ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទេ​! តួអង្គ កា​រកេ​ត ចេញ​មុខ​ឆ្លើយ​តប​ភ្លាម ក្រោយ​ឮ​ម៉ែ​លី​ណា ចោទ​នាង​ថា​ជា​មនុស្ស​បែប​នេះ

1 ឆ្នាំ មុន

បើ​និយាយ​ទៅ​ដល់​កំពូល​តារា​សម្ដែង​តួរ​ឯក​ស្រី​ថៃ នៅ​ក្នុង​រឿង «​បុព្វេសន្និវាស ភាគ​១» ដ៏​ល្បីឈ្មោះ​មួយ​រូប ប្រចាំ​ប៉ុស្តិ៍​លេខ​៣​ថៃ នោះ គឺ​កញ្ញា

ថៃ ៖ បើ​និយាយ​ទៅ​ដល់​កំពូល​តារា​សម្ដែង​តួរ​ឯក​ស្រី​ថៃ នៅ​ក្នុង​រឿង «​បុព្វេសន្និវាស ភាគ​១» ដ៏​ល្បីឈ្មោះ​មួយ​រូប ប្រចាំ​ប៉ុស្តិ៍​លេខ​៣​ថៃ នោះ គឺ​កញ្ញា Bella Ranee ដែល​ទទួល​បាន​នៅ​ការ​គាំទ្រ​យ៉ាងច្រើន​លើសលប់​សន្ធឹកសន្ធាប់​ពី​សំណាក់​មហាជន​ដែល​ស្រលាញ់​ចូល​ចិត្ត​តារា​ស្រី​រូប​នេះ​គ្រប់​ៗ​គ្នា ។

ក្នុង​នោះ​ផង​ដែរ មួយ​រយៈ​ចុង​ក្រោយ​នេះ តារា​លំដាប់​ជួរ​មុខ​ប្រចាំ​ប្រទេស​ថៃ Bella Ranee រូប​នេះ ហាក់​​ជួប​រឿង​ជា​ច្រើន​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ក្រោយ​បែកបាក់​ស្នេហា​ជាមួយ​កំពូល​តារា​សម្ដែង​ប្រុស​ជួរ​មុខ​មួយ​រូប ដែល​មាន​រូបរាង​ស្រស់​សង្ហារ​រាង​ខ្ពស់ស្រឡះ នោះ​គឺ​លោក Weir ដែល​ចំណង​ស្នេហ៍​៩​ឆ្នាំ​ត្រូវ​បាន​បញ្ចប់​អស់​រយៈពេល​៧​ខែ​មក​ហើយ ហើយ​អ្វី​ដែល​ភ្ញាក់ផ្អើល​មិន​ស្ទើរ​ទៅ​វិញ​នោះ តារា​ប្រុស​រូប​នោះ​ក៏​បាន​សម្រេចចិត្ត​ដឹក​ដៃគូ​ស្នេហ៍​ថ្មី​ចូល​រោងការ​ទៀត​ផង កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ ២០២២ កន្លង​ទៅ ។

យ៉ាងណាមិញ បើ​យើង​ក្រឡេក​មក​មើល​ពី​សម្រស់​របស់​នាង​វិញ ឃើញ​ថា កញ្ញា Bella Ranee ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នាង​កាន់តែ​វិវត្តន៍​ខ្លួន​បន្តិច​ម្ដង​បន្តិច​ម្ដង​កាន់តែ​ខ្ញង់​ទៅ​ៗ លេចធ្លោ​ខ្លាំង​ទាំង​មាន​រូប​សម្រស់ ស្រស់​ស្អាត ឆ្លាត​ពូកែ មិន​ថា​ស្ថិត​នៅ​ក្នុង​សម្លៀក​បំពាក់​បែប​ណា ឬ​ការ​តុបតែង​ខ្លួន​ប្រភេទ​ណា​នោះ​ទេ មើល​កាន់តែ​យូរ​កាន់តែ​គួរ​អោយ​ទាក់ទាញ គួរ​អោយ​គយគន់​មិន​ណ​យ និង​គួរ​ឲ្យ​ស្រឡាញ់​​មិនធម្មតា​នោះ​ឡើយ ។

ជាក់ស្ដែង អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​ទៅ​វិញ​នោះ ដោយ​កាលពី​ពេល​ថ្មី​ៗ​នេះ តារា​ស្រី Bella ហាក់​ជួប​រឿង​ជា​ច្រើន​មិន​ដែល​លួស​ម្ដងណា​ទេ ក្រោយ​បែកបាក់​ចំណងស្នេហា​ជាមួយ​តារា​ប្រុស​លោក Weir មក បើ​ទោះបីជា​កំពុង​តែ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ភ្លុក​ទឹក​ភ្លុក​ដី​តាម​រយៈ​រឿង​ភាគ​ថ្មី​ដែល​មាន​ចំណងជើង​ថា «​បុព្វេសន្និវាស វគ្គ​២» តែ​រឿងអាស្រូវ​ស្នេហា​របស់​នាង​ក៏​ហាក់​មិន​ទាន់​ស្ងប់ស្ងាត់​នៅឡើយ​នោះ​ទេ ។

បន្ទាប់​ពី​វិវត្តន៍​ខ្លួន មានការ​កើន​ឡើងជា​លំដាប់​នៅ​ប្រជាប្រិយភាព​ខ្លាំង​ឡើង​ៗ​ភ្លាម មិន​ទុក​ចាំ​យូរ ស្រាប់តែ​តារា​ស្រី Bella បែរជា​ត្រូវ​លោកស្រី លី​ណា ដែល​ជា Net Idol ល្បី​ម្នាក់​ក្នុង​ប្រទេស​ថៃ ហើយ​លោកស្រី​ក៏​បាន​ក្លាយជា​គណៈកម្មការ Miss Universe Thailand 2022 មួយ​រូប​ផង​ដែរ​នោះ បាន​ចេញ​មុខ​មក​និយាយ​ចំ​ៗ​រិះគន់​ផាំង​ៗ ដោយ​គ្មាន​ទុក​មុខ​អោយ ទៅ​កាន់​មហាជន​អោយ​បានដឹង​បែប​នេះ​ថា «​នាង​ជា​មនុស្ស​មិនដឹង​គុណ ទាំង​ដែល​គាត់​ខំ​ជួយ​ចេញ​មុខ​និយាយ​កាន់ជើង​នាង ពេល​មាន​ទំនាស់​ជាមួយ Weir ហើយ​ថែម​ទាំង​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​នាង​កាន់តែ​ល្បី អាច​ឱ្យ​រឿង​ថ្មី​របស់​នាង​រក​ចំណូល​បាន​ច្រើន​ថែម​ទៀត តែ​នាង​បែរជា​មិន​នឹក​ដល់​គាត់​សូ​ម្បី​បន្តិច សូ​ម្បី​តែ​ការ​អញ្ជើញ​សំបុត្រ​កុន​មួយ​ក៏​គ្មាន​»​។

ក្រោយ​ផ្ទុះ​ការ​រិះគន់​ខ្លាំង​ពេក Bella ក៏​បាន​ចេញ​មុខ​មក​ឆ្លើយ​តប​ទៅ​វិញ​យ៉ាង​ដូច្នេះ​ថា « ចំពោះ​រឿង​អ្នក​ម៉ែ លី​ណា គឺ​ខ្ញុំ​មិន​ដែល​ភ្លេចគុណ​បុណ្យ​នោះ​ឡើយ មនុស្ស​ណា​មានគុណ​ចំពោះ​ខ្ញុំ ខ្ញុំ​មិន​ភ្លេច​ទេ ហើយ​ក៏​សុំ​អរគុណ​ដល់​អ្នក​ម៉ែ លី​ណា ដែល​បាន​ផ្តល់​កម្លាំងចិត្ត​ដល់​ខ្ញុំ​ចាស៎​! ខ្ញុំ​នឹង​ផ្ញើ​សំបុត្រ​កុន​ឱ្យ​ម៉ែ​ឆាប់​ៗ​នេះ ព្រម​ជាមួយនឹង​ពាក្យ​អរគុណ ហើយ​ក៏​អរគុណ​ម៉ែ​ចំពោះ​ពាក្យ​ជូនពរ​ឱ្យ​កូន​ក្លាយជា​តារា​ស្រី​ពាន់​លាន ស្រឡាញ់​ម៉ែ​ខ្លាំង​ណាស់ បើ​ទោះ​មិន​ទាន់​បាន​ពាន់​លាន កូនសុំ​ត្រឹម​ឱ្យ​រឿង​នេះ​រកបាន ៥០០ លាន​សិន​ក៏​បាន​ដែរ​ម៉ែ​» ។

ក្រោយ​ពី​បានឃើញ​បែប​នេះ​ហើយ ក៏​មាន​ហ្វេ​ន​ៗ​ជា​ច្រើន​នាំ​គ្នា​ចូល​ទៅ​ខ​មិន​ថា «​ខ្ញុំ​ចូល​ចិត្ត​អ្នក អ្នក​ប្រាកដ​ក្នុង​ចិត្ត​គ្រប់យ៉ាង អ្នក​មើលទៅ​គួរ​ឱ្យ​ស្រលាញ់ បំបាត់​ភាព​តានតឹង​បាន​យ៉ាង​ល្អ​» «Belle ឆ្លើយ​សំណួរ​យ៉ាង​ស្អាត​។ មិន​ធ្វើ​ឱ្យ​នរណា​ម្នាក់​ឈឺចាប់​» « គួរ​ឲ្យ​ស្រលាញ់​ណាស់ Bella លោកយាយ លី​ណា ទៅ​រក​ពេទ្យ​ជា​បន្ទាន់ គ្មាន​អ្នក​ណា​ប្រាប់​លោកយាយ​ទេ​» « ពេល Bella ឆ្លើយ​ទាំង​ចិត្ត​ត្រជាក់​អ​ញ្ជឹ​ង​ទៅ គួរ​ឲ្យ​ស្រលាញ់​ខ្លាំង​ណាស់​» «​ស័ក្តិសម​នឹង​តួឯក​ស្រី​ទាំង​ក្នុង​រឿង និង​ក្រៅ​ឆាក រឿង​ស្នេហ៍​របស់​នាង​ខ្លាំង​ណាស់​និយាយ​ឡើង​ពីរោះ​តប​មក​វិញ​ឡើង​ត្រជាក់ នេះ​បាន​សមជា​តារា​ពិតប្រាកដ​មែន ស្រលាញ់​អាយ​ដល​ពេញ​បេះដូង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ