ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូក​នេសាទ​១​គ្រឿង​បាន​បុក​នឹង​ថ្ម​ជាប់​គាំង​ក្នុង​សមុទ្រនៅចន្លោះ​កោះ​ម្នាស់ និង​កោះ​ដូង ក្នុង ស្រុក​គី​រី​សាគរ

2 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ទូក​នេសាទ​មួយ​គ្រឿង​ប្រភេទ​ទូក​អូស​បង្គា​បាន​បុក​នឹង​ថ្ម រួច​ជាប់​គាំង​ក្នុង​សមុទ្រ កាលពី​យប់​រំលង​អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​ទី ១៩ ខែកក្កដា​នេះ នៅ​ចំណុច ដាវ…

ខេត្តកោះកុង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ទូក​នេសាទ​មួយ​គ្រឿង​ប្រភេទ​ទូក​អូស​បង្គា​បាន​បុក​នឹង​ថ្ម រួច​ជាប់​គាំង​ក្នុង​សមុទ្រ កាលពី​យប់​រំលង​អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​ទី ១៩ ខែកក្កដា​នេះ នៅ​ចំណុច ដាវ 50.872 និង 09.907 ចន្លោះ​កោះ​ម្នាស់ និង​កោះ​ដូង ក្នុងភូមិ​សាស្ត្រ ស្រុក​គី​រី​សាគរ ខេត្តកោះកុង ដែល​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ថា ដោយសារ​តែ​បើក​ខុស​ឃ្ល​ង​ក្បែរ​កោះ ។

បើ​តាម​សមត្ថកិច្ច​ក្នុង​ទីបញ្ជាការ​ជួរ​មុខ គណកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​ឲ្យ​ដឹង​ថា នៅ​លើ​ទូក​នេះ មាន​មនុស្ស​ចំនួន​០៤​នាក់ ក្រោយ​កើតហេតុ​ភ្លាម​ៗ ត្រូវ​បាន​ទូក​នេសាទ​ចំនួន​០២​គ្រឿង​ទៀត ដែល​ទៅ​នេសាទ​ជាមួយ​គ្នា​ជួយ​សង្គ្រោះ​មនុស្ស​នៅ​លើ​ទូក​នោះ​ទាន់​ពេល ដែល​ពុំ​មាន​អ្នក​រងគ្រោះថ្នាក់​ឡើយ ។

សមត្ថកិច្ច​ឲ្យ​ដឹង​បន្ថែម​ថា ម្ចាស់​ទូក ឈ្មោះ ឯម ដាំ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​នេសាទ មាន​ទីលំនៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ