឆក់​យ៉ាង​សកម្ម​ប្រចាំ​ខណ្ឌ​កំ​បូលជាប់ជុច​ហើយ!

1 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​ ៖ ​ក្រុម​ចោរឆក់​យ៉ាង​សកម្ម​នៅ​តាម​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ខណ្ឌ​កំ​បូល និង​ស្រុក​អង្គស្នួល ខេត្តកណ្តាល ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បានជា​បន្តបន្ទាប់ ។ ហេតុ​ការ​ណ៍​នេះ​ បាន​កើត​ឡើង​​កាលពី​ថ្ងៃ​ទី​០៤…

ខេត្ត​កណ្តាល​ ៖ ​ក្រុម​ចោរឆក់​យ៉ាង​សកម្ម​នៅ​តាម​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ខណ្ឌ​កំ​បូល និង​ស្រុក​អង្គស្នួល ខេត្តកណ្តាល ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បានជា​បន្តបន្ទាប់ ។ ហេតុ​ការ​ណ៍​នេះ​ បាន​កើត​ឡើង​​កាលពី​ថ្ងៃ​ទី​០៤ ​សីហា ឆ្នាំ​២០២២ វេលា​ម៉ោង​០៧ និង​៤៥​នាទី នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ភូមិ​ទន្លាប់​ខ្ពស់​ត្បូង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ចំនួន​០២​នាក់​ស្រី ទី​១​-ឈ្មោះ វង ស៊ីនួន ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ នៅ​ភូមិ​ពងទឹក ឃុំ​ដំណាក់ អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល (​កើតហេតុ​ថ្ងៃ​ទី​០៤. ០៨. ២០២២ ម៉ោង​០៧​និង​៤៥​នាទី​) និង​ទី​២-​ឈ្មោះ គ្រឿន លី​ស្រ័​ន ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្ម​ការ​នី​រោងចក្រ នៅ​ភូមិ​កៅ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល (​កើតហេតុ​) ។

លោក​វរ​សេនី​យ៍​ឯក មាន សំណាង អធិការ​នគរបាល​ស្រុក​អង្គស្នួល​បាន​ប្រាប់​អោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២២ កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ កម្លាំង​ផ្នែក​នគរបាល​ប្រឆាំង​គ្រឿង ញៀន ប៉ុស្ដិ៍​នគរបាល​បែក​ចាន ប៉ុស្ដិ៍​ពើក ប៉ុស្ដិ៍​ដំណាក់​អំពិល កម្លាំង​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល ស្រុក​អង្គស្នួល បាន​ចេញ​ល្បាត​ក្នុងភូមិ​សាស្ដ្រ​ស្រុក​។

ពេល​ល្បាត​ដល់​ចំណុច​ផ្លូវជាតិ​លេខ​៤​ខាង​មុខ​ផ្សារ អង្គស្នួល ឃុំ​ពើក ស្រុក​អង្គស្នួល បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន​បី​នាក់ ជិះ​ម៉ូតូ​ម៉ាក​សង់​C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៥ ឡើង​តែម​ឆ្នាំ​២០១៨ ពាក់​ស្លាកលេខភ្នំពេញ1CV-0705 គួ​ឲ្យ​សង្ស័យ​ក៏​ហៅ​សួ​នាំ ពេល នោះ​ជនសង្ស័យ​ឈ្មោះ អ៊ុ​ន សៀង​ឡេ​ង ហៅ​ឡេ​ង និង​ឈ្មោះ ស៊ិ​ន ចំណាត់ ហៅ​ណាត់ និង​ឈ្មោះ​ហេង រ៉ា​យុទ្ធ បាន​សារ​ភាព​ថា ខ្លួន​និង​បក្ខពួក​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​យ៉ាង​សកម្ម​នៅ​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ខណ្ឌ​កំ​បូល ស្រុក​អង្គស្នួល ខេត្តកំពង់ស្ពឺ ផ្លូវជាតិ​លេខ​៥១ ផ្លូវជាតិ​៤១ បន្ទាប់​មក​ជនសង្ស័យ​បាន​ឆ្លើយ ទៀត​ថា​ខ្ល​ន​នៅ​មាន​បក្ខពួក​ឈ្មោះ ឆាយ ភា​រិ​ទ្ធ ហៅ​ក្រិត ឈ្មោះ សេង មក​រា ឈ្មោះ អ៊ុ​ក
វ​ណ្ណី ហៅ​តុង ឈ្មោះ ម៉េ​ង លី​ហួ ឈ្មោះ យ៉ា​ន់ សីហា ។

ក្រោយ​ពី​ទទួល​បាន​ព័​ត៌​ដូចនេះ ទើប​កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក បាន​តាម​ស្វែងរក​ជន សង្ស័យ និង​បាន​ឃាត់​ជនសង្ស័យ​មានឈ្មោះ​ដូច​ខាងលើ មក​អធិការដ្ឋាន​នគរ បាល​ស្រុក​ដើម្បី​សាកសួ​នាំ​បន្ត​តាម​នីតិវិធី​ច្បាប់​។ បន្ទាប់​មក​ ជនសង្ស័យ​ទាំង​8នាក់​បាន​សារភាព​ថា ​ខ្លួនជា​បក្ស​ពួក​តែ​មួយ​នឹង​បាន​ចូលរួម​ធ្វើ​សកម្មភាព​ជាមួយ​គ្នា​មែន​។ ចំពោះ​ឈ្មោះ ស៊ិ​ន ចំណាត់ ឈ្មោះ​ឆាយ ភា​រិ​ទ្ធ ឈ្មោះ ម៉េ​ង លី​ហួ ឈ្មោះ​អ៊ុ​ក វ​ណ្ណី ឈ្មោះ យ៉ា​ន់ សីហា ឈ្មោះ ហេង រ៉ា​យុទ្ធ មាន​ប្រើប្រាស់​សារធាតុ​ញៀន​។ ចំពោះ​ឈ្មោះ អ៊ុ​ន សៀង​ឡេ​ង និង​ឈ្មោះ សេង មក​រា គ្មាន​ប្រើប្រាស់​សារធាតុ​ញៀន​ទេ​។

ក្រោយមក ​កម្លាំង​ផ្នែក​ជំនាញ​នគរបាល​ស្រុក​អង្គស្នួល បាន​ធ្វើការ​ជូនដំណឹង​ទៅ​ជន​រង​គ្រោះ​ដើម្បីដាក់​ពាក្យបណ្ដឹង​បន្ត​តាម​នីតិវិធី​ច្បាប់​។ ចំពោះ​ករណី​នេះ​ក ម្លាំង​ផ្នែក​ជំនាញ​កំពុង​កសាង​សំណុំរឿង​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ