ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វខ្លាំង! អូសនាងពីក្នុងផ្ទះ ទៅ​រំលោ.ភ​នៅ​ព្រៃ

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ កាលពី​រសៀល​ថ្ងៃ​ទី​០៧ មក​រា ស្ថិត​នៅ​ភូមិ​ចាម​រអា ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ប្ញ​ស្សី បន្ទាប់​ពី​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​ប្ដឹង​ចោទ​ថា បាន​ចាប់​កូនស្រី​គាត់​អូស​ចេញពីក្នុងផ្ទះ​ទាំង​កំរោល យក​ទៅ​រំលោ.ភ​រហូត​បាន​សម្រេច ខណៈ​ជីដូន​កំពុង​ដេក​នៅ​ក្នុងផ្ទះ ។

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ កាលពី​រសៀល​ថ្ងៃ​ទី​០៧ មក​រា ស្ថិត​នៅ​ភូមិ​ចាម​រអា ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ប្ញ​ស្សី បន្ទាប់​ពី​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​ប្ដឹង​ចោទ​ថា បាន​ចាប់​កូនស្រី​គាត់​អូស​ចេញពីក្នុងផ្ទះ​ទាំង​កំរោល យក​ទៅ​រំលោភ​រហូត​បាន​សម្រេច ខណៈ​ជីដូន​កំពុង​ដេក​នៅ​ក្នុងផ្ទះ ។

លោក​អធិការ​ស្រុក​មោង​ប្ញ​ស្សី​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​សាន វឌ្ឍនៈ អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ រីឯ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​ជាមួយ​គ្នា ។

លោក​ថា ម្ដាយ​ក្មេង​ស្រី​ឈ្មោះ​ហម សា​វី អាយុ​៣៧​ឆ្នាំ បាន​ប្ដឹង​ចោទប្រកាន់​បុរស​នោះ ក្រោយ​ពី​សំណុំរឿង​នេះ​បាន​បែកធ្លាយ​។ ម្តាយ​បញ្ជាក់ ករណី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៥ មក​រា កន្លង​មក ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​ទី​០៧​មក​រា ទើប​ម្ដាយ​ក្មេង​ស្រី​ដាក់​ពាក្យបណ្ដឹង ដោយសារ​គាត់​ជាប់រវល់​ធ្វើការ​នៅ​ព្រំដែន ហើយ​សមត្ថកិច្ច​របស់​លោក​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ ក្រោយ​ពី​ទទួល​បាន​ស្នើ​សុំ​យោបល់​ពី​លោកស្នងការ​ខេត្ត​។

នៅ​ក្នុង​បណ្ដឹង​អ្នកស្រី​ហម សា​វី បាន​និយាយ​ថា អ្នកស្រី​បានដឹង​រឿង​នេះ ក្រោយ​ពេល​កើតហេតុ​មួយ​ថ្ងៃ ដោយសារ​កូន​ទូរស័ព្ទ​ប្រាប់ ។ អ្នកស្រី​បន្ត​ថា ដោយសារ​ជីវភាព​ខ្វះខាត គាត់​បាន​ផ្ញើ​កូនស្រី​ទុក​នៅ​ជាមួយ​ជីដូន​ជួយ​ថែទាំ ហើយ​អ្នកស្រី​បាន​ធ្វើ​ចំណាក ស្រុក ទៅ​ធ្វើ​កម្មករ​នៅ​ព្រំដែន​ខ្មែរ​-​ថៃ ។ ក្រោយ​ពី​ទ​ទូល​ដំណឹង​នេះ រំលង​បាន​មួយ​ថ្ងៃ​ទើប​អ្នកស្រី​ត្រឡប់​មក​ស្រុក​វិញ ដើម្បី​សួរនាំ​កូនស្រី​និង​ដាក់​ពាក្យ​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ជួយ​ចាត់វិធានការ​ទៅ​លើ​ជន​តេ​រិ​ច្ឆា​ន​នោះ​។

បើ​តាម​ចម្លើយ​ក្មេង​ស្រី​រង​គ្រោះ​វិញ​ប្រាប់​សមត្ថកិច្ច​ថា ជន​នោះ​បាន​ចាប់​នាង នៅ​ពេល​នាង​កំពុង​បិទទ្វារ​ផ្ទះបាយ​ខាងក្រោយ ខណៈ​ជីដូន​សំរាន្ត​ក្នុងផ្ទះ​នៅ​ខាង​មុខ ។ នាង​ប្រាប់​ថា ជន​នេះ​បាន​ចាប់​អូស​នាង​ទៅ​ខាងក្រោយ​ផ្ទះ​ប្រហែល​១០០​ម៉ែត្រ រួច​ចាប់ រំលោភ​នាង​រហូត​បាន​សម្រេច បើ​ទោះជា​នាង​ឈឺចាប់​យ៉ាងណា ក៏​ជន​នេះ​មិន​លើកលែង និង​មិន​ស្ដាប់​ការ​អង្វរ​.​ក​របស់​នាង​ឡើយ​។

នាង​បញ្ជាក់​ថា ក្រោយ​រំលោភ​នាង​ហើយ ជន​នេះ​បាន​ដើរទៅ​ផ្ទះ ហើយ​នាង​ក៏​ដើរទៅ​ប្រាប់​ជីដូន​ឱ្យ​ដឹង​រឿង​នេះ​ទាំង​យប់​ភ្លាម​ៗ​ដែរ។