ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​តារាចម្រៀង សាន ស្រី​ឡៃ ស្លា​.​ប់​ដោយ​ស្នាដៃ​​អតីត​ស្វាមី ពេល​នេះ​កូនប្រុស​ទាំង​២​នាក់ កាន់តែ​ធំ កាន់តែ​គួរ​ឱ្យ​ស្រលាញ់

1 ឆ្នាំ មុន
  • ភ្នំពេញ

ជា​ការ​ពិត​ណាស់ ប្រិ​យ​មិត្ត​អ្នកគាំទ្រ និង​តែងតែ​និយម​ចូល​ចិត្ត​នៅ​បទ​ចម្រៀង​របស់​តារាចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម ហង្ស​មាស និង​ជា​អតីត​បេក្ខភាព​កម្មវិធី

រាជធានី​ភ្នំពេញ ៖ ជា​ការ​ពិត​ណាស់ ប្រិ​យ​មិត្ត​អ្នកគាំទ្រ និង​តែងតែ​និយម​ចូល​ចិត្ត​នៅ​បទ​ចម្រៀង​របស់​តារាចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម ហង្ស​មាស និង​ជា​អតីត​បេក្ខភាព​កម្មវិធី «The Voice Cambodia» រដូវ​កាល​ទី​២ អ្នក​នាង សាន ស្រី​ឡៃ ដែល​មានទឹក​ម​សំឡេងក្រអួន​ក្រអៅ​មិនធម្មតា និង​ឆក់​យក​បេះដូង​អ្នកគាំទ្រ​មិន​តិច​នោះ​ទេ ក្នុងអំឡុងពេល​នោះ ដោយ​បទ​ចម្រៀង​នីមួយ​ៗ​ចេញ​មក​សុទ្ធសឹងតែ​ទទួល​បានការ​ទស្សនា​រាប់​លាន​ដង​ឯណេះ ។

យ៉ាងណា​ម៉ិ​ញ ថ្វី​ត្បិត​តែ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ និង​ទទួល​បាន​សំឡេង​គាំទ្រ​ពី​មហាជន​គ្រប់​ស្រទាប់​ក៏​ពិតមែន តែ​ជីវិត​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​រូប​នេះ ត្រូវ​បាន​បញ្ចប់​ដោយ​ស្នាដៃ​អតីត​ស្វាមី​របស់​ខ្លួន កាលពី​អំឡុង​ឆ្នាំ​២០១៧ ដែល​គ្រានោះ ហេតុការណ៍​ដ៏​រន្ធ​.​ត់​មួយ បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​តែ​ម្ដង ។

គ្រានោះ​ដែរ មិនមែន​ត្រឹង​តែ​ជីវិត​តារាចម្រៀង​ស្រី​អ្នក​នាង សាន ស្រី​ឡៃ ត្រូវ​បាន​ចាក​ឆ្ងាយ​ចោល​កូន​តូច​ៗ​តែ​ប៉ុណ្ណោះ​ទេ អតីត​ស្វាមី​របស់​អ្នក​នាង​ក៏​បាន​បញ្ចប់ជីវិត​ខ្លួនឯង​ទៅ​តាម​ដូច​គ្នា ក្រោយ​ពេល​លោក​បាន​ធ្វើការ​បា​.​ញ់​ស​ម្លា​.​ប់​អ្នក​នាង សាន ស្រី​ឡៃ រួច​លោក ខៀវ ម៉ៅ ដែល​ជា​អតីត​ស្វាមី ក៏​បាន​បា​.​ញ់​ប្រ​.​ហារ​ខ្លួនឯង​បញ្ចប់ជីវិត​ជាមួយ​គ្នា និង​បន្សល់​ត្រឹម​កូន​តូច​ៗ​ចំនួន​២​នាក់ អោយ​មានជីវិត​រស់នៅ​តែ​ប៉ុណ្ណោះ ។

ដោយឡែក បើ​គិត​មក​ទល់​នឹង​ពេល​នេះ ការ​ស្លា​.​ប់​របស់​អតីត​តារាចម្រៀង​ស្រី​ប្រចាំ​ផលិក​ម្ម​ហង្ស​មាស រូប​នេះ បាន​ទទួលមរណភាព​ទៅ​ជាង​៥​ឆ្នាំ​មក​ហើយ ហើយ​កូនប្រុស​ទាំង​ពីរ​នាក់​របស់​អ្នក​នាង​ក៏​ធំ​ពេញរូបពេញរាង និង​ស្រស់​សង្ហារ​ស្អាត​ឆ្លាត​គួរ​អោយ​ស្រលាញ់​ថែម​ទាំង រៀន​ក៏​ពូកែ​ទៀត​ផង​ដែរ​។

បច្ចុប្ប្ន​នេះ​ដែរ កូនប្រុស​ច្បង​អ្នក​នាង សាន ស្រី​ឡៃ មាន​អាយុ​១២​ឆ្នាំ និង​កូនប្រុស​ពៅ​អ្នក​នាង​មាន​អាយុ​៩​ឆ្នាំ ដោយ​មានការ​ចិញ្ចឹម​បីបាច់​មើលថែ​យ៉ាង​យកចិត្តទុកដាក់​បាន​យ៉ាង​ល្អ​ពី​គ្រួសារ​របស់​អ្នក​នាង​ផ្ទាល់​ផង​ដែរ​។

សូម​រំ​លេ​កថា តារាចម្រៀង​ប្រចាំ​ផលិតកម្ម ហង្ស​មាស និង​ជា​អតីត​បេក្ខភាព​កម្មវិធី «The Voice Cambodia» រដូវ​កាល​ទី​២ ឈ្មោះ សាន ស្រី​ឡៃ ត្រូវ​បាន​អតីត​ស្វាមី​បញ្ចប់ជីវិត​ដោយ​កាំ​ភ្លើ​.​ង​នៅ​ក្នុង​គ្លីនិក «​វ៉ា​យ​តាឡុ​ង​ហ្គា​» តាម​ផ្លូវ​៣៦០ កែង​ផ្លូវ​៥៧ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ម៉ោងជាង​៤​ល្ងាច ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៧ ចំណែក​ខ្មាន់​កាំ​ភ្លើ​.​ង​ដែល​ជា​អតីត​ស្វាមី​ក៏​បាន​បញ្ចប់ជីវិត​ខ្លួនឯង​តាម​ក្រោយ​ផង​ដែរ ។ ការ​បា​.​ញ់​ស​ម្លា​.​ប់​តារាចម្រៀង​ស្រី អ្នក​នាង សាន​ស្រី ឡៃ ត្រូវ​បាន​គេ​ដឹង​ថា បន្ទាប់​ពី​បុរស​ដែល​ជា​អតីត​ស្វាមី​បាន​លួងលោម​សុំ​រស់នៅ​ជាមួយ តែ​អ្នក​នាង​មិន​ព្រម ទើប​កើត​មាន​ហេតុការណ៍​បញ្ចប់ជីវិត​ទាំង​២​នាក់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ