ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច ផ្អើល​សណ្ឋាគារ តាន់ ថា​វ័​រ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ទំពូង​ទី​១ ដោយ​មានការ​ …

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ទំពូង​ទី​១ ដោយ​មានការ​សម្របសម្រួល​ពី​លោក ខាំ សុ​ផា​វី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១ និង​២៥​នាទី​រសៀល ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៧ បាន​ចុះ​បង្ក្រាប​ក្រុម​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ដែល​សំងំ​លាក់ខ្លួន​ក្នុង​សណ្ឋាគារ តាន់ ថា​វ័​រ ដែល​មា​នទី​តាំងនៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៤៦៦ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​បន្ទប់​លេខ​៤០៣ និង​បន្ទប់​លេខ​៥០៣ នៃ​សណ្ឋាគារ តាន់ ថា​វ័​រ ដែល​ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់ខ្លួន​មនុស្ស​៤​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ខ្មែរ​៣​នាក់ និង​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​២៨​កញ្ចប់ (​តូច​២៥​កញ្ចប់ ធំ​៣​កញ្ចប់​) ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១ ឧបករណ៍​វេច​ខ្ចប់ និង​សម្ភារ​ប្រើ​ប្រើ​គ្រឿងញៀន​មួយ​ចំនួន ព្រមទាំង​រថយន្ត​កូ​រ៉ូ​ឡា ពណ៌​ស ១​គ្រឿង​ផង​ដែរ ។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៤​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕