ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ៗ! ស្រី​ស្អាតមួយ​រូប​​រង​ការ​រិះគន់​កប់​ៗ​មាត់ ក្រោយ​​សម្ញែង​គំនរ​លុយរាប់​លាន​ដុល្លារ

1 ឆ្នាំ មុន
  • ភ្នំពេញ

មហាជន​កំពុង​ផ្ទុះ​ការ​រិះគន់​យ៉ាង​ផុស​ផុស​នៅ​លើ​បណ្ដាញ​សង្គម ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​អ្នកលក់​អន​ឡាញ​មួយ​រូប ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ថា

រាជធានី​ភ្នំពេញ ៖ មហាជន​កំពុង​ផ្ទុះ​ការ​រិះគន់​យ៉ាង​ផុស​ផុស​នៅ​លើ​បណ្ដាញ​សង្គម ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​អ្នកលក់​អន​ឡាញ​មួយ​រូប ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ថា «Mo lika» កំពុង​តែ​អួត​សម្ញែង​លុយ​ទាំង​ដុំ​ៗ​គរ​ពេញ​តុ​ករាប់​ម៉ឺន​រាប់​លាន​ដុល្លារ នៅ​លើ​បណ្ដាញ​សង្គម ព្រមទាំង​ប្រាប់​ពីមុខ​របរ​របស់​ខ្លួន​ជា​ច្រើន ដែល​ជា​ហេតុ​ធ្វើ​អោយ​មហាជន​និយាយ​ថា ជា​ការ​អំនួត​មិន​ខ្លាច​ទឹកភ្នែក​។

មុន​ពេល​ឈាន​ដល់​ការ​និយាយ​ពី​អ្នកលក់​អន​ឡាញ​ដែល​កំពុង​សម្ញែង​លុយ​ទាំង​ដុំ​ៗ​លើ​បណ្ដាញ​សង្គម​នោះ បើ​និយាយ​ពី​វិ​ស្ស័​យ​អន​ឡាញ​នា​ពេល​បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​ថា មាន​អ្នក​ជោគជ័យ​ច្រើន​គួរ​អោយ​កត់សម្គាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ដោយសារ​បច្ចុប្បន្ន​ជា​សម័យ​បច្ចេកវិទ្យា​អាច​ប្រ​ម៉ូត​ធ្វើ​អោយ​ផលិតផល​ម្ចាស់​ប្រេ​ន​នីមួយ​ៗ​ល្បី​បាន​ដោយ​ស្រួល​និង​ផ្ទុះ​ទីផ្សារ​ខ្លាំង ដោយ​ពឹងផ្អែក​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូច​ជា បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​, Instargram និង TIk Tok ជាដើម ។ ដោយ​អ្នកខ្លះ​បង្កើត​ភាព​ល្បីល្បាញ​របស់​ខ្លួន​តាម​រយៈ​ការ​លេង​កំប្លែង​ថត​រឿង​ខ្លី​ៗ បង្ហាញ​លើ​បណ្ដាញ​សង្គម ដើម្បី​ប្រ​ម៉ូត​ប្រេ​ន​របស់​ខ្លួន​។

រីឯ​មួយ​ចំនួន​តូច​ខ្លះ ដែល​តែងតែ​ត្រូវ​បាន​មហាជន​និយាយ​ថា អ្នកលក់​អន​ឡាញ​ពុំ​ធ្លាប់​ស្គាល់​មាន ឬ​ហៅ​ថា អ្នកមាន​ក្លែងក្លាយ​នោះ តែងតែ​បង្កើត​ភាព​ល្បីល្បាញ​របស់​ខ្លួន​តាម​រយៈ​ទ​ង្វើ​មិន​សមរម្យ​ដូច​ជា ៖ បញ្ចេញ​កេរ្តិ៍ខ្មាស់​មួយ​ចំនួន​របស់​ខ្លួនឯង​, បង្អួត​លុយ​ទាំង​គំនរ​ទាំង​ដុំ​ៗ​រាប់​លាន​ដុល្លារ​លើ​បណ្ដាញ​សង្គម​, ធ្វើ​រឿង​ឆ្កួត​ៗ​មិន​សមរម្យ និង​ខ្លះ​ទៀត សាង​រឿងអាស្រូវ​ធ្វើ​អោយ​ផុសផុល ដើម្បី​មុខ​ជំនួញ​ខ្លួន​បាន​ជោគជ័យ និង​មាន​អ្នក​ស្គាល់​ជាដើម​។

ដោយឡែក ក្រឡេក​មក​មើល​ថ្មី​ៗ​នេះ​វិញ មហាជន​កំពុង​ផ្ទុះ​ប្រតិកម្ម និង​រិះគន់​ជា​ខ្លាំង​ទៅ​លើ អ្នកលក់​អន​ឡាញ​រូប​ស្រស់​មួយ​រូប ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ថា «Mo Lika» ដោយ​បាន​បើក​បង្ហាញ និង​អួត​សម្ញែង​លុយរាប់​លាន់​ដុល្លារ​នៅ​លើ​បណ្ដាញ​សង្គម និង​ប្រាប់​ពីមុខ​របស់​ខ្លួន ដោយ​មិន​ខ្លាច និង​រង​ការ​រិះគន់ ព្រមទាំង​ពុំ​ខ្លាចញញើត និង​គ្មាន​ភ័យ​ព្រួយ​រឿង​ចោរប្លន់​ឡើយ ទាំង​ដែល​ករណី​នេះ​តែងតែ​កើត​មាន​ជា​រឿយ​ៗ​ទៅ​លើ​បុគ្គល​ដែល​ប៉ិន​សម្ញែង​ទ្រព្យសម្បត្តិ​លើ​បណ្ដាញ​សង្គម​។

ជាក់ស្ដែង បើ​តាម​អ្នកលក់​អន​ឡាញ ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ «Mo lika» នេះ​វិញ បាន​បង្ហោះ​រូបភាព​របស់​ខ្លួន​ជាមួយ​គំនរ​លុយរាប់​លាន់​ដុល្លារ និង​ភ្ជាប់​ជាមួយ​សំ​ណេ​រថា «​ជិះ​យន្តហោះ​មក​មុន ព្រោះ​តា​លុយ​នឹង​ឯង see you soon 1​លាន​ដុល្លារ​» ។ អ្នកលក់​អន​ឡាញ​រូប​ស្រស់ Mo lika បាន​បង្ហោះ​បន្ត​ថា «​អត់​បាន​តែងខ្លួន​ទេ ចុះ​ពីលើ​យន្តហោះ​ភ្លាម ម៉ូយ​យក​លុយ​មក​អោយ​១​លាន​៣០​ម៉ឺន​ដុល្លា​ភ្លាម​» ។

មិន​ទាន់​អស់​ទេ អ្នកលក់​អន​ឡាញ​រូប​នេះ បាន​បើក​បង្ហាញ និង​អួត​ក្ដែ​ង​ៗ​ប្រាប់​ពីមុខ​របរ​រកស៊ី​របស់​ខ្លួន​ថា «​ចង់​យាយ​ថា មុខរបរ​ខ្ញុំ​ច្រើន​ណាស់ មិនមែន​តែ​ទុង​ទី​ន​ទេ ខ្ញុំ​លក់​ឡេ ខ្ញុំ​លក់​ម៉ូតូ ខ្ញុំ​លក់​ដី ខ្ញុំ​លក់​ទូរស័ព្ទ ហើយ​ខ្ញុំ​មិន​ដាក់​លុយរាប់​រាល់ថ្ងៃ ឃើញ​ខ្ញុំ​ខោ​មិន​ខោ អាវ​មិន​អាវ​ចឹ​ង កុំ​ចង់​មើល​ងាយ​អោយ​សោះ​»​។

ក្នុង​បង្ហោះ​រូបភាព​ខ្លួន​ជាមួយ​គំនរ​លុយរាប់​លាន់​ដុល្លារ និង​បង្អួត​ពីមុខ​របរ​របស់​ខ្លួន ដើម្បី​បង្ហាញ​ពី​សក្ដារ​នុ​ពល​របស់​ខ្លួន​នេះ អ្នកមាន​មុខរបរ​ជា​ច្រើន​ក្នុង​ដៃ​នោះ ស្រី​ស្អាត Mo lika រង​ការ​រិះគន់​ពី​សំណាក់​មហាជន​យ៉ាង​ខ្លាំង ដោយ​មតិ​ខ្លះ​បាន​វា​.​យ​ប្រ​.​ហារ​រិះគន់​ចំ​ៗ​ថា «​ខំ​សម្ញែង​ណាស់ ដល់​ពេល​ចោរប្លន់ ស្រែកយំ​រក​សមត្ថកិច្ច​អោយ​ជួយ នេះ​ហើយ​ជា​រឿង​ពិត​របស់​អ្នកលក់​អន​ឡាញ​មួយ​ចំនួន ដែល​មិន​ធ្លាប់​ស្គាល់​ពាក្យ​ថា​មាន​» ។ ខ្លះ​លើក​ឡើង​ថា «​ពេល​ចោរប្លន់​កុំ​បន្ទោស​ចោរ​អី នេះ​ក៏​ដោយសារ​ទ​ង្វើ​អួត​សម្ញែង​នេះឯង​» ។ អ្នកខ្លះ​ទៀត​លើក​ឡើង​ថា «​ស្ដាយ​ណាស់ រ៉ា​ស្មាច់​ស្លា​.​ប់​បាត់ កុំ​អី​ចែ​ឯង​មិន​រួចខ្លួន​ទេ​» « អួត​ហើយ​កុំ​ភ្លេច​នឹក​ដល់​មេ​បក្ស​ខ្មែរ​ក្រោក លោក វី​ល្លាម សា​ប៊ុ​ង និង​បក្សពួក​ប្លន់​គាត់​ផង​»​។

រីឯ​ពាក្យ​រិះគន់​មួយ​ចំនួន​ទៀត​បាន​ប្រ​លះ​ចំ​ៗ​ថា «​អ្នកលក់​អន​ឡាញ​ឥឡូវ មិនធម្មតា​ទេ​ណា លុយ​សែន ឥឡូវ​ក៏​ដូច​លុយ​ដុល្លារ​ពិត​ៗ​ដែរ ណា​បងប្អូន​» និង​នៅ​មាន​មតិ​ជា​ច្រើន​ទៀត​ដែល​យើង​មិន​អាច​រៀបរាប់​អស់នោះ​ឡើយ​។

សូម​រំលឹក​ថា ចំពោះ​ទ​ង្វើ​អួត​សម្ញែង​ទ្រព្យសម្បត្តិ លុយរាប់​លាន​ដុល្លារ​នេះ​ផង​ដែរ ជា​លទ្ធផល​តែងតែ​ធ្វើ​អោយ​អ្នកលក់​អន​ឡាញ​ល្បីឈ្មោះ​មួយ​ចំនួន​តូច ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ចោរ​ចូល​គាស់​ផ្ទះ រួច​ប្លន់ និង​យក​អាវុធ​ទៅ​គំ​រា​.​ម​កំហែង ហើយ​ក៏​ស្រែក​រក​សមត្ថកិច្ច​អោយ​ជួយ​ទាំង​ដែល​មិន​បាន​គិត​មុន​ថា តើ​ការ​អួត​សម្ញែង​នេះ ទទួល​រង​លទ្ធផល​បែប​ណា​មក​វិញ?​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ