ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​កក់​ទី​១ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឆក់​កាបូបស្ពាយ​​របស់​អ្នកទេសចរ​ណ៌

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កក់​ទី​១ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក នៅ​វេលា​ម៉ោង​ប្រហែល​០៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២២ បាន​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ឆក់​កាបូបស្ពាយ នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​លេខ​៣១៥…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កក់​ទី​១ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក នៅ​វេលា​ម៉ោង​ប្រហែល​០៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២២ បាន​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ឆក់​កាបូបស្ពាយ នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​លេខ​៣១៥ កែង​ផ្លូវ​លេខ​៥៦៦ ក្រុម​ទី​៣៨ ភូមិ​៩ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​មានឈ្មោះ Jung Jiyoung ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​កូរ៉េ មុខរបរ ជា​អ្នកទេសចរ​ណ៌ ស្នាក់​នៅ​បណ្តោះអាសន្ន នៅ​អាគារ Condo J-avy លេខ​៣៥ ផ្លូវ​លេខ​៣២២ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ ពៅ ឥស្សរា ហៅ​រ៉ា ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ សិស្ស​ថ្នាក់​ទី​១២ វិទ្យាល័យ ជា ស៊ី​ម សន្ធរ​ម៉ុ​ក ស្នាក់​នៅផ្ទះ​១៩០ ផ្លូវ​បេតុង សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

វត្ថុ​តាង​ចាប់​យក ៖ ម៉ូតូ​ម៉ាក Honda គុប​ជ្រុង ពណ៌​ខៀវ ស៊េរី​២០០២ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1ID-9268 ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ឆក់ និង​កាបូបស្ពាយ​ចំហៀង​ពណ៌​ខ្មៅ នៅ​ក្នុង​កាបូបស្ពាយ​មាន​ទូរ​សព្ទ​ម៉ាក Iphone 12 pro max ពណ៌​ទឹកមាស និង​លុយ​៣០០​ដុល្លារ​អា​មេ​រិ​ក ជា​របស់​ជន​រង​គ្រោះ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ប្រគល់​ទ្រព្យសម្បត្តិ​ទាំងអស់​ជូន​ជន​រង​គ្រោះ​តាម​ការ​ស្នើ​សុំ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នី​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ