ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃច័ន្ទដើមទ្រព្យ ម្ចាស់ឆ្នាំទាំង៤នេះទទួលលាភធំ និងជួបតែក្តីសុខរហូត

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​កើត​ឆ្នាំ​ទាំង​៤​នេះ មាន​ជូត ខាល រោង និង​មមែ មាន​រាសី​ឡើង​ខ្ពស់​ល្អ​ណាស់ រាល់​ការ​ស្មុគស្មាញ​ដែល​ធ្លាប់​កើត​មាន​លើ​លោក​អ្នក​ក្នុង​ការងារ​នឹង​ត្រូវរ​សាយបាត់​ទៅ​វិញ ហើយ​ទ្រព្យ​ដែល​របូត​ចេញពី​ដៃ​ទៅ​នឹង​ត្រូវ​វិល​ត្រឡប់​មក​វិញ​យ៉ាង​បរិបូរណ៍…

រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​កើត​ឆ្នាំ​ទាំង​៤​នេះ មាន​ជូត ខាល រោង និង​មមែ មាន​រាសី​ឡើង​ខ្ពស់​ល្អ​ណាស់ រាល់​ការ​ស្មុគស្មាញ​ដែល​ធ្លាប់​កើត​មាន​លើ​លោក​អ្នក​ក្នុង​ការងារ​នឹង​ត្រូវរ​សាយបាត់​ទៅ​វិញ ហើយ​ទ្រព្យ​ដែល​របូត​ចេញពី​ដៃ​ទៅ​នឹង​ត្រូវ​វិល​ត្រឡប់​មក​វិញ​យ៉ាង​បរិបូរណ៍ បើ​មិន​បាន​តាម​ផ្លូវត្រង់​ទេ ក៏​គង់​បាន​មក​តាម​ផ្លូវ​ផ្សេង​ដែរ​។

ឆ្នាំជូត ៖ រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ។ លោក​អ្នក​អាច​នឹង​ជួប​វាសនា​ល្អ​ដោយ​មាន​មិត្ត​ជួយ​ទំនុកបំរុង​ផ្ចុងផ្តើម ហើយ​បើ​មានដំណើរ​ទៅ​ឆ្ងាយ​ទាក់ទង​នឹង​ការងារ​នោះ ក៏​មិន​មាន​បច្ច័យ​អាក្រក់​ណាមួយ​មក​យាយី​បាន​ឡើយ គឺ​លោក​អ្នក​នឹង​ជួប​ជោគជ័យ​គួរ​ជាទី​ពេញចិត្ត ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ដាក់ចុះ​ដុះ​ឡើង​តាម​ដៃ និង​អាច​បន្ថែម​ទុន​បាន ។ រីឯ​បញ្ហា​ស្នេហា​ការ​រស់នៅ​ជាមួយ​គ្នា​មាន​ភាព​សុខសាន្ត ។

ឆ្នាំខាល ៖ រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ។ រាល់​ការ​ស្មុគស្មាញ​ដែល​ធ្លាប់​កើត​មាន​លើ​លោក​អ្នក​ក្នុង​ការងារ​នឹង​ត្រូវរ​សាយបាត់​ទៅ​វិញ ហើយ​ទ្រព្យ​ដែល​របូត​ចេញពី​ដៃ​ទៅ​នឹង​ត្រូវ​វិល​ត្រឡប់​មក​វិញ​យ៉ាង​បរិបូរណ៍ បើ​មិន​បាន​តាម​ផ្លូវត្រង់​ទេ ក៏​គង់​បាន​មក​តាម​ផ្លូវ​ផ្សេង​ដែរ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ មានការ​លូតលាស់​ជា​លំដាប់ និង​អាច​ពង្រីក​មុខរបរ​បាន​ទៀត​ផង ។ រីឯ​បញ្ហា​ស្នេហា​មាន​ភាពល្អូកល្អឺន ។

ឆ្នាំរោង ៖ រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ។ លោក​អ្នក​ឈាន​ចូល​ដល់​ថ្ងៃ​ស្រស់ស្រាយ នឹង​បាន​រួច​ចាក​ផុត​ពី​សេចក្តី​សៅហ្មង​ទាំងឡាយ​ដែល​ធ្លាប់​កើត​មាន​ពី​ពេល​មុន​មក ហើយ​ខណៈ​នេះ​ដែរ លាភ​សំណាង​របស់​លោក​អ្នក​ក៏​នឹង​កើត​មាន​ឡើង​វិញ​ដែល​ធ្វើ​ឱ្យ​លោក​អ្នក​រីករាយ ។ បើជា​អ្នក​ប្រកប​មុខរបរ រកស៊ី​វិញ​ផល​ចំណេញ​ដែល​បាន​មក​អាច​នឹង​សន្សំទុក​ដាក់​បាន​ច្រើន ។ រីឯ​បញ្ហា​ស្នេហា​តែង​មាន​ចំណង​មេត្រី​គ្នា​យ៉ាង​ស្អិតរ​មួ​ត ។

ឆ្នាំមមែ ៖ រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ។ គ្រប់​កិច្ចការ​ទាំងអស់​ដែល​លោក​អ្នក​ស្រវាស្រទេញ​បំពេញ​សំរាប់​ថ្ងៃនេះ​សុទ្ធតែ​មានការ​ជឿនលឿន និង​សំរេច​បាន​ផល​យ៉ាង​ចំណាប់ ព្រោះ​មាន​អ្នក​ចាំ​ជួយ​ជ្រោមជ្រែង​គ្រប់ពេលវេលា ។ បើជា​អាជីវករ​រកស៊ី​វិញ អាច​រក​ប្រាក់​ចំណេញ​បាន​យ៉ាងច្រើន​ហើយ​ងាយស្រួល​ទៀត​ផង​ជាមួយ​នេះ ក៏​អាច​ជួប​ដៃគូ​សហការ​គួរ​ទុកចិត្ត ។ រីឯ​បញ្ហា​ស្នេហា​គ្មាន​អ្វី​គួរ​ឱ្យ​កត់សំគាល់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ