រឿងតក់ស្លុត! ឈួន សុវណ្ណឆៃ និងឈួន ស្រីម៉ៅ រំពឹងពរពីទេវតាជួយសង្គ្រោះអ្នកម្តាយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជារឿងតក់ស្លុតមួយ ស្ទើរទទួលយកមិនបាន សម្រាប់ត្រកូលតារាចម្រៀង ត្រកូល ឈួន ដែលអ្នកម្តាយជាទីគោរពធ្លាប់មើលថែកូនតាំងពីតូចៗ បែរជាជួបប្រទះដោយជំងឺដ៏កា.ចសាហា.វទាំងមិននឹកស្មាន គឺជំងឺខូចក្រលៀនធ្ងន់ធ្ងរ។ ក្នុងពេលនេះ ត្រកូល ឈួន ជាច្រើននាក់បានទៅដល់ប្រទេសថៃ ប្រចាំការនៅមន្ទីរពេទ្យ ដោយអារម្មណ៍បុកពោះ ខណៈខាងក្រុមគ្រូពេទ្យក៏បានខ្នះខ្នែង ទោះដឹងថា លំបាក។
ឈួន សុវណ្ណឆៃ បានដល់ទីកន្លែងព្យាបាល ទាំងអារម្មណ៍មិននៅក្នុងខ្លួន ទន់ដៃជើង។ ឯតារាចម្រៀង ឈួន ស្រីម៉ៅ ត្រូវជាប្អូនបង្កើតក៏ប្រញាប់ប្រញាល់ហោះពីអាមេរិកមកមន្ទីរពេទ្យថៃ មើលម្តាយដោយអារម្មណ៍ក្តុកក្តួលអមជាមួយការបែរបន់គ្រប់ពាក្យអោយជីវិតម្តាយងើបឈរឡើងវិញ។

រៀមច្បងគ្រួសារ ឈួន សុវណ្ណឆៃ នៅលើបណ្តាញសង្គម ក៏បានបង្ហោះសារថា «អនុស្សាវរីយ៍យើងច្រើនណាស់ អ្នកម្តាយស៊ូឡើង ឆាប់បានទៅផ្ទះយើងវិញ។ ម៉ែអើយម៉ែ ចៅៗនឹកខ្លាំងកំពុងតែចាំសុំលុយម៉ាក់យាយយកទៅទិញនំញាំបានលឺអត់ម៉ែ»។
ឯ ឈួន ស្រីម៉ៅ វិញក៏បានបង្ហោះសារក្នុងចិត្តថា «មិនសុំអី្វពីមិត្តភក្តិបងប្អូនក្នុង Facebook ច្រើនទេ គឺសុំតែបងប្អូនជួយបួងសួងជូនចំពោះម្ដាយខ្ញុំឈ្មោះ (ហួត ឡាប) ឆាប់ជាពីជំងឺ ដឹងខ្លួនត្រលប់មកធម្មតាដូចដើមវិញផង ។ (សូមអរគុណបងប្អូនទុកជាមុនអោយហើយ) ពីនាងខ្ញុំស្រីម៉ៅ។

តាមប្រភពព័ត៌មានបានអោយដឹងថា ស្ថានភាពអ្នកជំងឺ ស្ថិតនៅជាមួយការសង្គ្រោះនៅឡើយ ដោយការសង្ឃឹមមិនមានច្រើន។ ចំណែក ឈួន សុវណ្ណឆៃ និងបងប្អូន ព្រមទាំងលោកឪពុក ក៏ស្រឡាំងកាំង ព្រោះឧស្សាហ៍នាំម្តាយឆែកសុខភាពជាប្រចាំ ដើម្បីតាមដាន។ ប៉ុន្តែបែរជាចុងក្រោយ លេចចេញជាមួយជំងឺដ៏កា.ចមួយនេះមកវិញ។ ក្តីសង្ឃឹមពេលនេះ មានតែសុំពរពីទេវតាប៉ុណ្ណោះ ដើម្បីប្រោះមកវិញ។

ឯកូនចៅបានត្រឹមតែសុំអោយពេទ្យជួយ និងបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់បន្តជួយ អោយអ្នកម្តាយជាទីស្រឡាញ់ ជាម្លប់កូនចៅ បានធូរស្បើយមួយកម្រិតផងចុះ។ កូនៗពិតជាអាណិតម្តាយ លំបាកតាំងពីអត់ ចិញ្ចឹមកូនទាំងហ្វូង ។ ឥឡូវនេះ កូនៗមានមែកធាង ធូរធា ក៏សុំម្យ៉ាងបន្តសងគុណ អ្នកមានគុណ អោយអស់ចិត្តតែប៉ុណ្ណោះ។













ចែករំលែកព័តមាននេះ