ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំរូល្អកូនអ្នកក្រពេលឪពុកលក់ផ្លែត្របែក កូនស្រីឆ្លៀតរៀន ទោះនៅទីសាធារណៈក្តី

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​វ័យ​ចំណាស់​ម្នាក់​មានមុខ​របរ​ដើរ​លក់​ផ្លែ​ត្របែក​តាម​ម៉ូតូ នៅ​តាម​ចំនុច​ភ្លើងស្តុប​ក្នុង​ទីក្រុង បាន​ធ្វើ​ឲ្យ​គេឯង គោរព​ស្ញប់ស្ញែង​ពី​ទឹកចិត្ត​ព្រហ្ម​វិហារធម៌​របស់​គាត់​ចំពោះ​កូនស្រី​តូច​ម្នាក់ ។ ជាមួយ​ផ្លែ​ត្របែក ច្រក​ក្នុង​ថង់​តូច​ៗ ភ្ជួរ​រនោង​លើ​ម៉ូតូ បុរស​រូប​នេះ​តែងតែ​ដឹក​កូនស្រី​តូច​របស់​ខ្លួន​ទៅ​ជាមួយ​ដែរ ។…

បុរស​វ័យ​ចំណាស់​ម្នាក់​មានមុខ​របរ​ដើរ​លក់​ផ្លែ​ត្របែក​តាម​ម៉ូតូ នៅ​តាម​ចំនុច​ភ្លើងស្តុប​ក្នុង​ទីក្រុង បាន​ធ្វើ​ឲ្យ​គេឯង គោរព​ស្ញប់ស្ញែង​ពី​ទឹកចិត្ត​ព្រហ្ម​វិហារធម៌​របស់​គាត់​ចំពោះ​កូនស្រី​តូច​ម្នាក់ ។ ជាមួយ​ផ្លែ​ត្របែក ច្រក​ក្នុង​ថង់​តូច​ៗ ភ្ជួរ​រនោង​លើ​ម៉ូតូ បុរស​រូប​នេះ​តែងតែ​ដឹក​កូនស្រី​តូច​របស់​ខ្លួន​ទៅ​ជាមួយ​ដែរ ។

នៅ​រៀង​រាល់ពេល​ដែល​គាត់​ឈប់​ម៉ូតូ​លក់ដូរ បុរស​នោះ​តែ​តែង​ទាញ​ក្តា​ឈ្នួ​ន​ពី​ម៉ូតូ​កង់​បី​មក​ឲ្យ​កូនស្រី​តូច​របស់​ខ្លួន​រៀន មិន​ឲ្យ​ទំនេរ​ឥតប្រយោជន៍​នោះ​ឡើយ ។ រៀន​អាន​អក្សរ រៀន​សរសេរ ក ខ គ ឃ ង ជាដើម ។

អ្នក​ឃើញ​សកម្មភាព​បុរស​រូប​នេះ និង​កូនស្រី បាន​កោត​សេរ​សើរ និង​ស្ញប់ស្ញែង​សកម្មភាព​ឪពុក​កូន​ទាំង​ពីរ​នាក់​នេះ​យ៉ាង​ខ្លាំង ។ មើលទៅ​ទោះបី​ឪពុក​ហត់​កាយ តែ​មិន​ខ្វះ​ក្តី​ស្រឡាញ់​ចំពោះ​កូនស្រី​នោះ​ឡើយ ។ នៅ​ពេល​ទិដ្ឋភាព​បែប​នោះ ពលរដ្ឋ​ខ្លះ​បាន​លើក​ឡើង​ថា បើជា​កូន​អ្នក​វិញ​ប្រហែល​នោះ​ជា​ពេលវេលា​ដែល​ពួក​គេ​មើល​ទូរស័ព្ទ​ដៃ​បាត់​ទៅ​ហើយ ។ អ្នកខ្លះ​ទៀត​បាន​ត្រឹម​ឃើញ​រូប​បុរស​នេះ និង​ក្មេង​ស្រី​តូច ដែល​គេ​បាន​ចែកចាយ​តាម​បណ្តាញ​សង្គម ក៏​រំជួលចិត្ត​ដែរ ។

រូបភាព​ដ៏​សែន​មាន​ន័យ​ប៉ុន្មាន​សន្លឹក​ត្រូវ​បាន​ចែកចាយ​ពាសពេញ​បណ្តាញ​សង្គម កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ ។ ជាមួយ និង​ម៉ូតូ​ចាស់​មួយ​គ្រឿង ដែល​មាន​សណ្តោង​រ៉ឺ​ម៉ក់ មាន​ផ្ទុក​ដោយ​សម្លៀក​បំពាក់​ខ្លះ សំបក​កំប៉ុង និង​មាន​ព្យួរ​ថង់​លក់​ផ្លែ​ត្របែក​ជា​ច្រើន​សម្រាប់​ចល័ត​លក់​នៅ​តាម​ស្តុ​ប​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ ។

មើលទៅ​ម៉ូតូ​កង់​បី​នេះ​មិន​ត្រឹម​ជា​តូប​លក់​ផ្លែ​ឈើ​នោះ​ទេ អាច​ជា​កន្លែង​ស្នាក់​អាស្រ័យ​ពីរ​នាក់​ឪ​កូន​នេះ​ទៀត​ផង ។ ក្មេង​ស្រី​តូច បាន​អង្គុយ​សរសេរ​អក្សរ​នៅ​លើ​ក្តារ​ឈ្នួ​ន​មួយ​ផ្ទាំង​យ៉ាង​យកចិត្តទុកដាក់ នៅ​ក្បែរ​បុរស​ចំណាស់ ដែល​ទំនងជា​ឪពុក​នៅ​លើ​កម្រាល​ចាស់​ក្បែរ​អគារ​ឯកជន​មួយ ជាប់​នឹង​ភ្លើងស្តុប​ចរាចរណ៍​មួយ​កន្លែង ។

នៅ​ពេល​នោះ​បុរស​ជា​ឪពុក គាត់​លក់​ផ្លែ ត្របែក បណ្តើរ​ងាក​មក​មើល​កូនស្រី​បណ្តើរ ។ អ្នក​ឃើញ​រូបភាព​នេះ​បាន​យល់​ថា លោកឪពុក បាន​យល់​ដឹង​ពី​តម្លៃ​នៃ​វិជ្ជា ដូច្នេះ​ហើយ​បានជា​លោក​ព្យាយាម​ឲ្យ​ស្រី​តូច​របស់​ខ្លួន​ខិតខំ​រៀនសូត្រ ពិសេស​រក្សា​ទម្លាប់​រៀនសូត្រ​នេះឯង ។

ជា​ការ​ពិត​ណាស់ គ្មាន​ទ្រព្យសម្បត្តិ​ណា​គាប់ប្រសើរ និង​វិសេសវិសាល​ជា​ជាង​ចំណេះដឹង​នោះ​ឡើយ ឪពុក​ម្តាយ​ស៊ូ​លំបាក តែ​ស្វះ​ស្វែងរក​គ្រប់​មធ្យោបាយ​គ្រប់​បែប​យ៉ាង​ឲ្យ​តែ​កូន​បាន​រៀនសូត្រ ដោយ​យល់​ថា​ចំណេះវិជ្ជា​នេះ​ហើយ​ដែល​ជា​ទ្រព្យ​ដែល​មាន​តម្លៃ​សម្រាប់​កូន​នា​ពេល​អនាគត ។ អ្នក​បានឃើញ​រូប​នោះ​ម្នាក់​បាន​និយាយ​ថា រូបភាព​ប៉ុន្មាន​សន្លឹក​នោះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ ពី​ទឹកចិត្ត​របស់​ឪពុក​ដែល​តែងតែ​គាំទ្រ លើក​ចិត្ត​ឲ្យ​កូន​បាន​រៀនសូត្រ បើ​ទោះបីជា​ជួប​ប្រទះ​នូវ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ ត្រូវ​រក​ព្រឹក​ខ្វះ​ល្ងាច​ក្តី ក៏​មិន​ឲ្យ​កូន​បោះបង់​ការ​សិក្សា​ដែរ ។

ចំណែក​ក្មេង​ស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​នោះ​វិញ គឺ​ពិតជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​កុមារ​ដទៃ​ទៀត​ដែល​ក្មេង​ៗ​មួយ​ចំនួន​មានឱកាស​ទទួល​បានការ​អប់រំ​រៀនសូត្រ​ពីសា​លា​ហើយ ប៉ុន្តែ​បែរ​មិនជា​មិន​ប្រឹងប្រែង​ក្រេបជញ្ជក់​យកចំណេះ​ដឹង​ទាំងនោះ​ទៅ​វិញ ។

អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក​ខ្លះ​ក៏​បាន​ចូល​ទៅ​បញ្ចេញមតិ​ដោយ​ទឹកចិត្ត​អាណិត ស្រឡាញ់ និង​ពោល​សរសើរ​ដល់​ឪពុក​កូន​នេះ​ថា​« មិន​ច្បាស់​ថា គាត់​ជា​ឪពុក រឺ​ជា​ជីតា​ទេ ប៉ុន្តែ​អ្វី​ដែល​ចង់​ផ្តោត​លើ​នោះ​គ្រប់ពេល​ជិះ​ឃើញ​គាត់ គឺ​គាត់​តែងតែ​បង្រៀន​អូន​តូច​ហ្នឹង​រហូត ហើយ​មើលទៅ​អូន​តូច និង​ក៏​ចូល​ចិត្តការ​សរសេរ​អក្សរ​ដែរ ។

មាន​ក្រ​មិន​សំខាន់​ៗ​លើ​ការ​អប់រំ​របស់​អាណាព្យាបាល និង​ឥទ្ធិពល​សង្ក​ម​ដែល​នាង​កំពុង​រស់នៅ កុមារ​ដូច​ជា ក្រដាស​ស​មួយ​ផ្ទាំង​អ​ញ្ចឹ​ង ហើយ​ក៏​ដូច​ជា​Memory Card ផង​ដែរ គេ​នឹង​កត់​ទុក​នូវ​ទ​ង្វើ​សកម្មភាព​គ្រប់យ៉ាង​ដែល​យើង​ប្រព្រឹត្ត​ជា​រៀងរាល់ថ្ងៃ ហើយ​គេ​ក៏​នឹង​ត្រាប់​តាម​យើង​ដូច​គ្នា ហេតុនេះ​ហើយ​ចូល​ផាត់​សេចក្តី​ល្អ​លើ​ក្រដាស​នោះ​ជៀសវាង​សេចក្តី​អាក្រក់​មក​ផាត់​ជំនួស​សេចក្តី​ល្អ​វិញ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ