រាជធានីភ្នំពេញ ៖ នៅទីបំផុតតារាចម្រៀង នេន ទុំ បានចេញមុខសុំទោស និងបញ្ជាក់ពីហេតុផលដែលនាំអោយរូបលោកសម្រេចចិត្តសាក់រូបព្រះព្រហ្មនៅកំភួនជើង ក្រោយរងការរិះគន់យ៉ាងចាស់ដៃពីមហាជន។ នេន ទុំ បានទទួលស្គាល់កំហុសនូវអ្វីដែលលោកបានធ្វើរឿងនេះ ដោយមិននឹកស្មានថា ទទួលការស្តីបន្ទោសពីមហាជន ដែលផ្ទុយពីអារម្មណ៍ពិតនៃការស្រឡាញ់របស់លោក។
![Picture]()
តាមរយៈវីដេអូឃ្លីបដែលបានបង្ហោះតាមបណ្តាញសង្គមកាលពីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះ នេន ទុំ បានលើកឡើងថា «លោកពិតជាមិននឹកស្មាននូវអ្វីដែលលោកបានបង្ហាញរូបសាក់ព្រះព្រហ្មនៅកំភួនជើង មានការស្តីបន្ទោសច្រើនពីមហាជននោះឡើយ»។ លោកបញ្ជាក់ថា «តាមពិត លោកបានសម្រេចសាក់រូបខាងលើនេះ នៅជើង ដោយសារតេលោកមានចិត្តស្រឡាញ់ ខណៈពេលលោកក៏មិននឹកស្មានមានការខុសឆ្គងសម្រាប់មហាជន»។
![Picture]()
លោកថា «លោកសាក់នៅជើងនេះ គឺដោយសារលោកគិតថា ពេលដែលលោកមានឱកាសឡើងឆាក ជាពិសេសឆាកអន្តរជាតិណាមួយនោះ នោះលោកនឹងអាចបង្ហាញស្នាមសាក់មួយនេះអោយគេដឹងថា នោះគឺជាខ្មែរ»។ លោកបន្ថែមថា «ដោយចិត្តស្រឡាញ់ ហើយរកនឹកមិនឃើញការសាក់នេះនៅកន្លែងណាផ្សេងឡើយ ព្រោះនៅលើរាងកាយលោក ជាពិសេសដៃទាំងពីរ គឺមានសាក់ប្រាសាទអង្គរ និងភ្លេងខ្មែរហើយ ហើយបើលោកសាក់រូបនេះ នៅលើដៃទៀត វាមើលទៅមិនលេចធ្លោ» ។
![Picture]()
នេន ទុំ លើកឡើងទៀតថា «លោកបានចំណាយពេលជាច្រើនម៉ោង និងការឈឺចាប់ដោយសារការចាក់សាក់រូបដែលខ្លួនស្រឡាញ់ ប៉ុន្តែពេលដែលចេញមក លោកបែរជាត្រូវមានកំហុសបែបនេះទៅវិញ។ យ៉ាងណាលោកសុំទោសនូវកំហុសនាពេលនេះ ដោយសារលោកនឹកស្មានមិនដល់ ហើយលោកសុំស្នើអោយមហាជនមានការយោគយល់ និងកុំប្រើពាក្យពេចន៍មិនសមរម្យនៅក្នុងការរិះគន់មកលើរូបលោក»។
![Picture]()
លោកបញ្ជាក់ថា «មហាជនមិនពេញចិត្តអាចប្រើពាក្យធម្មតាប្រាប់មកលោកបាន ក្នុងន័យស្ថាបនា ហើយលោកទទួលយក ខណៈពេលលោកយល់ស្របថា លោកជាមនុស្សមហាជន ហេតុនេះធ្វើអ្វីត្រូវមានការប្រុងប្រយ័ត្នខ្ពស់»។
គួររំលឹកថា ៖ ផ្ទុះការរិះគន់ដូចទឹកបាក់ទំនប់ ក្រោយ នេន ទុំ បង្ហាញសាក់រូបព្រះព្រហ្មដាក់លើជើង ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ