ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ដូ​ណា ប្រកាស​ក្ដែ​ង​ៗ​ដល់​អ្នក​ចង់​ធ្វើ​ផ្ទះ ត្រូវ​ត្រៀម​​រឿង​នេះ​ទុកជា​មុន បើ​មិន​ចង់​ជួប​បញ្ហា​ដូច​លោក

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្ដែង​ស្រឡាញ់​ភេទ​ដូច​គ្នា​ដ៏​ល្បីឈ្មោះ លោក ម៉ា​ដូ​ណា បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​រឿង​ជាង​ធ្វើ​ផ្ទះ​ខ្លួន ដោយ​សន្យា​ថា​១​ខែ​ហើយ តែ​ពេល​នេះ ឈាន​ដល់​ទៅ

រាជធានី​ភ្នំពេញ ៖ តារា​សម្ដែង​ស្រឡាញ់​ភេទ​ដូច​គ្នា​ដ៏​ល្បីឈ្មោះ លោក ម៉ា​ដូ​ណា បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​រឿង​ជាង​ធ្វើ​ផ្ទះ​ខ្លួន ដោយ​សន្យា​ថា​១​ខែ​ហើយ តែ​ពេល​នេះ ឈាន​ដល់​ទៅ​កន្លះ​ឆ្នាំ នៅ​តែ​មិន​ទាន់​រួចរាល់​ទៀត រហូត​ធ្វើ​អោយ​លោក​ដាច់​ចិត្ត​បង្ហោះ​សារ​ដាស់តឿន​ដល់​អ្នក​ដែល​ចង់​ធ្វើ​ផ្ទះ​គ្រប់​រូប ត្រូវ​ប្រុង​ប្រយ័ត្ន និង​ត្រូវធ្វើ​រឿង​មួយ​ចំនួន​នេះ​ជា​មុន​សិន​។

ម៉ា​ដូ​ណា ជា​តារា​សម្ដែង​ស្រឡាញ់​ភេទ​ដូច​គ្នា ដែល​ទទួល​បានការ​គាំទ្រ​ជា​ខ្លាំង​ពី​មហាជន​តាម​រយៈ​ការ​សម្ដែង​រឿង​កំប្លែង​ជា​ច្រើន ដែល​តែងតែ​បំពេរ​អារម្មណ៍​ពុក​ម៉ែ​បងប្អូន​លើ​បណ្ដាញ​សង្គម​បាន​សើច​សប្បាយ​ផង​ដែរ​។ នៅ​ពីក្រោយ​ការ​សម្ដែង និង​ភាព​រីករាយ ដែល​តែងតែ​ធ្វើ​អោយ​ពុក​ម៉ែ​បងប្អូន​បាន​សើច​សប្បាយ​នោះ ម៉ា​ដូ​ណា មានទុក្ខ​ផ្ទួន​ៗ​ស្ទើរតែ​ធ្លាក់ខ្លួន​ដល់​បាត ដោយសារ​កូនបំណុល​តុងទីន​បោ​.​ក​ប្រាស់ និង​អ្នក​ជំពាក់​លុយរាប់​ម៉ឺន​ដុល្លារ​មិន​ព្រម​ដោះស្រាយ​ជូន ដោយ​ម្នាក់​ៗ​ស្ងាត់បាត់​ស្រមោល ស្ងាត់ឈឹង ទុក​អោយ​លោក​ដោះបំណុល​តែ​ម្នាក់ឯង​តែ​ប៉ុណ្ណោះ ។

មួយទៀត បច្ចុប្បន្ន ម៉ា​ដូ​ណា ក៏​ធ្លាក់ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ​ជា​ច្រើន​មុខ និង​ដុនដាប​យ៉ាង​កំ​ហុ​ក ដែល​កើត​ចេញ​មក​ពី​ការ​គិត​ច្រើន ស្មុគស្មាញ​ហត់នឿយ និង​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ទាំងឈឺទាំងជា ដើម្បី​យក​លុយ​ដោះបំណុល​គេ​។

ដោយឡែក តារា​សម្ដែង​ស្រឡាញ់​ភេទ​ដូច​គ្នា ម៉ា​ដូ​ណា សម្ដែង​ការ​ហួសចិត្ត និង​ទ​ង្វើ​របស់​មេជាង​ដែល​បាន​សន្យា​ថា ធ្វើ​ផ្ទះ​អោយ​លោក​ត្រឹមតែ​រយៈពេល​មួយ​ខែ​តែ​ប៉ុណ្ណោះ តែ​រហូត​មក​ពេល​នេះ​ឈាន​ដល់​ទៅ​កន្លះ​ឆ្នាំទៅ​ហើយ​នៅ​មិន​ទាន់​រួច​ទៀត ដោយ​ម្នាក់​ៗ​គេចវេស រវល់​ថា​កូនជាង​ឈឺ រវល់​ជាប់​កម្មវិធី​ការ​បងប្អូន រវល់​ចាក់​វាក់​សាំង ខ្លះ​ថា​ឆ្លង​កូ​វី​ដ ខណៈ​លោក​បានអោយ​លុយ​ទៅ​មេជាង​គ្រប់​ចំនួន​រួចរាល់ ហើយ​មិន​បាន​សូ​ម្បី​ធ្វើ​ក្រដាស​ស្នាម​ថា ត្រូវ​ហើយ​ថ្ងៃ​ណា រហូត​មក​ទល់​នឹង​ពេល​នេះ ទើប​លោក​ដាច់​ចិត្ត​បង្ហោះ​សារ​ដាស់តឿន​ដល់​អ្នក​ចង់​ធ្វើ​ផ្ទះ សូម​បង្កើត​កា​ប្រុង​ប្រយ័ត្ន និង​ត្រូវធ្វើ​រឿង​ទាំងនេះ ដើម្បី​ការពារ​កុំអោយ​យ​ដូច​លោក​។

ជាក់ស្ដែង បើ​យោង​តាម​ការ​បង្ហោះ​សារ​រៀបរាប់​របស់​តារា​សម្ដែង​ស្រឡាញ់​ភេទ​ដូច​គ្នា លោក​ម៉ា​ដូ​ណា កាលពី​ថ្ងៃ​ទី​០៤ ខែ សីហា ឆ្នាំ​២០២២ កន្លង​ទៅ​នេះ បាន​ប្រកាស​ថា «​ផ្ទះ​ដ៏​កំសត់​របស់ខ្ញុំ ៦​ម៉ែត្រ​៤​ជ្រុង សូម​ផ្ដាំ​ទៅ​ដល់​បងប្អូន​ដែល​ធ្វើ​ផ្ទះ សុំ​កុំ​យល់​មនោសញ្ចេតនា​ជាមួយនឹង​មេជាង និង​ហាម​ធ្វើ​ផ្ទះ​ស៊ី​ថ្ងៃ ទី​១- កុំអោយ​លុយ​ជាង​អស់​ៗ ទី​២- ធ្វើ​ក្រដាសផ្ដិត​មេដៃ​ឲ្យ​បាន​ត្រឹមត្រូវ ទី​៣- កំណត់​ខែ​ឲ្យ​បាន​ត្រឹមត្រូវ ជាក់ស្ដែង​ដូច​រូប​ខ្ញុំ ខ្ញុំ​មាន​សម្ពាធ​ដោយសារ​ជាង សន្យា​ជាមួយ​ខ្ញុំ​តែ​មួយ​ខែ​ទេ តែ​នេះ​ធ្វើ​ផ្ទះ​ខ្ញុំ​ជិត​កន្លះ​ឆ្នាំ រវល់​ថា​កូនជាង​ឈឺ រវល់​ជាប់​កម្មវិធី​ការ​បងប្អូន រវល់​ចាក់​វាក់​សាំង ខ្លះ​ថា​ឆ្លង​កូ​វី​ដ នេះ​ហើយ​គឺ​ការ​ទ្រាំ ការ​ឈឺចាប់​របស់ខ្ញុំ​ជាមួយ​មេ​ជា​ច ជា​ច្រើន​ខែ​កន្លង​មកនេះ ឆ្នាំ​នេះ​ទុក្ខ​ជាន់​ទុក្ខ​»​។

ក្រោយ​ឃើញ​ការ​បង្ហោះ​ពី​បញ្ហា​ខ្លួន និង​ប្រកាសប្រាប់​ក្ដែ​ង​ៗ​ដូច្នេះ ស្រាប់តែ​មហាជន​អ្នកលេង​បណ្ដាញ​សង្គម​បាន​នាំ​គ្នា​ចូល​បញ្ចេញ​មត​តិ​ខុស​ៗ​គ្នា​ថា «​ខ្ញុំ​ក៏​ធ្លាប់​ជួប​ចឹ​ង​ដែរ បង​អើយ​ខ្លោចចិត្ត​ណាស់ សំខាន់​ពួក​គាត់​មានមុខ​តវ៉ា និង​យើង​ទៀត​ទាំង​ដែល​ធ្វើ​ផ្ទះ​មិន​ទាន់​ហើយ ណាមួយ​យើង​ខ្លួនឯង​ក៏​ខុស​ដែរ បង​អាង​ថា​ស្គាល់គ្នា ក៏​បណ្ដោយ​បើក​លុយ​អោយ​មុន​អស់ទាំង​មិន​គិត​ថា​មាន​បញ្ហា​ចឹ​ង​ៗ​កើតឡើង​» ។

រីឯ​ខ្លះ​បាន​លើក​ឡើង​ថា «​មុន​ធ្វើ​ផ្ទះ​ត្រូវ​មើល​ថ្ងៃ និង​ជ្រើស​ថ្ងៃ​ដែល​ល្អ និង​ហៅ​គ្រូ​ហោរា​មក​ទាយ​មើល​ផង​បង ហើយ​ក៏​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​កុំ​ទុកចិត្ត​ជាង​ពេក ព្រោះ​មនុស្ស​មើល​មិនឃើញ​ទេ តែងតែ​លួច​ធ្វើបាប​យើង​តាម​ក្រោយ​ចឹ​ង​ឯង​»​។ ទៀត​និយាយ​សម្ដែង​ការ​អាណិត​ថា «​ទុក្ខ​ជាន់​ទុក្ខ​បង​អើយ ឃើញ​ហើយ​អាណិត​បង​ណាស់ សម្ពាធ​គ្រប់កន្លែង ចាញ់​បោ​.​កកូន​បំ​ណុ​ង​តុងទីន និង​អ្នក​ជំពាក់​បំណុល​ផង ត្រូវ​សង់​លុយ​គេ​រាប់​ម៉ឺន​ដុល្លារ ខំធ្វើការ​ទាំង​ធ្លាក់ខ្លួន​ឈឺ ដើម្បី​យក​លុយ​សង​គេ ឡូ​វ​មក​ចាញ់​បោ​.​ក​ជាង​ផ្ទះ​ទៀត​» ។ រីឯ​ខ្លះ​ទៀត​ក៏​ជូនពរ​អោយ​តារា​សម្ដែង​ស្រឡាញ់​ភេទ​ដូច​គ្នា​រូប​នេះ ឆាប់​ជា​សះស្បើយ​ពី​ជំងឺ និង​ដោះស្រាយ​បញ្ហា​ទាំងស្រុង​ដែល​បាន​កើតឡើង​អោយ​បាន​រួចរាល់ និង​មាន​សុខភាព​ល្អ​បរិបូរ​ណ៌​ឡើង​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ