រាជធានីភ្នំពេញ ៖ តារាសម្តែងស្រីល្បីឈ្មោះ កញ្ញា អៀ ម៉េងលិ ដែលជាតារាសម្តែងស្រីម្នាក់ដែលលេចធ្លោខ្លាំងចូលចិត្តស្លៀកពាក់បង្អួតរាងកាយដ៏ទាក់ទាញ លេងខ្លួនបែបស៊ិចស៊ី តែងតែឃើញបណ្តើរគ្នាជាមួយគូស្នេហ៍របស់នាងដែលមានរូបរាងស្រស់សង្ហា និងបង្ហាញភាពផ្អែមល្ហែមមិនដែលដាច់ពេលនេះបានឈានដល់ផ្លូវបំបែកហើយ ។


ជាក់ស្ដែង អ្វីដែលធ្វើអោយពុកម៉ែបងប្អូននាំគ្នានឹកស្មានមិនដល់ និងគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ ក្រោយសាងស្នេហ៍ជាមួយគ្នាមកទល់ និងពេលនេះប្រមាណជាមានរយៈពេលជាង៥ឆ្នាំមកហើយ ស្គាល់គ្រប់រស់ជាតិ មានទាំងសើចផង យំផង មានផ្អែម ប្រៃល្វីងជូចត់ មានអ្នកសើចចំអក ជាន់ពន្លិច និងអ្នកជួយផ្សះផ្សាធ្លាប់រួមសុខរួមទុកជាមួយគ្នា ហើយអ្នកទាំងពីរតែងតែឈ្មោះគ្នា តែមិនដែលបានយូរនោះទេ ប៉ុន្តែវាត្រូវបានរលាយអស់ហើយ ពីព្រោះថា ស្នេហារបស់អ្នកទាំងពីរនៅតែដើរដល់ផ្លូវបំបែកដដែល ។


ដោយស្រាប់តែនៅ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ កញ្ញា អៀ ម៉េងលិ បានចេញមុខមកប្រកាសចែកផ្លូវជាសង្សាដែលស្រឡាញ់គ្នារយៈ៥ឆ្នាំជាសាធារណៈ ជាហេតុធ្វើឲ្យមិត្តភក្តិរួមអាជីព និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាំគ្នានឹកស្មានមិនដល់និយាយលេងចេញ ស្រឡាំងកាំង ក្រោយបានដឹងដំណឹងមួយនេះ ដោយអ្នកគាំទ្រនាំគ្នាសន្និដ្ឋានថា វាជារឿងពិតមែន ឬយ៉ាងណាក៏អ្នកទាំងពីលេងសើចទេ ។
កញ្ញា អៀ ម៉េងលិ បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា «នាងខ្ញុំសុំប្រកាសជាសាធារណៈថា នាងខ្ញុំជាមួយបុរសមួយនេះបានបែកគ្នា ហើយ ចឹងសុំបងប្អូនដែលជួបនាងខ្ញុំនៅខាងក្រៅទាំងអស់ សូមកុំសួរ អំពីបុរសនេះពីនាងខ្ញុំទៀត ព្រោះមិនចង់លឺ សុំបីតែឈ្មោះ ហើយបងៗទាំងអស់គ្នាកុំថា អោយនាងបែកគ្នាក៏ប្រកាសដែល ព្រោះស្រលាញ់គ្នាក៏ផុសជាសាធារណៈអោយបងប្អូនដឹងចឹងបែកគ្នាក៏ផុសជាសាធារណៈ អោយប្អូនដឹង ៥ឆ្នាំត្រូវបានបញ្ចប់ ។

កញ្ញា អៀ ម៉េងលិ បានបន្តទៀតថា «ខ្ញុំមួយម្នាក់នេះ គឺមិនអាចទៅរួចទេ លើកនេះ គឺបញ្ចប់ពិតមែន ហើយក៏មិនឈ្លោះគ្នាដែរ គឺបញ្ចប់តែម្ដង ស្រីៗប៉ះម្នាក់និងត្រៀមខ្លួនទៅ ហើយក៏ប្រយ័ត្នខ្លួនផង» ។
កញ្ញា អៀ ម៉េងលិ បានបន្តអោយដឹងទៀតថា « ខ្ញុំមានបញ្ហាជាច្រើនជាមួយគាត់ ដែលបងប្អូនមិនដឹង ហើយមិនអាចប្រាប់បានទើបនាងខ្ញុំអោយស្រីៗទាំងអស់ប្រយ័ត្ន អរគុណ នាងខ្ញុំអស់ការទ្រាំហើយ វាដដែលៗពេក យល់ខ្ញុំជាមនុស្សស្រីផង គ្មានអ្នកណាចង់បែកបាក់គ្នាទេ តែមកពីអស់ការទ្រាំ ស្មោះពេក ស្រលាញ់ពេក ទុកចិត្តពេក គ្រប់យ៉ាងគឺសិទ្ធតែមកពីពាក្យពេក ខ្ញុំមានគេស្គាល់ប៉ុណ្ណេះ រូបរៀងប៉ុណ្ណេះ ខ្ញុំស្មោះគាត់ តែម្នាក់រយៈពេល៥ឆ្នាំ បងប្អូនគិតមើលទៅ ខ្ញុំមិនដែលសូម្បីតែគិតថា ក្បត់ កុហក បោកប្រាស មួយដងក៏មិនដែលគិត តែគេគិតចេញគ្រប់យ៉ាង ។

ក្រោយពីបានឃើញបែបនេះភ្លាមក៏មានហ្វេនៗជាច្រើនបាននាំគ្នាចូលទៅខមិនថា « តើម្នាក់ប្រុសនឹងបែបណាចែ?ខ្ញុំគិតថាចែសរសេរត្រង់នេះដូចរាងលើសបន្ដិច សង្សារនឹងគ្នាបែបណាក៏ដោយក៏ធ្លាប់ជាសង្សារខ្លួនដែរ ពេលស្រឡាញ់ផ្អែមល្ហែម ដល់លែងស្រឡាញ់ បើចែសរសេរចឹង តើមាននារីណាហ៊ានយកម្នាក់ប្រុសនឹងទៀត ? ខ្ញុំគិតថា បើម្នាក់ៗពេលបែកសរសេរបែបនឹង តើអ្នកណាហ៊ានមានសង្សារ ? សុំទោស ក្រែល៎ខ្ញុំមើលការសរសេររបស់ចែច្រឡំ « ផុសរឿងបែកគ្នាមិនដឹងប៉ុន្មានដងហៃទេ ពេលត្រូវក៏ផុស ប្លុកមិនចេះអស់សោះ » បណ្ដាំចុងក្រោយចាំបាច់និយាយបែបនឹងធ្វើអី បើចប់ហើយក៏ចប់ទៅ « កុំឈ្លោះគ្នា ហើយផូសចឹងអូន ។ ខឹងខុស ខឹងខូច ខឹងខាត ។ បងឃើញស្រលាញ់បែកត្រូវច្រើនឆ្នាំដែរហើយ » ពេលស្រលាញ់ស្អីក៏ល្អដែរ ពេលស្អប់មិនដឹងអាក្រក់មកពីណាទេ « ការស្រលាញ់មិនថាយូរប៉ុនណាបើមាននាក់ទី៣នៅតែបែក » និងនៅមានពាក្យជាច្រើនទៀតដែលមិនអាចរៀបរាប់អស់ ៕





ចែករំលែកព័តមាននេះ