ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការ​បរទេស​មហាអំណាច ក្តៅស្លឹកត្រចៀក​ដាក់​គ្នា ក្នុង​កិច្ចប្រជុំ​នៅ​កម្ពុជា

1 ឆ្នាំ មុន

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់​ព័​ន្ឋ​បាន​បញ្ចប់​កាលពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​រដ្ឋមន្ត្រី​ការ​បរទេស​មក​ពី ៣៨ ប្រទេស បាន​ពិភាក្សា​ទៅ​លើ​បញ្ហា​ក្តៅ​ៗ​ជា​ច្រើន​នៅ​ក្នុង​តំបន់ និង

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់​ព័​ន្ឋ​បាន​បញ្ចប់​កាលពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​រដ្ឋមន្ត្រី​ការ​បរទេស​មក​ពី ៣៨ ប្រទេស បាន​ពិភាក្សា​ទៅ​លើ​បញ្ហា​ក្តៅ​ៗ​ជា​ច្រើន​នៅ​ក្នុង​តំបន់ និង​ពិភពលោក​។

បញ្ហា​ក្តៅ​ចំនួន​ប្រាំ គឺ​ភាព​តានតឹង​នៅ​កោះ​តៃវ៉ាន់ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ណា​ន់​ស៊ី ផេ​ឡូ​ស៊ី ប្រធាន​សភា​តំណាង​របស់​អា​មេ​រិ​ក ការ​កាត់ទោស​ប្រហា​.​រ​ជីវិត​សកម្មជន​ប្រឆាំង​នៅ​ភូមា បញ្ហា​ស​ង្គ្រា​.​ម​នៅ​អ៊ុយ​ក្រែ​ន បញ្ហា​ឧ​ប​ទ្វី​កូរ៉េ និង បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​បញ្ហា​ក្តៅ​ដែល​មានការ​ជជែក​គ្នា​ច្រើន ក្នុង​កិច្ចប្រជុំ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន និង​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ជា​ដៃគូរ​សន្ទនា​របស់​អាស៊ាន​។ នេះ​បើ​តាម​សម្តី​របស់​លោក ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​និយាយ​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​សៅរ៍​។

បញ្ហា​ក្តៅ​ទាំង​ប្រាំ​ខាងលើ​នេះ បាន​ធ្វើ​អោយ​មានការ​ជជែក​គ្នា​តានតឹង​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់​ព័​ន្ឋ​ដែល​ចាប់ផ្តើម កាលពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ ខែសីហា​។ ហើយ​អ្វី​ដែល​ធ្វើ​អោយ​គេ​ចាប់អារម្មណ៍​នោះ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​មហាអំណាច​បាន​យក​វេទិកា​នៃ​កិច្ចប្រជុំ​ធំ​ៗ​នៅ​កម្ពុជា ពិសេស​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​និង​វេទិកា​តំបន់​អាស៊ាន ARF ដើម្បី​ត​.​ទល់​គ្នា​លើ​បញ្ហា​ក្តៅ​គគុក​ទាំង​ប្រាំ​ខាងលើ​។

លោក​វ៉ាង យី រដ្ឋមន្ត្រី​ការ​បរទេស​ចិន បាន​ធ្វើការ​រិះគន់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់ លោកស្រី ណា​ន់​ស៊ី ផេ​ឡូ​ស៊ី ប្រធាន​សភា​តំណាង​អា​មេ​រិ​ក​ទៅ​កាន់​កោះ​តៃវ៉ាន់ ដោយ​យល់​ថា ជា​ការ​រំ​លោ​.​ភ​ទៅ​លើ​នយោបាយ ចិន​តែ​មួយ​។ លោក​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ដើរ​ចេញពី​ពិធីជប់លាង​អាហារ ពេល​ល្ងាច​ដែល​រៀបចំ​ទទួល​រដ្ឋមន្ត្រី​ការ​បរទេស​ដែល​មក​ចូល​ប្រជុំ​នៅ​កម្ពុជា​។

លោក វ៉ាង យី ក៏​បាន​ដើរ​ចេញពី​អង្គប្រជុំ​ផង​ដែរ នៅ​ពេល​ដល់​ពេល​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន លោក យ៉ូ​ស៊ី​ម៉ាសា ហា​យ៉ា​ស៊ី ត្រូវ​ឡើង​និយាយ​កាលពី​ថ្ងៃ​សុក្រ​។

ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក អាន​ថូ​នី ប្លី​ង​ខិ​ន ( Antony J. Blinken បាន​វា​.​យ​បក​ទៅ​លើ​ចិន​វិញ ដោយ​ធ្វើកា​រិះគន់​ទៅ​លើ​សមុទ្រ​យោធា​របស់​ចិន​នៅ​ជុំវិញ​កោះ​តៃវ៉ា់ន់ ដោយ​ចាត់​ទុក​ថា​ជា ការ​បង្កហេតុ​។

លោក​រដ្ឋមន្ត្រី​ថែម​ទាំង​និយាយ​ថា អា​មេ​រិ​ក​មិន​ស្វះស្វែង​ហើយ នឹង​មិន បង្ក​អោយ​មាន​វិបត្តិ​ឡើយ​។ នេះ​បើ​តាម​សម្តី​របស់​លោក​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ ទី​៥ ខែសីហា នៅ​សណ្ឋាគារ ឡឺ​រ៉ូ​រយ៉ា​ល់​។

ដោយសារ​តែ​សម​យុ​ទ្រ​យោធា​របស់​ចិន មាន​បាញ់​កាំជ្រួច​បាលី​ស្ទិ​ច លោក​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ឯណោះ​វិញ ក៏​បាន​ធ្វើការ​តវ៉ា​ផង​ដែរ ចំពោះ​សម​យុ​ទ្ឋ​យោធា របស់​ចិន​ដោយ​និយាយ​ថា ចិន​បាន​បាញ់​កាំជ្រួច ចូល​តំបន់​សេដ្ឋកិច្ច​ពិសេស​ផ្តាច់មុខ​របស់​ជប៉ុន​។

អា​មេ​រិ​ក និង​ជប៉ុន ក៏​បាន​ប្រតិកម្ម​ទៅ​នឹង​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី នៅ​អ៊ុយ​ក្រែ​ន ដែល​បាន​ធ្វើ​អោយ​មាន​ផល​ប៉ះពាល់​ពិភពលោក​ទាំងមូល​។

លោក សែរ​ហ្គេ ឡាវ​រ៉ូ​វ រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី ត្រូវ​ប៉ះ​គ្នា​ជាមួយនឹង​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក និង​ជប៉ុន ដែល​រិះគន់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ដែល​ចាប់ផ្តើម​ឡើង​ដោយ​រុ​ស្ស៊ី​។ លោក​រដ្ឋមន្ត្រី​បាន​ព្យាយាម​ពន្យល់​អំពី​ភាព​ចាំបាច់​ដែល​រុ​ស្ស៊ី បើក​ការ​វា​.​យ​ប្រហារ​លើ អ៊ុយ​ក្រែ​ន ដោយ​ហៅ​ថា វា​ជា​ប្រតិបត្តិការ​យោធា​នោះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ