រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony J. Blinken នឹងធ្វើដំណើរមកប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសហរដ្ឋអាមេរិកអាស៊ាន ។
![Picture]()
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនេះ ជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន ដែលលោកនឹងធ្វើការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះមជ្ឈភាពអាស៊ាន និងការអនុវត្តប្រកបដោយជោគជ័យនៃទស្សនវិស័យអាស៊ាន ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។
![Picture]()
ស្ថានទូតអាមេរិកប្រចាំកម្ពុជា បាននិយាយផងដែរថា លោករដ្ឋមន្ត្រីក៏នឹងជួបទ្វេភាគីផងដែរ ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ដើម្បីពិភាក្សាពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងនូវទំនាក់ទំនងទ្វេភាគីរបស់យើងជាមួយកម្ពុជា ។
![Picture]()
លោកត្រូវគេរំពឹងថា នឹងថ្លែងការណ៍ទាក់ទងនឹងបញ្ហានៅភូមា និងសង្គ្រាមនៅអ៊ុយក្រែនផងដែរ ។
បន្ទាប់ពីទស្សនកិច្ចនៅកម្ពុជា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីននៅថ្ងៃទី៦ ខែសីហា ហើយនឹងបន្តដំណើរទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសកុងហ្គោ និងប្រទេសរ្វាន់ដាផងដែរ ៕
ចែករំលែកព័តមាននេះ